ព្រឹត្តិការណ៍

27/04/2022

វៀតណាម និងចិន សហការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព

(VOVWORLD) - ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៧ ឆ្នាំ២០២២ ទើបបានប្រព្រឹត្តទៅនៅស្រុក Quang Hoa ខេត្ត Cao Bang (វៀតណាម) និងស្រុក Lungzcou ខេត្ត Guangxi (ចិន)។

វៀតណាម និងចិន សហការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព
26/04/2022

អាណត្តិពោរពេញដោយការលំបាករបស់ប្រធានាធិបតីបារាំង

(VOVWORLD) - បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២៤ ខែមេសា លោក Emmanuel Macron នឹងបន្តដឹកនាំប្រទេសបារាំងរយៈពេល ៥ ឆ្នាំទៀត។ ថ្វីត្បិតដូច្នេះក៏ដោយ បើតាមមជ្ឈដ្ឋានអ្នកវិភាគ នៅចំពោះមុខប្រធានាធិបតីវ័យ ៤៤ ឆ្នាំរូបនេះគឺពោរពេញទៅដោយបញ្ហាប្រឈម ជាពិសេសការផ្សះផ្សារប្រទេសដែលកំពុងបែកបាក់គ្នាយ៉ាងខ្លាំងនេះ។

អាណត្តិពោរពេញដោយការលំបាករបស់ប្រធានាធិបតីបារាំង
25/04/2022

ដំណើរមិត្តភាពឆ្នាំ២០២២៖ នាំមិត្តភក្តិអន្តរជាតិកាន់តែជិតស្និទ្ធជាមួយវៀតណាម

(VOVWORLD) - កម្មវិធីដំណើរមិត្តភាពឆ្នាំ ២០២២ បានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍កន្លងទៅ ដែលរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ សហការជាមួយមន្ទីរទេសចរណ៍ និងគណៈ កម្មាធិការប្រជាជនស្រុក Quoc Oai។ គណៈប្រតិភូជាង ២០០ នាក់ដែលជាឯកអគ្គរដ្ឋទូត ភារធារី អ្នកការទូត មិត្តភត្តិអន្តរជាតិ សមាជិកសមាគមមិត្តភាពដែលរស់នៅទីក្រុងហាណូយបានអញ្ជើញចូល រួម។ ព្រឹត្តិការណ៍នេះ គឺសំដៅផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ ប្រទេស វៀតណាម ព្រមទាំងជួយពង្រឹងចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ។

ដំណើរមិត្តភាពឆ្នាំ២០២២៖ នាំមិត្តភក្តិអន្តរជាតិកាន់តែជិតស្និទ្ធជាមួយវៀតណាម
22/04/2022

បង្កើតឋានៈនិងកម្លាំងថ្មីក្នុងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - នាថ្ងៃទី ២២ មេសា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ និងគណៈ លេខាបានបើកសន្និសីទទូទាំងប្រទេសដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៣ (ថ្ងៃទី ២ មេសា ឆ្នាំ ២០២២) ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារ ជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេ Cuu Long ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាសន្និសីទលើកទី ២ ស្តីពីការអភិវឌ្ឍតំបន់ដែលត្រូវបានការិយាល័យ នយោបាយ និងគណៈលេខារៀបចំឡើងក្នុងខែមេសា ដែលបង្ហាញពីសារៈសំខាន់នៃ ការពង្រីកយ៉ាងល្អបំផុតនៃគុណសម្បត្តិក្នុងតំបន់ ដើម្បីបង្កើតលំហបរិយាកាសអភិវឌ្ឍ ថ្មី ហើយបំពេញបន្ថែមកម្លាំងជំរុញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

បង្កើតឋានៈនិងកម្លាំងថ្មីក្នុងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long
21/04/2022

មិនអាចបំប្លែងលើការពិតនៃសេរីភាពជំនឿសាសនានៅប្រទេសវៀតណាមឡើយ

(VOVWORLD) - អង្គការខ្វះសុឆន្ទៈមួយចំនួន ជាពិសេស “គណៈកម្មការសេរីភាពសាសនាអន្តរជាតិអាមេរិក” (USCIRF) នាពេលថ្មីៗនេះ បានធ្វើការវាយតម្លៃដោយលំអៀង និងបំប្លែងការពិតអំពីស្ថានភាពសេរីភាពសាសនានៅប្រទេសវៀតណាម ដោយមិនអើពើដល់ការពិតជាក់ស្តែងគឺ រដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម តែងតែអនុវត្តន៍យ៉ាងខ្ជាប់ខ្ជូននូវគោលនយោបាយធានាសេរីភាពខាងជំនឿ សាសនាសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

