បង្កើតវឌ្ឍនភាពដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២២
(VOVWORLD) - អញ្ជើញរាយការណ៍នៅកិច្ចប្រជុំដំបូង នៃសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី១៥ នាព្រឹកថ្ងៃទី២៣ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានសង្កត់ធ្ងន់ថា រាល់លទ្ធផលដែលសម្រេចបានក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២២ បានបង្កើតបរិយាកាសដ៏រីករាយក្នុងសង្គមទាំងមូល រួមចំណែកពង្រឹង និង ពង្រីកជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ នេះក៏ជាបុព្វបទអំណោយផលដើម្បីវៀតណាម ខិតខំប្រឹងប្រែងសម្រេចគោលដៅ កំណើនពេញមួយឆ្នាំ ក៏ដូចជាបង្កើតសន្ទុះសម្រាប់កសាងខឿនសេដ្ឋកិច្ចដោយ ម្ចាស់ការផងដែរ។










