RCEP - ស្ថានភាពថ្មីចំពោះពាណិជ្ជកម្មតំបន់និងអន្តរជាតិ
(VOVWORLD) - នាថ្ងៃទី១៥ វិច្ឆិកា នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្រោមអធិបតី ភាពរបស់វៀតណាម ប្រធានអាស៊ានឆ្នាំ២០២០ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រួមមានប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៥នោះគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែល ហ្សេឡង់ ត្រូវបានចុះហត្ថលេខាជាផ្លូវការក្រោយរយៈពេល៨ឆ្នាំដំណើរការ ចរចា។ នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាហើយដាក់ ឲ្យអនុវត្តនោះ វានឹងនាំមកនូវស្ថានភាពថ្មី រចនាសម្ព័ន្ធថ្មី និងជំហានលោតផ្លោះ ថ្មីចំពោះពាណិជ្ជកម្មតំបន់និងអន្តរជាតិតែម្ដង។










