ពិភពលោកទន្ទឹងរង់ចាំអ្វីខ្លះពី Davos ២០១៩?
(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF 2019) កំពុងប្រព្រឹត្ត ទៅនៅទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមករា។ ក្រោម ប្រធានបទ “សកលភាវូបនីយកម្ម៤.០៖ កំណត់រចនាសម្ព័ន្ធថ្មីក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មលើកទី៤” កិច្ចប្រជុំលើកនេះត្រូវបានវាយតម្លៃថា ជាទីកន្លែង ជួបជុំគ្នារបស់ឥស្សរៈជនជួរមុខលើពិភពលោក។ ប៉ុន្តែ អវត្តមានរបស់ឥស្សរៈជន សំខាន់មួយចំនួនទៀត ក៏ធ្វើអោយ Davos 2019 មិនសូវទាក់ទាញឡើយ ហើយអាច ងាកចេញពីគោលដៅសកលភាវូបនីយកម្មផងដែរ។










