បញ្ហាប្រឈមគឺជាឱកាសដើម្បីអាស៊ានស្ទុះផ្លោះ ឈានទៅមុខ
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (AFF 2025) បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos Horta អគ្គលេខាធិការ អាស៊ាន លោក កៅ គឹមហួន ឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasit មន្ត្រីរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ទីភ្នាក់ងារការទូត តំណាងធុរកិច្ច អ្នកប្រាជ្ញឈានមុខគេ ក្នុងតំបន់អាស៊ាន ប្រទេសដៃគូ និងអន្តរជាតិ បានចូលរួមក្នុងវេទិកានេះ។










