ព្រឹត្តិការណ៍

01/11/2021

វៀតណាមខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការដោះស្រាយបញ្ហាប្រឈមរួមជាសកល

(VOVWORLD) - កិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) កំពុងប្រព្រឹត្តទៅនៅ Glasgow (ចក្រភពអង់គ្លេស) ចាប់ពីថ្ងៃទី៣១ តុលា ដល់ទី៣ វិច្ឆិកា។ នេះជាព្រឹត្តិ ការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានសហគមន៍អន្តរជាតិផ្ដោតការយកចិត្តទុកដាក់បំផុតក្នុងឆ្នាំ២០២១។ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលបង្ហាញពីឋានៈដ៏សកម្ម ម្ចាស់ការ ហើយ មានការរួមវិភាគទានជាក់ស្ដែងនៅកិច្ចប្រជុំ រួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួល អាកាសធាតុជាសកល។

វៀតណាមខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការដោះស្រាយបញ្ហាប្រឈមរួមជាសកល
29/10/2021

បន្តអះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងអាស៊ាន

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលជា សកម្មភាពកិច្ចការបរទេសពហុភាគីជាផ្លូវការដោយមានទ្រង់ទ្រាយធំបំផុតក្នុងឆ្នាំ ២០២១ ទើបបានបិទបញ្ចប់។ លទ្ធផលនៃកិច្ចប្រជុំលើកនេះបានបញ្ជាក់នូវឯកឆ័ន្ទ របស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង បន្តពង្រីកមជ្ឈភាពរបស់អាស៊ាន នៅក្នុងយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ការចូលរួមរបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Pham Minh Chinh បានរួមចំណែកទៅក្នុងលទ្ធផលជាផ្លែផ្កានៃកិច្ច ប្រជុំ ព្រមទាំងអះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងតំបន់និងអន្តរជាតិ។

បន្តអះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងអាស៊ាន
28/10/2021

វៀតណាមជំរុញការធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងពេញលេញ និងយ៉ាងម៉ឺងម៉ាត់រាល់អនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី III របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) និងមានវឌ្ឍនភាពយ៉ាងធំធេងក្នុងការជំរុញនិងធានាសិទ្ធិមនុស្ស ជាពិសេសក្នុងវិស័យពលកម្ម សង្គម និងសមភាពយេនឌ័រ។ សមិទ្ធិផលទាំងនេះគឺជាមូលដ្ឋានសម្រាប់បន្តអនុវត្តន៍នូវចក្ខុវិស័យ សេចក្តីណែនាំនិងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងទូលំទូលាយក្នុងស្មារតីមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

វៀតណាមជំរុញការធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
27/10/2021

ស្ដារទីផ្សារការងារ៖ កត្តាដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើវិញ

(VOVWORLD) - ស្ដារទីផ្សារការងារយ៉ាងឆាប់រហ័សគឺជាភារកិច្ច និងជាដំណោះស្រាយដ៏សំខាន់មួយក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ ២០២១ របស់រដ្ឋាភិបាលវៀតណាម ដើម្បីស្តារផលិតកម្មឡើងវិញ។ នេះក៏ជាលក្ខខ័ណ្ឌសម្រាប់សហគ្រាសនានាសម្រេចឲ្យបានផលិតភាព ១០០% ដើម្បីជួយសម្រួលដល់ការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

ស្ដារទីផ្សារការងារ៖ កត្តាដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើវិញ
26/10/2021

អាស៊ានជំរុញរាល់អាទិភាព លើកកម្ពស់តម្លៃនិងតួនាទីជាមជ្ឈភាព

(VOVWORLD) - ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃនេះ (២៦ តុលា) បានចាប់ផ្តើមចូលរួមបណ្តាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ កិច្ចប្រជុំកំពូលអាស៊ាន+៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។ ជំងឺរាតត្បាត កូវីដ-១៩ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមប្រទេសធំៗ កំពុងបង្កបញ្ហាប្រឈមជាច្រើនដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប៉ុន្តែ នេះក៏ជាឱកាសសម្រាប់អាស៊ានដើម្បីជំរុញរាល់អាទិភាព លើកកម្ពស់តម្លៃនិងតួនាទីជាមជ្ឈភាពរបស់អង្គការប្រចាំតំបន់នេះ។

