ព្រឹត្តិការណ៍

08/03/2019

ជំរុញគោលនយោបាយសន្តិសុខសង្គមដើម្បីសមភាពភេទ

(VOVWORLD) - ការធានាសន្តិសុខសង្គមសម្រាប់ប្រជាជន ដែលក្នុងនោះមាននារីនិងកុមារី គឺជាគោលនយោបាយដ៏ឥតងាករេនិងជារៀងរហូតរបស់វៀតណាម។ នេះជា ភារកិច្ចសំខាន់ដែលដើរទន្ទឹមនឹងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រាល់ការខិតខំ ប្រឹងប្រែងជំរុញសមភាពភេទតាមរយៈគោលនយោបាយសន្តិសុខសង្គមរបស់ វៀតណាមកំពុងត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា សំដៅបង្កើតមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ជំរុញគោលនយោបាយសន្តិសុខសង្គមដើម្បីសមភាពភេទ
07/03/2019

យថាទស្សន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - មានព័ត៌មានដែលថា ប្រធានាធិបតី អាមេរិកលោក Donald Trump នឹងអញ្ជើញជួបជាមួយប្រធានរដ្ឋចិនលោក Xi Jinping នាថ្ងៃទី២៧ ខែមីនា ខាងមុខ ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម នេះ។

យថាទស្សន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិន
06/03/2019

វៀតណាមធ្វើសមាហរណកម្មដោយម្ចាស់ការ ឆ្លៀតយកឧត្តមភាពក្នុងបរិបទថ្មី

(VOVWORLD) -នាបច្ចុប្បន្ននេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (FTA)ជាច្រើន ដែលរួមមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU។ ក្នុងឆ្នាំ ២០១៩ នេះ វៀតណាមនឹងរួមជាមួយបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចព្រមព្រៀងភាពជាដៃគួសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាមួយប្រទេសជាដៃគូចំនួន ៦ ដែលរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចព្រមព្រៀង FTA ទាំងនេះ នឹងបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៩ នេះផងដែរ។

វៀតណាមធ្វើសមាហរណកម្មដោយម្ចាស់ការ ឆ្លៀតយកឧត្តមភាពក្នុងបរិបទថ្មី
05/03/2019

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំនួបចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

(VOVWORLD) - កិច្ចប្រជុំកំពូលរវាងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ (ស.ប.បកូរ៉េ) លើកទី២ ទើបនឹងបានបិទបញ្ចប់នាចុងសប្ដាហ៍កន្លងទៅនៅ ទីក្រុងហាណូយ។ ទោះបីជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបានឡើយក្ដី ប៉ុន្តែតាមអ្នកសង្កេតការណ៍អន្តរជាតិបានចាត់ទុកថា កិច្ចប្រជុំកំពូលនៅទីក្រុង ហាណូយបាននាំមកនូវអត្ថន័យជាច្រើន ដោយបង្រួញការខ្វែងគំនិតហើយបង្កើត មូលដ្ឋានគ្រឹះសម្រាប់ជំនួបចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីប កូរ៉េនាអនាគត។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំនួបចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
04/03/2019

ពង្រីកបញ្ញារបស់អ្នកវិទ្យាសាស្ត្រក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) -នាចុងសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ អ្នកវិទ្យាសាស្ត្រ សេដ្ឋកិច្ចវិទូជួរមុខវៀតណាម ដើម្បីយកមតិយោបល់សម្រាប់តម្រង់ទិសដៅយុទ្ធសាស្ត្រ ចក្ខុវិស័យរយៈពេល ១០ ឆ្នាំ ខាងមុខ ដែលត្រូវបានអនុគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកំពុងកសាង ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី XIII របស់បក្ស។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះមតិយោបល់ដោយអស់ពីចិត្តពីថ្លើម ដែលមានលក្ខណៈវិទ្យាសាស្ត្រដ៏សម្បូបែបរបស់អ្នកវិទ្យាសាស្ត្រ ពោលគឺមិនត្រឹមតែរួមចំណែកដល់ទស្សនៈអភិវឌ្ឍន៍ ការត្រិះរិះអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងវិធីសាស្ត្រទាក់ទងផ្ទាល់ទៀតផង។ នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់អនុគណៈកម្មការសេដ្ឋកិច្ចនិងសង្គម ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ធ្វើការសិក្សាស្រាវជ្រាវ កសាង យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំខាងមុខ។

