ពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ
(VOVWORLD) - តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃច័ន្ទ ទី៩ ខែសីហា នេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ។ ដំណើរទស្សនកិច្ចនេះគឺជាការបញ្ជាក់ថា ទោះជាកាលៈទេសៈអន្តរជាតិនិងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេសគឺការផ្ទុះរាលដាលនៃជម្ងឺរាតត្បាត កូវីដ ១៩ ក៏ដោយ ប៉ុន្តែប្រទេសទាំងពីរវៀតណាមនិងឡាវនៅតែសាមគ្គី ស្រុះចិត្តគំនិតជានិច្ច រួមគ្នាជំនះលើគ្រប់ការលំបាកឧបសគ្គនិងអភិវឌ្ឍន៍ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។