អាស៊ានជំរុញរាល់អាទិភាព លើកកម្ពស់តម្លៃនិងតួនាទីជាមជ្ឈភាព
25/10/2021

ជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើកាលំបាកដោយសារជម្ងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - វៀតណាមទើបនឹងបានចេញផ្សាយគោលនយោបាយថ្មីមួយបន្ថែមទៀត សំដៅជួយទ្រទ្រង់អង្គភាពអាជីវកម្ម និងប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺ រាតត្បាតកូវីដ-១៩។ រាល់បទបញ្ញត្តិស្ដីពីការលើកលែង កាត់បន្ថយការបង់ពន្ធ លើប្រាក់ចំណូលអាជីវកម្ម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ឬពន្ធលើតម្លៃបន្ថែម ដែលត្រូវបានចែងនៅក្នុងសេចក្ដីសម្រេចចិត្តលេខ៤០៦របស់គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា (ចេញផ្សាយនៅថ្ងៃទី១៩ តុលា) នោះ គឺជាការជួយសង្គ្រោះ សម្រាប់អង្គភាពអាជីវកម្មជាច្រើន។ ការលំបាកត្រូវបានដោះស្រាយយ៉ាងទាន់ ពេលវេលានោះគឺជាកម្លាំងចលករដ៏ធំធេងសម្រាប់អង្គភាពអាជីវកម្មបើកប្រតិ បត្តិការផលិតកម្ម អាជីវកម្មឡើងវិញ រួមចំណែកស្ដារសេដ្ឋកិច្ចជាតិក្នុងពេល ឆាប់ៗ។

ជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើកាលំបាកដោយសារជម្ងឺរាតត្បាតកូវីដ-១៩
22/10/2021

ស្តារសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស រៀនរស់ដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត កូវីដ-១៩

(VOVWORLD) - ឆ្នាំ ២០២២ គឺជាឆ្នាំមានអត្ថន័យសំខាន់ក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម បន្ទាប់ពីផលប៉ះពាល់អវិជ្ជមានបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩។ ការប្រើប្រាស់ឱ្យបានល្អនូវអត្ថប្រយោជន៍ដែលមានស្រាប់នឹងជួយឱ្យវៀតណាមវិលត្រឡប់ទៅរកសន្ទុះកំណើនយ៉ាងឆាប់រហ័ស។ នៅក្នុងសាលប្រជុំរដ្ឋសភា ប្រតិភូបានវិភាគនិងស្នើដំណោះស្រាយជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។

ស្តារសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស រៀនរស់ដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត កូវីដ-១៩
21/10/2021

វៀតណាមអនុវត្តន៍សមភាពយេនឌ័រក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ

(VOVWORLD) - ឆ្នាំ ២០២១ គឺជាឆ្នាំដែលវៀតណាមចាប់ផ្តើមអនុ វត្តន៍ យុទ្ធសាស្ត្រសមភាពយេនឌ័រនៃដំណាក់កាលថ្មី (២០២១-២០២៦)។ ទោះបីជាត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ -១៩ ក៏ដោយ ប៉ុន្តែ ដោយមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ការអនុវត្តយុទ្ធសាស្ត្រនេះត្រូវ ដាក់ពង្រាយយ៉ាងទូលំទូលាយនិងទទួលបានលទ្ធផលជាវិជ្ជមាន ដែលជាកម្លាំងពលំសម្រាប់ជួយដល់ស្ត្រីនិងកុមារីយកឈ្នះលើជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

វៀតណាមអនុវត្តន៍សមភាពយេនឌ័រក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ
20/10/2021

ផ្តោតសំខាន់លើការស្ដារសេដ្ឋកិច្ច រក្សាកម្លាំងចលករកំណើន

(VOVWORLD) - ក្នុងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២១ និងគម្រោងផែនការអភិវឌ្ឍមន៍សេដ្ឋកិច្ច សង្គម ឆ្នាំ២០២២ នៅក្នុងពិធីបើក សម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ នៅព្រឹកថ្ងៃទី ២០ ខែតុលានោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញធ្វើការបូកសរុបលទ្ធផលដ៏សំខាន់ៗ ដែលវៀតណាមសម្រេចបានលើគ្រប់វិស័យ ក្នុងនោះផ្តោតសំខាន់លើការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោក នាយករដ្ឋមន្រ្តីក៏បានដាក់ចេញគោលដៅសំខាន់ៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ និងដំណោះស្រាយដោយព្រមៗគ្នា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជារក្សាកម្លាំងចលករកំណើនផងដែរ។

ផ្តោតសំខាន់លើការស្ដារសេដ្ឋកិច្ច រក្សាកម្លាំងចលករកំណើន
19/10/2021

ពង្រាងរដ្ឋធម្មនុញ្ញថ្មី៖ ស៊ីរីស្វែងរកសន្តិភាព ស្ថិរភាព

(VOVWORLD) - រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងទើបតែបានឯកភាពជាផ្លូវការលើការចាប់ផ្ដើមដំណើរការពង្រាងខ្លឹមសារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយមានការចូលរួមរបស់អង្គការ សហប្រជាជាតិ។ វង់ចរចានៃគណៈកម្ម ការរដ្ឋធម្មនុញ្ញស៊ីរី (SCC) លើកនេះគ្រោងនឹង អូសបន្លាយក្នុងរយៈពេល១សប្ដាហ៍នៅទីក្រុងហ្សឺណែវ ដោយមានបំណងសម្រេចបាន មូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ យូរអង្វែង ដែលជំនះពុះពារលើភាពខុសប្លែកគ្នា រវាងភាគីនានានៅស៊ីរី ហើយបើកទ្វារសម្រាប់ដំណើរការនយោបាយដ៏ធំជាង។

ពង្រាងរដ្ឋធម្មនុញ្ញថ្មី៖ ស៊ីរីស្វែងរកសន្តិភាព ស្ថិរភាព