ព្រឹត្តិការណ៍

28/11/2025

អាហ្វ្រិក និងអឺរ៉ុបកំណត់​រូបរាងទំនាក់ទំនងក្នុងយុគសម័យថ្មី

(VOVWORLD) - សហភាពអាហ្វ្រិក (AU) និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកាបានរៀបចំកិច្ចប្រជុំកំពូលមួយនៅទីក្រុង Luanda ប្រទេសអង់ហ្គោឡា ។ នេះជាកាយវិការថ្មីបំផុតរបស់ទ្វីបទាំងពីរ ក្នុងការកំណត់រូបរាងទំនាក់ទំនងឡើងវិញក្នុងយុគសម័យថ្មី ដោយផ្តោយទៅលើសសរស្តម្ភទាំងបីគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ ក្នុងបរិបទដែលភូមិសាស្ត្រនយោបាយសកលមានការបែកបាក់យ៉ាងខ្លាំង និងទាមទារឲ្យទ្វីបអាហ្វ្រិកមានតួនាទីកាន់តែខ្លាំងឡើង។

អាហ្វ្រិក និងអឺរ៉ុបកំណត់​រូបរាងទំនាក់ទំនងក្នុងយុគសម័យថ្មី
27/11/2025

សេដ្ឋកិច្ចបៃតងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ

(VOVWORLD) - នៅពេលដែលពិភពលោករងផលប៉ះពាល់យ៉ាងច្បាស់លាស់ពីការប្រែប្រួលអាកាសធាតុ ហើយការប្រណាំងប្រជែងអំពីស្តង់ដារបៃតងកំពុងកើនឡើង វៀតណាមគឺមិនអាចឈរនៅខាងក្រៅបានទេ។ ពីសេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនទៅមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម រហូតដល់ការវិភាគ នៅវេទិកាសេដ្ឋកិច្ចសរទរដូវ ឆ្នាំ ២០២៥ ដែលទើបតែបញ្ចប់នៅទីក្រុងហូជីមិញ សុទ្ធតែបង្ហាញថា សេដ្ឋកិច្ចបៃតងកំពុងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ។ នេះគឺជាជម្រើសយុទ្ធសាស្ត្រសម្រាប់វៀតណាមដើម្បីកុំឱ្យធ្លាក់ពីក្រោយ និងប្រដេញតាមទាន់ការផ្លាស់ប្តូរពោរពេញដោយសម្ពាធ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក។

សេដ្ឋកិច្ចបៃតងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ
26/11/2025

បញ្ហាប្រឈមជាច្រើនសម្រាប់ផែនការសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - ជម្លោះដែលអូសបន្លាយរយៈពេលជិត ៤ ឆ្នាំកន្លងមក រវាងរុស្ស៊ី និងអ៊ុយក្រែន ទំនងជាកំពុងឈានដល់របត់ដ៏សំខាន់មួយ ខណៈដែលរដ្ឋអំណាចប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានប្រកាសផែនការសន្តិភាព ២៨ ចំណុច ដើម្បីបញ្ចប់ ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានសញ្ញាជាច្រើនដែលបង្ហាញថា ភាគីនានា នៅតែមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅជាច្រើនដែលមិនងាយស្រួលដោះស្រាយឡើយ។

បញ្ហាប្រឈមជាច្រើនសម្រាប់ផែនការសន្តិភាពរុស្ស៊ី-អ៊ុយក្រែន
25/11/2025

វៀតណាមត្រៀមខ្លួនជាស្រេចធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម យុត្តិធម៌ ដើម្បីផល ប្រយោជន៍ទៅវិញទៅមក

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសគុយវ៉ែត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី ចូលរួមកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៥ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង។ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ដោយលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសទាំងបីគឺគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង បញ្ជាក់ពីតួនាទី និងសំឡេងរបស់វៀតណាមនៅក្នុង G20 ព្រមទាំងរំលេចសារថា វៀតណាមត្រៀមខ្លួនរួចជាស្រេចសហប្រតិបត្តិការយ៉ាងសកម្ម យុត្តិធម៌ និងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស។

វៀតណាមត្រៀមខ្លួនជាស្រេចធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម យុត្តិធម៌ ដើម្បីផល ប្រយោជន៍ទៅវិញទៅមក
24/11/2025

បញ្ជារួមតែមួយ៖ ជួយសង្គ្រោះប្រជាជន ជំនះពុះពារផលវិបាកបណ្តាលពីទឹកជំនន់

(VOVWORLD) - នាពេលថ្មីៗនេះ បណ្តាខេត្តភាគកណ្តាលប៉ែកខាងត្បូងរបស់វៀតណាម (ខេត្តយ៉ា ឡាយ ខេត្តដាកឡាក់ ខេត្តខាញ់ហ័រ ខេត្តឡឹម ដុង) ទើបរងគ្រោះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ (ពីថ្ងៃទី ១៦- ២២ ខែវិច្ឆិកា) ដែលបណ្តាលឱ្យមនុស្សជាង ១០០នាក់ត្រូវស្លាប់និងបាត់ខ្លួន។ ការខូចខាតទ្រព្យសម្បត្តិត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៩ ពាន់ពាន់លានដុង។ ប្រព័ន្ធនយោបាយទាំង មូល និងប្រជាជននៃបណ្តាខេត្ត និងទីក្រុង បានចាត់វិធានការដោយមានអាទិភាពខ្ពស់បំផុតគឺការពារអាយុជីវិតមនុស្ស និងជំនះផលវិបាកបណ្តាលពីទឹកជំនន់។ ស្មារតីបញ្ជាណែនាំយ៉ាងខ្ជាប់ ខ្ជួន និងសកម្មភាពខ្លាំងក្លា បានបង្កើតកម្លាំង ពលំ ដើម្បីជួយប្រជាជននៅតំបន់លិចទឹកឱ្យមានស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ បង្ហាញពីការប្តេជ្ញាចិត្តការពារប្រជាជន ក្នុងគ្រប់កាលៈ ទេសៈទាំងអស់។