ពង្រីកបញ្ញារបស់អ្នកវិទ្យាសាស្ត្រក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ
01/03/2019

ទំនាក់ទំនងរវាងវៀតណាមនិងស.ប.បកូរ៉េ៖ ឆ្ពោះទៅរកអនាគត

(VOVWORLD) - តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong ប្រធានបក្សពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ) លោក Kim Jong-un បានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែមីនា។ ដំណើរទស្សនកិច្ចរបស់ លោកប្រធាន Kim Jong-un បានបន្តប្រពៃណីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាងវៀតណាមនិងស.ប.បកូរ៉េ ក្នុងរយៈពេលច្រើនទសវត្សកន្លងទៅ ព្រមទាំង នាំមកនូវកាលានុវត្តភាពសហប្រតិបតិ្តការយ៉ាងទូលំទូលាយនាពេលខាងមុខ ផង ដែរ។

ទំនាក់ទំនងរវាងវៀតណាមនិងស.ប.បកូរ៉េ៖ ឆ្ពោះទៅរកអនាគត
28/02/2019

វៀតណាមជាកាតាលីករពិសេសចំពោះដំណើរការចរចារវាងអាមេរិកនិងស.ប.ប កូរ៉េ

(VOVWORLD) - កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ) លើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍មួយដែលទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំងជួរមុខលើពិភព លោកក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ ការដែលព្រឹត្តិការណ៍ សំខាន់មួយពាក់ព័ន្ធដល់ដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ត្រូវបានរៀបចំ ឡើងនៅវៀតណាម បានសរអោយឃើញការជឿទុកចិត្តរបស់ដៃគូអន្តរជាតិ ចំពោះវៀតណាម ព្រមទាំងសរអោយឃើញថា វៀតណាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជា ក្លាយទៅជាកាតា លីករពិសេសមួយចំពោះដំណើរការចរចារវាងអាមេរិកនិងស.ប.បកូរ៉េផងដែរ។

វៀតណាមជាកាតាលីករពិសេសចំពោះដំណើរការចរចារវាងអាមេរិកនិងស.ប.ប កូរ៉េ
27/02/2019

កិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ៖ ឱកាសដើម្បី​អះអាង​នូវ​គោលនយោបាយ​កិច្ចការបរទេសវៀតណាម

(VOVWORLD) -នាថ្ងៃទី ២៧ ខែកុម្ភៈ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ បានចាប់ផ្ដើមប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះគឺជាឱកាស ដើម្បីវៀតណាមអះអាងសារជាថ្មីនូវគោលមាគ៌ាកិច្ចការបរទេស "ពិពិធកម្ម ពហុភាគី " " ធ្វើជាមិត្តជាមួយគ្រប់គ្នា" ។ កិច្ចប្រជុំនេះក៏ជាឱកាសដើម្បីវៀតណាមពង្រីកល្អនូវតួនាទីកិច្ចការបរទេសសម្រុះសម្រួលក្នុងដំណើរការសន្តិភាពនៅលើ ឧបទ្វីបកូរ៉េផងដែរ។

កិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ៖ ឱកាសដើម្បី​អះអាង​នូវ​គោលនយោបាយ​កិច្ចការបរទេសវៀតណាម
26/02/2019

សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមត្រៀមរៀបចំអោយកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី នាថ្ងៃទី២៧ ខែកុម្ភៈ កិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) លើកទី២ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ វៀតណាម បានដំណើរការដោយព្រមៗគ្នានូវវិធានការធានាសន្តិសុខ សុវត្ថិភាព ក៏ដូចជា ភ័ស្តុភា ដើម្បីអោយព្រឹត្តិការណ៍ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ កិច្ចខិតខំប្រឹងប្រែង នេះមិនត្រឹមតែសរអោយឃើញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំវៀតណាមដល់ការរៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េប៉ុណ្ណោះទេ ថែមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិទៀតផង។

សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមត្រៀមរៀបចំអោយកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
25/02/2019

វៀតណាមរឹតបន្តឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាង

(VOVWORLD) -អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong កំពុងអញ្ជើញបំពេញដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចទាំងនេះនឹងរួមចំណែកពង្រឹងជំនឿទុកចិត្តខាងនយោបាយ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយប្រទេសជិតខាងដ៏ជិតស្និទ្ធិទាំងពីរនេះផងដែរ។

វៀតណាមរឹតបន្តឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាង