ព័ត៍មាន

18/02/2025

រដ្ឋាភិបាលក្រោយពីការបង្រួមមានក្រសួងចំនួន ១៤ និងស្ថាប័នស្មើថ្នាក់ក្រសួងចំនួន ៣

(VOVWORLD) - នាថ្ងៃទី១៨ ខែកុម្ភៈ បន្តសម័យប្រជុំវិសាមញ្ញលើកទី៩ នៅទីក្រុងហាណូយ សមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តលេខ ១៧៦ ស្តីពីការរៀបចំ រចនាសម្ព័ន្ធរបស់រដ្ឋាភិបាលក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥ និងសេចក្តីសម្រេច ចិត្តលេខ ១៧៧ស្ដីពីរចនាសម្ព័ន្ធចំនួនសមាជិករដ្ឋាភិបាលក្នុងអាណត្តិរដ្ឋសភានីតិ កាលទី១៥។

រដ្ឋាភិបាលក្រោយពីការបង្រួមមានក្រសួងចំនួន ១៤ និងស្ថាប័នស្មើថ្នាក់ក្រសួងចំនួន ៣
18/02/2025

ប្រធានរដ្ឋ លោក​ លឿង គឿង ប្រគល់សេចក្តីសម្រេច​តែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ២រូប និងរដ្ឋមន្ត្រីចំនួន ៤រូប សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅវិមានប្រធានារដ្ឋ ក្នុងទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ តែងតាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិ ២០២១-២០២៦។

ប្រធានរដ្ឋ លោក​ លឿង គឿង ប្រគល់សេចក្តីសម្រេច​តែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ២រូប និងរដ្ឋមន្ត្រីចំនួន ៤រូប សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦
18/02/2025

រដ្ឋសភាតែងតាំង​លោក Nguyen Chi Dung និងលោក Mai Van Chinh ធ្វើ​ជាឧបនាយករដ្ឋមន្ត្រី​​រដ្ឋាភិបាល​

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung និងប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោក Mai Van Chinh ត្រូវបានរដ្ឋសភាអនុម័តតែងតាំងជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អាណត្តិ ២០២១-២០២៦។

រដ្ឋសភាតែងតាំង​លោក Nguyen Chi Dung និងលោក Mai Van Chinh ធ្វើ​ជាឧបនាយករដ្ឋមន្ត្រី​​រដ្ឋាភិបាល​
18/02/2025

ប្រកាសនិងបើក​សម្ពោធគម្រោង​មណ្ឌល​ឧស្សាហកម្ម Hoa Ninh ទីក្រុង Da Nang

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុង Da Nang បានរៀបចំពិធីប្រកាសនិងបើកសម្ពោធគម្រោងវិនិយោគលើការសាងសង់និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Hoa Ninh។

ប្រកាសនិងបើក​សម្ពោធគម្រោង​មណ្ឌល​ឧស្សាហកម្ម Hoa Ninh ទីក្រុង Da Nang
18/02/2025

អាមេរិក-រុស្ស៊ីចាប់ផ្តើមការ​ចរចានៅអារ៉ាប៊ីសាអូឌីត

(VOVWORLD) - នាថ្ងៃទី ១៨ ខែកុម្ភៈ គណៈប្រតិភូការទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិក និងរុស្ស៊ីបានចាប់ផ្តើមកិច្ចចរចាជាផ្លូវការនៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត លើបញ្ហាជាច្រើន រួមទាំងទំនាក់ទំនងទ្វេភាគី ការដោះស្រាយជម្លោះនៅអ៊ុយក្រែន និងការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរីកលោក Donald Trump និង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