មិនអាចបំប្លែងលើការពិតនៃសេរីភាពជំនឿសាសនានៅប្រទេសវៀតណាមឡើយ
20/04/2022

សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន

(VOVWORLD) - ដោយរងឥទ្ធិពលដំណាលគ្នានៃកត្តាអវិជ្ជមានជាបន្តបន្ទាប់នោះ សេដ្ឋកិច្ចពិភពលោកបន្តជួបការលំបាក និងបញ្ហាសាកល្បងជាច្រើន។ ហានិភ័យចំពោះខឿនសេដ្ឋកិច្ចពិភពលោកកំពុងត្រូវបានវាយតម្លៃលើកម្រិតខ្ពស់ក្នុងស្ថានភាពអស្ថិរភាពពិសេស។ តថភាពជាក់ស្ដែងនេះតម្រូវឲ្យបណ្ដាខឿនសេដ្ឋកិច្ចត្រូវអនុវត្តន៍ដំណោះស្រាយដ៏ខ្លាំងក្លាថែមទៀត ដើម្បីទប់ស្កាត់សន្ទុះឱភាព ក៏ដូចជាស្ដារកំណើនឡើងវិញផងដែរ។

សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន
19/04/2022

ពង្រឹងជំនឿទុកចិត្តនិងភាពស្អិតរមួតរវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា Om Birla នាថ្ងៃទី ១៩ មេសា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទៅកាន់ប្រទេសឥណ្ឌាក្នុងខែធ្នូ ឆ្នាំ ២០២១ និងជំនួបសន្ទនាតាមទូរស័ព្ទ រវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Narendra Modi នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា Om Birla បន្តរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ពង្រឹងជំនឿទុកចិត្តនិងភាពស្អិតរមួតរវាងវៀតណាមនិងឥណ្ឌា
18/04/2022

កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - គណៈកម្មការដឹកនាំការកសាង “គម្រោងយុទ្ធសាស្ត្រអំពីការកសាង និងសុក្រិត នីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” ទើបនឹង បានសម្រេចរួចរាល់សេចក្តីព្រាងលើកទី១នៃគម្រោងនេះ។ ការសម្រេចរួចរាល់សេចក្តីព្រាងលើកទី១ នៃគម្រោងនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងដំណើរការកសាងនីតិរដ្ឋសង្គម និយមនៅវៀតណាម។

កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
15/04/2022

ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែរកមិនឃើញសំឡេងរួម

(VOVWORLD) - ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងការទូតអន្តរជាតិជាច្រើនដែលត្រូវបានជំរុញក៏ដោយ ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែននៅតែរកមិនឃើញសំឡេងរួមដើម្បីអនុវត្តន៍បទឈប់ បាញ់នោះទេ។ អ្នកអត្ថាធិប្បាយខ្លះព្រួយបារម្ភថា វិបត្តិបច្ចុប្បន្នអាចនឹងកើនឡើងកាន់តែស្មុគស្មាញដោយសារតែភាពជាប់គាំងក្នុងការចរចា និងការធ្វើអន្តរាគមន៍ខ្វះសុឆន្ទៈពីខាងក្រៅ។

ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែរកមិនឃើញសំឡេងរួម
14/04/2022

ដោះស្រាយយ៉ាងម៉ឺងមាត់រាល់ការរំលោភលើគោលមាគ៌ារបស់បក្ស ច្បាប់នៃនីតិរដ្ឋសង្គមនិយម

(VOVWORLD) - នៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានកើតមានឡើងករណីពុករលួយនិងអវិជ្ជមានជាច្រើន ដែលមានលក្ខណៈប្រឈមមុខនឹងមតិសាធារណៈ ប្រឈមមុខនឹងគោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ។ ជាមួយនឹងស្មារតីដ៏ប្ដូរផ្ដាច់ក្នុងការស៊ើបអង្កេត ការចោទប្រកាន់ និងការកាត់ក្តី ស្ថាប័នដែលមានអំណាចការពារច្បាប់បានចាត់ការយ៉ាងម៉ឹងមាត់រឿងក្តីជាច្រើន រួមចំណែកការពារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ សកម្មភាពទាំងនេះជាសក្ខីភាពបង្ហាញថា វៀតណាមកំពុងអនុវត្តន៍កាន់តែល្អប្រសើរជាងនូវគោលនយោបាយកសាងនីតិរដ្ឋសង្គមនិយម។

ដោះស្រាយយ៉ាងម៉ឺងមាត់រាល់ការរំលោភលើគោលមាគ៌ារបស់បក្ស ច្បាប់នៃនីតិរដ្ឋសង្គមនិយម