ព្រឹត្តិការណ៍

15/08/2018

សន្និសីទការទូតលើកទី ៣០៖ កំណត់ឋានៈប្រទេសជាតិក្នុងបរិបទថ្មី

(VOVWORLD) -ស្មារតីការទូតស្ថាបនាកំពុងរីកសុះសាយយ៉ាងខ្លាំងក្លានៅក្នុងសន្និសីទការទូតលើកទី ៣០។ នេះគឺត្រូវបានចាត់ទុកជាសន្និសីទ Diem Hong នៃផ្នែកការទូត ដែលត្រូវបានរៀបចំក្នុងរយៈពេល ២ ឆ្នាំម្ដង។ សន្និសីទលើកនេះ បានដាក់ចេញភារកិច្ចសំខាន់ៗជាច្រើន ឆ្ពោះទៅការស្ថាបនាខឿនការទូតលើគ្រប់ជ្រុងជ្រោយ នាំប្រទេសជាតិបន្តធ្វើសមាហរណកម្មអន្តរិជាតិប្រដបដោយស៊ីជម្រៅក្នុងបរិបទថ្មី។

សន្និសីទការទូតលើកទី ៣០៖ កំណត់ឋានៈប្រទេសជាតិក្នុងបរិបទថ្មី
14/08/2018

ច្បាប់កញ្ចប់ថវិកាយោធាអាមេរិកឆ្នាំ២០១៩៖ ការបណ្ដាក់ទុនដ៏សំខាន់ក្នុង ប្រវត្តិសាស្ត្រកងទ័ពអាមេរិក

(VOVWORLD) - នាថ្ងៃទី១៣ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន ចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកាយោធាអាមេរិកឆ្នាំ២០១៩ (NDAA)។ លោក Trump វាយតំលៃថា នេះជាការបណ្ដាក់ទុនដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ សម័យទំនើបរបស់កងទ័ពអាមេរិក។ គួរឲ្យកត់សម្គាល់ថា ច្បាប់នេះបានបង្ហាញ នូវទស្សនៈទៅនឹងប្រទេសចិនដ៏រឹងមាំជាងបើប្រៀបនឹងប្រធានាធិបតីជំនាន់មុនៗ យ៉ាងហោចណាស់នៅលើវិស័យយុទ្ធសាស្ត្រ។

ច្បាប់កញ្ចប់ថវិកាយោធាអាមេរិកឆ្នាំ២០១៩៖ ការបណ្ដាក់ទុនដ៏សំខាន់ក្នុង ប្រវត្តិសាស្ត្រកងទ័ពអាមេរិក
13/08/2018

ផ្នែកការទូតវៀតណាមរួមដំណើរជាមួយសហគ្រាសវៀតណាមជំនះពុះពារលើការលំបាក និងធ្វើសមាហរណកម្ម

(VOVWORLD) -នាថ្ងៃទី ១៣ ខែសីហា សន្និសីទការទូតលើកទី ៣០ ត្រូវបានបើកជាផ្លូវការនៅទីក្រុងហាណូយ។ ភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចទាំង ៤ នៃសន្និសីទលើកនេះ គឺផ្នែកការទូតចាំចាច់ត្រូវរួមវិភាគទានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ក្នុងកាលៈទេសៈអន្តរជាតិកំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ព្រមទាំងជួយឧបត្ថម្ភសហគមន៍សហគ្រាសជំនះពុះពារលើការលំបាក ក្នុងកាលៈទេសៈមានការប្រកួតប្រជែង និង សាកល្បងជាច្រើន។

ផ្នែកការទូតវៀតណាមរួមដំណើរជាមួយសហគ្រាសវៀតណាមជំនះពុះពារលើការលំបាក និងធ្វើសមាហរណកម្ម
10/08/2018

បន្តរួមដៃជួយបន្ធូរស្រាលការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin

