ព័ត៍មាន

10/05/2025

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

(VOVWORLD) - ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា
10/05/2025

អ៊ីរ៉ង់យល់ព្រមមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ

(VOVWORLD) - បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយកាលពីម្សិលមិញថា អ៊ីរ៉ង់បានយល់ព្រមមិនអភិវឌ្ឍន៍គ្រាប់បែកនុយក្លេអ៊ែរ ហើយបានអះអាងថា ខ្លួនមិនចង់កម្មសិទ្ធិអាវុធប្រភេទនេះទេ។

អ៊ីរ៉ង់យល់ព្រមមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ
10/05/2025

ប្តេជ្ញាបើកការដ្ឋានសាងសងគម្រោងផ្លូវដែក Lao Cai-Ha Noi-Hai Phong នៅខែធ្នូឆ្នាំនេះ

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់និងគម្រោងសំខាន់ៗ របស់ជាតិ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការប្តេជ្ញាចិត្ត និងការអនុវត្តយ៉ាងខ្លាំងក្លានៃគម្រោងផ្លូវដែក Lao Cai – Ha Noi - Hai Phong ធានារាល់លក្ខណៈសម្រាប់ចាប់ផ្តើមបើកការដ្ឋានសាងសងគម្រោង នៅថ្ងៃទី ១៩ ខែធ្នូឆ្នាំនេះ។

ប្តេជ្ញាបើកការដ្ឋានសាងសងគម្រោងផ្លូវដែក Lao Cai-Ha Noi-Hai Phong នៅខែធ្នូឆ្នាំនេះ
10/05/2025

សេចក្តីសម្រេចចិត្តលេខ ៦៨ គឺជារបកគំហើញទីបីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

(VOVWORLD) - បន្ទាប់ពីរបកគំហើញចំនួនពីរនៃការទទួលស្គាល់វិស័យសេដ្ឋកិច្ចឯកជន និងការផ្តល់សិទ្ធិអាជីវកម្ម សេចក្តីសម្រេចចិត្តមជ្ឈឹម លេខ ៦៨ របស់ការិយាល័យនយោបាយ ចេញនៅថ្ងៃទី ៤ ឧសភា គឺជារបកគំហើញទីបីដើម្បីជួយដល់ការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចឯកជនប្រកបដោយគុណភាព។

សេចក្តីសម្រេចចិត្តលេខ ៦៨ គឺជារបកគំហើញទីបីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន
09/05/2025

អាមេរិកស្នើមូលនិធិជំនួយថ្មីសម្រាប់តំបន់ហ្គាហ្សា

(VOVWORLD) - ក្រសួងការបរទេសសហរដ្ឋ អាមេរិកបានប្រកាសនាថ្ងៃទី ៨ ខែឧសភាថា ទីក្រុងវ៉ាស៊ីនតោន ជិតឈានដល់ការបង្ហើយដំណោះស្រាយមួយក្នុងការផ្តល់ជំនួយស្បៀងអាហារដល់តំបន់ហ្គាហ្សា។ ចំណាត់ការនេះកើតឡើងចំពេលមានការសង្ស័យពីសហគមន៍ជំនួយមនុស្សធម៌ ថាតើផែនការជំនួយដែលស្នើឡើងដោយអ៊ីស្រាអែល អាចជួយសម្រាលទុក្ខលំបាករបស់ប្រជាជននៅក្នុងទឹកដីដែលហែកហួរដោយជម្លោះ។

អាមេរិកស្នើមូលនិធិជំនួយថ្មីសម្រាប់តំបន់ហ្គាហ្សា
09/05/2025

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ វិមជ្ឈការនិងវិសហមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយការបែងចែកប្រភពធនធាន

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងការកសាងគំរូអង្គភាពអាជ្ញាធរមូលដ្ឋានពីរកម្រិត។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ វិមជ្ឈការនិងវិសហមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយការបែងចែកប្រភពធនធាន
09/05/2025

អគ្គលេខាបក្ស លោកតូ ឡឹម រួមជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រទេសនានាចូលរួមពិធីដង្ហែរក្បួនព្យុហយាត្រានៅទីលានក្រហម

(VOVWORLD) - នៅព្រឹកនេះ (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយាអញ្ជើញចូលរួមពិធីក្បួនដង្ហែរព្យុយាត្រា អប អរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (៩ ឧសភា ១៩៤៥-៩ ឧសភា ២០២៥) នៅទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ។ អគ្គលេខាបក្ស លោក តូ ឡឹមគឺជាប្រមុខរដ្ឋមួយរូបក្នុងចំណោមប្រមុខរដ្ឋ និងថ្នាក់ដឹកនាំទាំង ២៩ រូបនៃបណ្តាប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍ដ៏អធឹកអធមនេះរបស់រុស្ស៊ី។

អគ្គលេខាបក្ស លោកតូ ឡឹម រួមជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រទេសនានាចូលរួមពិធីដង្ហែរក្បួនព្យុហយាត្រានៅទីលានក្រហម
09/05/2025

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយម ត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក

(VOVWORLD) - ថ្ងៃទី ៩ ឧសភានេះ ប្រទេសរុស្ស៊ីប្រារព្ធខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា។ ព្រឹត្តិការណ៍សំខាន់នៃទិវាជ័យជំនះគឺក្បួនដង្ហែព្យុហយាត្រាយោធានៅលើទីលានក្រហមដែលប្រព្រឹត្តទៅនៅម៉ោង ១០:០០ (ម៉ោងនៅទីក្រុងម៉ូស្គូ)។

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយម ត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក
09/05/2025

ឥណ្ឌានិងប៉ាគីស្ថានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារគ្នាទៅវិញទៅមក

(VOVWORLD) - ភាពតានតឹងផ្នែកយោធារវាងឥណ្ឌានិងប៉ាគីស្ថានបានបន្តកើនឡើង ខណៈដែលប្រទេស កម្មសិទ្ធិអាវុធនុយក្លេអ៊ែរទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើការវាយប្រហារជាបន្តបន្ទាប់ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើគោលដៅនានាក្នុងទឹកដីរបស់ពួកគេ នៅថ្ងៃទី ៨ ឧសភា។

ឥណ្ឌានិងប៉ាគីស្ថានប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារគ្នាទៅវិញទៅមក
09/05/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

(VOVWORLD) - នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា  “គម្នាស់និងទីបង្អែក”