បញ្ជារួមតែមួយ៖ ជួយសង្គ្រោះប្រជាជន ជំនះពុះពារផលវិបាកបណ្តាលពីទឹកជំនន់
23/11/2025

“កងទ័ពរួមដៃប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU – រក្សាអធិបតេយ្យភាព អភិវឌ្ឍន៍មុខរបរនេសាទវៀតណាមប្រកបដោយចីរភាព”

(VOVWORLD) -ការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU (ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង) មិនត្រឹមតែជាតម្រូវការចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍរបស់វិស័យនេសាទ និងកិត្យានុភាពជាតិទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានខិតខំប្រឹងប្រែង ដាក់ពង្រាយអនុវត្តន៍ព្រមៗគ្នារាល់ដំណោះស្រាយ ដោយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) សំដៅលុបបំបាត់ការព្រមាន “កាតលឿង” ក្នុងពេលឆាប់ៗនេះ។

“កងទ័ពរួមដៃប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU – រក្សាអធិបតេយ្យភាព អភិវឌ្ឍន៍មុខរបរនេសាទវៀតណាមប្រកបដោយចីរភាព”
21/11/2025

កិច្ចប្រជុំកំពូល G20 ជំរុញអាទិភាពរបស់អាហ្វ្រិក និងបណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍

(VOVWORLD) - ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-២៣ ខែវិច្ឆិកា នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោក - G20 បានផ្តោតលើការជំរុញកិច្ចខិតខំប្រឹងប្រែងសកលដើម្បីជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្តាប្រទេសអាហ្វ្រិក ក្នុងបញ្ហាអាកាសធាតុ ថាមពល និងហិរញ្ញវត្ថុសាធារណៈ។

កិច្ចប្រជុំកំពូល G20 ជំរុញអាទិភាពរបស់អាហ្វ្រិក និងបណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍
20/11/2025

សារដ៏ខ្លាំងក្លាសម្រាប់ប្រព័ន្ធសុខាភិបាលប្រកបដោយការផ្លាស់ប្តូរថ្មី

(VOVWORLD) - ក្នុងរយៈពេលដ៏ខ្លី ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៧២ ស្តីពីដំណោះស្រាយដ៏លេចធ្លោដើម្បីលើកកម្ពស់សុខភាពប្រជាជន (ខែកញ្ញា ឆ្នាំ ២០២៥) បន្ទាប់មក រដ្ឋសភាកំពុងរៀបចំអនុម័តលើសេច ក្តីសម្រេចចិត្ត ស្តីពីយន្តការ និងគោលនយោ បាយ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២ ប្រកបដោយប្រសិទ្ធភាព។ ប្រការនេះបង្ហាញពីឯកភាពនយោបាយដ៏រឹងមាំ ពីបក្សទៅកាន់រដ្ឋ សភាក្នុងការវិនិយោគលើមនុស្ស - ជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។

សារដ៏ខ្លាំងក្លាសម្រាប់ប្រព័ន្ធសុខាភិបាលប្រកបដោយការផ្លាស់ប្តូរថ្មី
19/11/2025

សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិបើកចេញផ្លូវជាប្រវត្តិសាស្ត្រសម្រាប់តំបន់ហ្គាហ្សា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នាថ្ងៃទី ១៧ ខែវិច្ឆិកា បាន បោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតកងកម្លាំងអន្តរជាតិនៅហ្គាហ្សា។ នេះត្រូវបានចាត់ទុកថា ជាជំហានប្រវត្តិសាស្ត្រដើម្បីស្តារសណ្តាប់ធ្នាប់ឡើង វិញ ការពារជនស៊ីវិល និងបើកផ្លូវសម្រាប់ការផ្ដល់ជំនួយ និងការកសាងឡើងវិញ ក្នុងទ្រង់ទ្រាយធំ នៅក្នុងទឹកដីនេះ ក្រោយពីរងការបំផ្លិចបំផ្លាញដោយជម្លោះអស់រយៈ ពេលជាងពីរឆ្នាំកន្លងមក។

សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិបើកចេញផ្លូវជាប្រវត្តិសាស្ត្រសម្រាប់តំបន់ហ្គាហ្សា
18/11/2025

ពេលដែលឆន្ទៈរបស់បក្សចុះសម្រុងគ្នាជាមួយសេចក្តីប្រាថ្នារបស់ប្រជាជន

(VOVWORLD) - ប្រទេសវៀតណាមទើបតែបានបញ្ចប់វគ្គប្រជុំជីវភាពនយោបាយយ៉ាងទូលំ ទូលាយនៅទូទាំងប្រទេស និងសហគមន៍វៀត ណាមនៅក្រៅប្រទេស អំពីការផ្ដល់មតិ យោបល់ទៅក្នុងសេចក្តីព្រាងឯកសារដែលត្រូវបានដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។ ការប្រមូលមតិយោបល់របស់ប្រជាជនគឺជាជំហានវិជ្ជមាន ដែល បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីតភ្ជាប់បក្សជាមួយប្រជាជន ឆ្ពោះទៅរកការព្រាង ឯកសារយុទ្ធសាស្ត្រឲ្យបានគ្រប់ជ្រុងជ្រោយនិងជាក់ស្តែង។

ពេលដែលឆន្ទៈរបស់បក្សចុះសម្រុងគ្នាជាមួយសេចក្តីប្រាថ្នារបស់ប្រជាជន