អាមេរិក-រុស្ស៊ីចាប់ផ្តើមការ​ចរចានៅអារ៉ាប៊ីសាអូឌីត
18/02/2025

អ៊ីស្រាអែលចាប់ផ្តើមដកកងទ័ពចេញពីប្រទេស​លីបង់

(VOVWORLD) - ប្រភពព័ត៌មានសន្តិសុខនៃប្រទេសលីបង់បានរាយការណ៍ថា នាថ្ងៃទី ១៧ ខែកុម្ភៈ កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីភូមិឃុំមួយចំនយន នៅភាគខាងត្បូងប្រទេសលីបង់ ហើយកងទ័ពលីបង់ភ្លាមមួយរំពិច បានដាក់ពង្រាយកងកម្លាំងជំនួស។ សកម្មភាពនេះត្រូវបានកត់ត្រាតែប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់ក្នុងប្រទេសលីបង់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានផុតថ្ងៃកំណត់នៅថ្ងៃទី ១៨ ខែកុម្ភៈ។

អ៊ីស្រាអែលចាប់ផ្តើមដកកងទ័ពចេញពីប្រទេស​លីបង់
18/02/2025

គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី ចេញដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សា​គណៈប្រតិភូអាមេរិក

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuriy Usakov បានចេញដំណើរទៅកាន់រដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិកនៅថ្ងៃ១៨ ខែកុម្ភៈ។

គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី ចេញដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សា​គណៈប្រតិភូអាមេរិក
18/02/2025

ចិនប្រឆាំងជំទាស់​នឹង​សេចក្តីថ្លែងការណ៍រួម អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ទាក់ទងនឹង​តៃវ៉ាន់ (ចិន)

(VOVWORLD) - ប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដែលគាំទ្រតៃវ៉ាន់ (ចិន) ឱ្យចូលរួមក្នុងអង្គការអន្តរជាតិសមស្រប ក្រសួងការបរទេសចិនបានច្រានចោល និងអះអាងសារជាថ្មីម្តងទៀត នូវគោលការណ៍ "ប្រទេសចិនតែមួយ"។

ចិនប្រឆាំងជំទាស់​នឹង​សេចក្តីថ្លែងការណ៍រួម អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ទាក់ទងនឹង​តៃវ៉ាន់ (ចិន)
18/02/2025

កាណាដា​មានបំណងចង់​​សហការ​លើវិស័យ​​ថាមពល​កកើតឡើង​វិញ​និង​ឧស្សាហកម្មនិស្សារណកម្មជាមួយ​វៀតណាម​

(VOVWORLD) - នាថ្ងៃទី ១៧ កុម្ភៈ នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក Warren Kaeding រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍ការនាំចេញខេត្ត Saskatchewan ប្រទេសកាណាដា អនុរដ្ឋមន្ត្រី លោក Nguyen Hoang Long សង្ឃឹមថា ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម - កាណាដានិយាយរួមនិងជាមួយខេត្ត Saskatchewan និយាយដោយឡែក នឹងអភិវឌ្ឍន៍កាន់តែរឹងមាំនាពេលខាងមុខ។

កាណាដា​មានបំណងចង់​​សហការ​លើវិស័យ​​ថាមពល​កកើតឡើង​វិញ​និង​ឧស្សាហកម្មនិស្សារណកម្មជាមួយ​វៀតណាម​
18/02/2025

ការអភិរក្សសត្វព្រៃ ផ្សារ​ភ្ជាប់​នឹងការ​ធ្វើអាជីវកម្ម​ប្រកបដោយនិរន្តរភាពនូវ​ធនធានជីវៈចម្រុះ

(VOVWORLD) - សកម្មភាពការពារនិងអភិរក្សសត្វព្រៃមានតម្លៃ កម្រ និងជិតផុតពូជចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព ពង្រីកសក្តានុពល និងតម្លៃសេដ្ឋកិច្ចនៃធនធានជីវចម្រុះ ក៏ដូចជាបង្កើតរបរចិញ្ជឹមជីវិតសម្រាប់ជនជាតិដើមភាគតិច។

ការអភិរក្សសត្វព្រៃ ផ្សារ​ភ្ជាប់​នឹងការ​ធ្វើអាជីវកម្ម​ប្រកបដោយនិរន្តរភាពនូវ​ធនធានជីវៈចម្រុះ