(VOVWORLD) - បានក្លាយទៅជាប្រពៃណីនៅហើយ ដែគឺនាថ្ងៃទី១០ ខែសីហា ជាប្រចាំឆ្នាំ វៀតណាម ជានិច្ចកាលរៀបចំសកម្មភាពជាក់ស្ដែងនិងមានអត្ថន័យជាច្រើន សំដៅរួមដៃគ្នា ជួយបន្ធូរស្រាលការឈឺចាប់ដែលជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin ត្រូវរងទុក្ខក្នុងសង្គ្រាមដោយជាតិគីមីដែលកងទ័ពអាមេរិកបង្កឡើងនៅភាគ ខាងត្បូងវៀតណាមកាលពីមុននេះរយៈពេល៥៧ឆ្នាំ។ នេះក៏ជាឱកាសដើម្បី ប្រជាជន និងសហគមន៍អន្តរជាតិមានការយល់ដឹងច្បាស់ថែមទៀតអំពីផលវិបាក ដោយសង្គ្រាម ហើយរួមដៃរួមកម្លាំងគ្នាផ្ដល់ជំនួយឧបត្ថម្ភទាំងខាងសម្ភារៈនិង ខាងស្មារតីជូនចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ផងដែរ។

បន្តរួមដៃជួយបន្ធូរស្រាលការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin
09/08/2018

ភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - នាថ្ងៃទី៨ ខែសីហា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋ អាមេរិកនិងប្រទេស ចិន បន្តមានបម្រែបម្រួលថ្មី នាពេលដែលក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងដំឡើងពន្ធបន្ថែម២៥%ទៅលើទំនិញនាំចូលពីអាមេរិក ក្នុងតំលៃសរុប ប្រមាណ១៦ពាន់លានដុល្លាអាមេរិក ចាប់ពីថ្ងៃទី២៣ ខែសីហា ខាងមុខនេះ។ សេចក្ដីសម្រេចខាងលើត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាល អាមេរិកបានចេញសេចក្ដី ជូនដំណឹងស្រដៀងគ្នាចំពោះទំនិញនាំចូលពីប្រទេសចិន។ ប្រការនេះសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរនេះ ហាក់ដូចជាមិនចង់បន្ធូរស្រាលភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មនាបច្ចុប្បន្នឡើយ។

ភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន
08/08/2018

គោលដៅថ្មីរបស់អាស៊ានក្នុងបរិបទអន្តរជាតិថ្មី

(VOVWORLD) -នាថ្ងៃទី ៨ សីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរំលឹកខួបលើកទី ៥១ ទិវាចាប់បដិសន្ធិ (៨ សីហា ១៩៦៧ ៨ សីហា ២០១៨)។ រាល់សមទ្ធិផល ដែលអាស៊ានទទួលបានក្នុងរយៈពេលជាង ៥ ទសវត្សរ៍កន្លងមក គឺបាននាំអាស៊ានក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏រស់រវើក និងមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស៊ានបានក្លាយជាសហគមន៍រួមដ៏ស្អិតរមួតមួយ ហើយកំពុងប្ដេជ្ញាចិត្តទទួលឲ្យបានការបោះជំហានដ៏វែងអន្លាយថែមទៀត នាពេលខាងមុខ ក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់ដែលមានបម្រែបម្រូលជាច្រើន។

គោលដៅថ្មីរបស់អាស៊ានក្នុងបរិបទអន្តរជាតិថ្មី
07/08/2018

តើបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នាំមកនូវប្រសិទ្ធភាពដែរឬទេ?

