ព័ត៍មាន

10/03/2025

មហោស្រពកាហ្វេ Buon Ma Thuot លើកទី៩ បើកដំណើរការហើយ

(VOVWORLD) - នាយប់ថ្ងៃទី ១០ មីនា នៅទីលាន ១០ មិនា ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ពិធីបើកពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥។ នេះជាព្រឹត្តិការណ៍បើកកម្មវិធីសម្រាប់ខួបលើកទី ៥០ នៃជ័យជំនះ Buon Ma Thuot (១០ មីនា ១៩៧៥-១០ មីនា ២០២៥) រំដោះខេត្ត Dak Lak។

មហោស្រពកាហ្វេ Buon Ma Thuot លើកទី៩ បើកដំណើរការហើយ
10/03/2025

លោកអគ្គលេខាបក្សអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា នាយប់ថ្ងៃទី ៩ មីនា នៅរោងមហោស្រព Ciputra ទីក្រុង Jakarta អគ្គលេខាបក្ស លោកតូ ឡឹមនិងលោកជំទាវភរិយាង៉ូ ភឿង លី បានអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងវៀត ណាមនិងឥណ្ឌូនេស៊ី (១៩៥៥-២០២៥)។

លោកអគ្គលេខាបក្សអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី
09/03/2025

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីគម្រោងសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន

(VOVWORLD) - កិច្ចប្រជុំនេះត្រូវបានតភ្ជាប់ទៅកាន់ខេត្ត ក្រុង ជាកន្លែងដែលមានគម្រោងដឹកជញ្ជូនសំខាន់ៗ កំពុងត្រូវបានអនុវត្ត។

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីគម្រោងសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន
09/03/2025

បើកពិធីបុណ្យកាហ្វេ Buon Ma Thuot

(VOVWORLD) - ថ្ងៃ ទី ៩ មីនានេះ ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥ បានបើកនៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak។ នេះជាសកម្មភាពក្នុងក្របខណ្ឌនៃការប្រារព្ធខួបលើកទី ៥០ នៃជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak (១០ មីនា ១៩៧៥ - ១០ មីនា ២០២៥)។

បើកពិធីបុណ្យកាហ្វេ Buon Ma Thuot
09/03/2025

ប្រទេសចិនសន្យាដោះស្រាយភាពខុសគ្នាដើម្បីសម្រេចឲ្យបាន COC

(VOVWORLD) - លោករដ្ឋមន្ត្រី Wang Yi បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាមួយ នឹងការខិតខំប្រឹងប្រែងរួមគ្នា សមុទ្រខាងកើតនៅតែរក្សាបានសន្តិភាពនិងស្ថិរភាព ហើយជាតំបន់សមុទ្រប្រកបដោយសុវត្ថិភាព និងមមាញឹកបំផុតក្នុងពិភពលោក សម្រាប់សកម្មភាពដឹកជញ្ជូនសមុទ្រនិងអាកាសចរណ៍។

ប្រទេសចិនសន្យាដោះស្រាយភាពខុសគ្នាដើម្បីសម្រេចឲ្យបាន COC
09/03/2025

អគ្គលេខាបក្ស លោក តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន

(VOVWORLD) - នៅអាកាសយានដ្ឋាន Halim Pedranakusuma, ឥណ្ឌូនេស៊ីបានបាញ់កាំភ្លើងធំចំនួន ៧ ដើម ដើម្បីអបអរស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាម។

អគ្គលេខាបក្ស លោក តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន
09/03/2025

ជនស៊ីរីជាង ១.០០០ នាក់ត្រូវស្លាប់នៅក្នុងរលកអំពើហិង្សាថ្មីៗនេះ

(VOVWORLD) - ទីភ្នាក់ងារព័ត៌មានផ្លូវការ SANA បានរាយការណ៍នៅថ្ងៃទី ៩ ខែមីនាថា រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី បានបង្កើនការដាក់ពង្រាយកងកម្លាំងសន្តិសុខទៅកាន់ទីក្រុង Latakia, Jableh និង Baniyas ភាគខាងត្បូងដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។

ជនស៊ីរីជាង ១.០០០ នាក់ត្រូវស្លាប់នៅក្នុងរលកអំពើហិង្សាថ្មីៗនេះ
09/03/2025

ទិវាអន្តរជាតិនារី ៨ មីនា៖ ស្ត្រីជុំវិញពិភពលោកចុះតាមដងផ្លូវដើម្បីទាមទារសមភាព និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា

(VOVWORLD) - ស្ត្រីរាប់ពាន់នាក់នៅជុំវិញពិភពលោកបានដើរតាមផ្លូវក្នុងទិវាអន្តរជាតិនារី ៨ មីនា ដោយអំពាវនាវឱ្យបញ្ចប់វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្ត្រី។ ពីអឺរ៉ុបរហូតដល់ទ្វីបអាហ្រ្វិក អាមេរិកខាងត្បូង និងទីតាំងជាច្រើនទៀត សំឡេងតស៊ូរបស់ស្ត្រីត្រូវបានលាន់លឺយ៉ាងខ្លាំង។

ទិវាអន្តរជាតិនារី ៨ មីនា៖ ស្ត្រីជុំវិញពិភពលោកចុះតាមដងផ្លូវដើម្បីទាមទារសមភាព និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា
09/03/2025

បើកសម្ពោធផ្លូវរថភ្លើងមេត្រូលេខ ១ - កម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ មីនា ខ្សែរថភ្លើងមេត្រូលេខ ១ (ខ្សែផ្លូវ Ben Thanh - Suoi Tien) ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីដំណើរការពាណិជ្ជកម្មរយៈពេលជាង ២ ខែមក។

បើកសម្ពោធផ្លូវរថភ្លើងមេត្រូលេខ ១ - កម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
09/03/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធីបិញ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី (៨ មីនា ១៩១០ - ៨ មីនា ២០២៥) និងខួបលើកទី ៤០ នៃពានរង្វាន់ Kovalevskaia នារសៀលថ្ងៃទី ៨ មីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី ង្វៀន ធីបិញ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានដំបូងនៃគណៈកម្មាធិការពានរង្វាន់ Kovalevskaia វៀតណាម នៅគេហរដ្ឋានរបស់លោកស្រីក្នុងរដ្ឋធានីហាណូយ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅសួរសុខទុក្ខអតីតអនុប្រធានរដ្ឋ លោកស្រី ង្វៀន ធីបិញ