ព្រឹត្តិការណ៍

25/06/2021

យថាទស្សន៍កែលម្អទំនាក់ទំនងរវាងអាមេរិក-ចិន

(VOVWORLD) - កាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសពីការអនុវត្តវិធានការរឹតត្បិតលើការនាំចេញនៃក្រុមហ៊ុនចំនួន៥របស់ចិន ដោយសារការចោទប្រកាន់ពីអំពើរំលោភបំពានលើពលករ។ បើធៀបនឹងវិធានការផ្សេងៗដែលអាមេរិកបានដំណើរការកាលពីមុននេះ គឺវិធានការរឹតត្បិតលើកនេះមានទ្រង់ទ្រាយតូចបង្គួរ។ ប៉ុន្តែ កាលៈទេសៈដែលវិធានការខាងលើត្រូវបានធ្វើឡើងទើបជាប្រការគួរឲ្យមានការយចិត្តទុកដាក់ ពីព្រោះថាវាឆ្លុះបញ្ចាំងនូវសភាពការណ៍ទំនាក់ទំនងដ៏ពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្នរវាងប្រទេសទាំងពីរ។

យថាទស្សន៍កែលម្អទំនាក់ទំនងរវាងអាមេរិក-ចិន
24/06/2021

គ្មានពាក្យសម្តីចោទប្រកាន់ណាដែលអាចបំផ្លើសការពិតអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាមឡើយ

(VOVWORLD) - នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការបរ ទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍សេរីភាពសាសនាអន្តរជាតិឆ្នាំ ២០២០ ដែលក្នុងនោះបានបញ្ជាក់ថា ក្រុមសាសនាមួយចំនួននៅ វៀតណាម មិន ត្រូវបានរដ្ឋទទួលស្គាល់ និងត្រូវរងការរើសអើង ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ឬការរឹតត្បិតការធ្វើដំណើរ។ នេះពិតជាការវាយតម្លៃដោយខ្វះភាពសត្យានុម័ត ត្រឹមតែផ្អែកលើព័ត៌មានមិនពិតអំពីស្ថានភាពសេរីភាពខាងជំនឿសាសនានៅវៀត ណាមតែប៉ុណ្ណោះ។ តថភាពជាក់ស្តែងដ៏រស់រវើកអំពីសេរីភាពខាងជំនឿសាសនានៅ វៀតណាម គឺជាការឆ្លើយតបយ៉ាងម៉ឺងមាត់ ចំពោះរាល់សម្តីមួលបង្កាច់និងការចោទប្រកាន់ទាំងនេះ។

គ្មានពាក្យសម្តីចោទប្រកាន់ណាដែលអាចបំផ្លើសការពិតអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាមឡើយ
23/06/2021

មូលដ្ឋានទិន្នន័យជាតិ - ការបោះជំហានថ្មីក្នុងដំណើរការអភិបាលកិច្ចជាតិ

(VOVWORLD) - ការចេញផ្សាយមូលដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជន និងមូលដ្ឋានទិន្នន័យស្តីពីអត្តសញ្ញាណពលរដ្ឋជាផ្លូវការ គឺជាចំណុចលេចធ្លោដ៏សំខាន់ ហើយជាការបោះជំហានក្នុងដំណើរការវៀតណាមផ្លាស់ប្ដូរថ្មី អភិបាលកិច្ចជាតិ តាមទិសទំនើប ជាពិសេសគឺការគ្រប់គ្រងអភិវឌ្ឍន៍ និងការគ្រប់គ្រងសង្គម ឆ្លើយតបនឹងតម្រូវការសមាហរណកម្មអន្តរជាតិ និងតំបន់។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលរួមចំណែកអះអាងរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងដំណើរការជំរុញខ្លាំងបម្លាស់ប្ដូរឌីជីថលជាតិផងដែរ។

មូលដ្ឋានទិន្នន័យជាតិ - ការបោះជំហានថ្មីក្នុងដំណើរការអភិបាលកិច្ចជាតិ
22/06/2021

ទំនាក់ទំនងរុស្ស៊ី-អាមេរិក៖ កត្តារក្សាស្ថិរភាពយុទ្ធសាស្ត្រ

(VOVWORLD) - កិច្ចប្រជុំកំពូលលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Joe Biden បានបញ្ចប់ក្នុងសប្ដាហ៍កន្លងទៅ នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ លទ្ធផលនៃកិច្ចប្រជុំនេះត្រូវបានវិភាគលើទិដ្ឋភាពជាច្រើន ប៉ុន្តែលទ្ធភាពមួយគួរឲ្យភ្ញាក់ផ្អើល គឺមេដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីស្ថិរភាពយុទ្ធសាស្ត្រ។ ប្រការនេះ ត្រូវបានសាធារណៈមតិវាយតម្លៃថា ជាបម្រែបម្រួលមួយដែលមិនត្រឹមតែជួយ “ទម្លាយភាពជាប់គាំង” ក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកថែរក្សាស្ថិរភាពយុទ្ធសាស្ត្រលើពិភពលោកទៀតផង។

ទំនាក់ទំនងរុស្ស៊ី-អាមេរិក៖ កត្តារក្សាស្ថិរភាពយុទ្ធសាស្ត្រ
21/06/2021

សារព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល៖ ការផ្លាស់ប្តូរឌីជីថលបង្កើតយុគសម័យព័ត៌មានឆាប់រហ័ស