(VOVWORLD) - នាថ្ងៃទី៧ ខែសីហា បទដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតរបស់អាមេរិកតម្រង់ទៅ លើអ៊ីរ៉ង់នោះ បានចូលជាធរមានជាផ្លូវការ។ ការដាក់ទណ្ឌកម្មនេះជាសសរទ្រូង មួយក្នុងគោលនយោបាយរបស់វ៉ាស៊ីនតោនចំពោះតេអេរ៉ង់។ ប៉ុន្តែតាមការវាយ តំលៃរបស់មជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា បទដាក់ទណ្ឌកម្មរបស់អាមេរិកលើកនេះ នឹង ពិបាកធ្វើឲ្យអ៊ីរ៉ង់ផ្លាស់ប្ដូរគោលនយោបាយរបស់ប្រទេសនេះនៅតំបន់ មជ្ឈឹមបូព៌ា។

តើបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នាំមកនូវប្រសិទ្ធភាពដែរឬទេ?
06/08/2018

វៀតណាមម្ចាស់ការរួមជាមួយអាស៊ានកសាងតំបន់ខ្លួនទីពឹងខ្លួន និងច្នៃប្រឌិត

(VOVWORLD) -ក្រោយពីរយៈពេល ៤ ថ្ងៃបើកកិច្ចប្រជុំនោះ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ និងសន្និសីទទាក់ទិននានា បានបិទបញ្ចប់នាសប្ដាហ៍ហ៍កន្លងទៅនៅប្រទេសសឹង្ហបុរី។ កិច្ចព្រមព្រៀងជាច្រើនត្រូវបានរដ្ឋមន្រ្តីអាស៊ាន រួមទាំងរដ្ឋមន្ត្រីនៃបណ្ដាប្រទេសដៃគូអនុម័ត និងឯកភាពគ្នា ដោយឈរលើមូលដ្ឋានទស្សនៈយកអាស៊ានជាមជ្ឈមណ្ឌល អភិវឌ្ឍន៍តំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ដឹកនាំគណប្រតិភូ អញ្ជើញចូលរួមដោយមានការរួមវិភាគទានជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពនៅក្នុងសន្និសីទនេះផងដែរ។

វៀតណាមម្ចាស់ការរួមជាមួយអាស៊ានកសាងតំបន់ខ្លួនទីពឹងខ្លួន និងច្នៃប្រឌិត
03/08/2018

ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនឹងគោលដៅផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ច

(VOVWORLD) - ក្នុងសម័យប្រជុំលើកទី១ នាថ្ងៃទី២ ខែសីហា នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការជាតិទទួលបន្ទុកការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរ ថ្មីរូបសណ្ឋានកំណើនក្នុងចន្លោះពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ បានបញ្ជាក់យ៉ាង ច្បាស់ថា ត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន។ តាមនោះ វៀតណាមនឹងរក្សាល្បឿនកំណើន សេដ្ឋកិច្ចឲ្យបានខ្ពស់ជាង ព្រមទាំងបន្តរិះរកកម្លាំងចលករសំរាប់កំណើនសេដ្ឋកិច្ច នាពេលខាងមុខផងដែរ។

ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវនឹងគោលដៅផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ច
02/08/2018

ទំនាក់ទំនងអាមេរិក-ទួរគីជួបប្រទះនឹងការសាកល្បងជាច្រើន

(VOVWORLD) - ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោនជាមួយក្រុងអង់ការ៉ាកំពុងប្រឈមមុខនឹងការសាកល្បងថ្មី ក្រោយពីអង់ការ៉ាមិនធ្វើសម្បទានក្នុងការដោះលែងអេវែក សញ្ជាតិអាមេរិកលោក Andrew Brunson ដែលត្រូវក្រុងអង់ការ៉ាចោទប្រកាន់ពី អំពើភេរវកម្មនិងចារកម្ម។ សេតវិមានបានអនុវត្តន៍បទដាក់ទណ្ឌកម្មដំបូង ប៉ុន្តែ នេះមិនមែនជារបៀបដោះស្រាយជម្លោះក្នុងទំនាក់ទំនងទ្វេភាគីប្រកបដោយ ប្រសិទ្ធភាពឡើយ។

ទំនាក់ទំនងអាមេរិក-ទួរគីជួបប្រទះនឹងការសាកល្បងជាច្រើន