(VOVWORLD) - ការផ្លាស់ប្តូរឌីជីថលគឺជាគោលដៅកំពូលមួយរបស់រដ្ឋាភិបាលវៀតណាមដែលឆ្ពោះទៅរកបដិវត្តឧស្សាហកម្មលើកទី ៤។ សារព័ត៌មានក្នុងតួនាទីជាវិជ្ជាជីវៈ ដែលត្រូវមានវត្តមានមុនបង្អស់ និងមានការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងបម្រែបម្រួលក្នុងសង្កមហើយរងទទួលឥទ្ធិពលដោយផ្ទាល់ពីការផ្លាស់ប្តូរឌីជីថល។

សារព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល៖ ការផ្លាស់ប្តូរឌីជីថលបង្កើតយុគសម័យព័ត៌មានឆាប់រហ័ស
18/06/2021

ជំនួបកំពូលរុស្ស៊ី-អាមេរិក៖ ឱកាសដើម្បីទម្លាយភាពជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ជំនួបដោយផ្ទាល់ដើមដំបូងរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅស្វីស គឺជាចំណុចកណ្ដាលដែលទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិអន្តរជាតិក្នុងប៉ុន្មានថ្ងៃកន្លងមក។ ជំនួបនេះទោះជាមិនសម្រេចបានជំហានលោតផ្លោះដ៏ធំណាមួយក៏ដោយ ប៉ុន្តែបាន កត់សម្គាល់សូវសុឆន្ទៈនៃភាគីទាំងពីរដោយមានបំណង ចង់នាំឲ្យទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិកឈានទៅមុខ។ សញ្ញាវិជ្ជមាននៅជំនួបកំពូលនេះ ត្រូវបានចាត់ទុកថា ជាសន្ទុះដើម្បីទម្លាយភាពជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតដោយសារភាពតានតឹងក្នុងរយៈពេលវែង។

ជំនួបកំពូលរុស្ស៊ី-អាមេរិក៖ ឱកាសដើម្បីទម្លាយភាពជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគី
17/06/2021

សតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញគឺជាមរតកខាងស្មារតីដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិវៀតណាម

(VOVWORLD) - លោកប្រធានហូជីមិញគឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃរបស់បក្សនិងប្រជាជាតិវៀតណាម ជាគ្រូដ៏ឆ្នើមនៃបដិវត្តន៍វៀតណាម ជាវីរៈបុរសរំដោះប្រទេសជាតិ ជាយុទ្ធជនកុម្មុយនិស្តអន្តរជាតិដ៏ឆ្នើម និងជាអ្នកល្បីល្បាញខាងវប្បធម៌ពិភពលោកផងដែរ។ មរតកដែលលោកប្រធានហូជីមិញបានបន្សល់ទុកមកសម្រាប់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាមគឺធំធេងនិងមានតម្លៃណាស់។ នោះគឺយុគ្គសម័យហូជីមិញ បុព្វហេតុហូជីមិញនិងសតិអារម្មណ៍ សីលធម៌ រចនាបទហូជមីមិញ ដែលក្នុងនោះ សតិអារម្មណ៍ សីលធម៌និងរចនាបថរបស់ហូជីមិញគឺជាមរតកខាងស្មារតីដែលមិនអាចកាត់ថ្លៃបានដើម្បីកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់រូប រៀនសូត្រនិងធ្វើត្រាប់តាមផងដែរ។

សតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញគឺជាមរតកខាងស្មារតីដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិវៀតណាម
16/06/2021

ណាតូកសាងជំហរដ៏តឹងរឹងជាងមុនជាមួយចិន

(VOVWORLD) - នាថ្ងៃទី១៤ ខែមិថុនា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយមានការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋនៃប្រទេសសមាជិកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកលោក Joe Biden ទៀតផង។ បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំណាតូបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសជាច្រើន ដែលក្នុងនោះគួរឲ្យកត់សម្គាល់បំផុតគឺខ្លឹមសារពាក់ព័ន្ធដល់ប្រទេសចិន។

ណាតូកសាងជំហរដ៏តឹងរឹងជាងមុនជាមួយចិន
15/06/2021

ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត

(VOVWORLD) - ប្រទេសវៀតណាមកំពុងឆ្លងកាត់ការផ្ទុះឡើងរលកទី ៤ នៃជំងឺរាតត្បាតកូវីដ ១៩។ ការផ្ទុះជំងឺដ៏ស្មុគស្មាញលើទ្រង់ទ្រាយធំនិងលឿនបំផុតមិនធ្លាប់មានតាំងពីមុនមកនេះ បានបណ្តាលការលំបាកជាច្រើនសម្រាប់សកម្មភាពបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល សកម្មភាពផលិតកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងបរិបទនោះ ការិយាល័យនយោបាយបានចេញសេចក្តីសន្និដ្ឋានសំខាន់ៗមួយចំនួនស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត
14/06/2021

ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមគំរូ​សីលធម៌​លោក​ប្រធាន​ហូជីមិញ

(VOVWORLD) - នៅក្នុងសន្និបាតបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរណែនាំលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីការ ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទលោកប្រធានហូជីមិញ ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយនោះ អគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ត្រូវជំរុញខ្លាំងថែមទៀត ការសិក្សារៀនសូត្រ និងធ្វើតាម មនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ក្នុងដំណាក់កាលខាងមុខ។ ជនរួមជាតិនិងយុទ្ធជននៅទូទាំងប្រទេសបានគាំទ្រគោលគារណ៍នេះយ៉ាងសកម្ម ផង ដែរ។

ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមគំរូ​សីលធម៌​លោក​ប្រធាន​ហូជីមិញ