វៀតណាមម្ចាស់ការសម្របខ្លួនទៅនឹងស្ថានភាពពាណិជ្ជកម្មអន្តរជាតិថ្មី
(VOVWORLD) - ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធលើទំនិញនាំចេញរបស់វៀតណាម វៀតណាមមានការឆ្លើយតបប្រកបដោយភាពបត់បែននិងសមស្របជាច្រើន។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃទី ៤ មេសានោះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីស្នើដំណោះស្រាយឲ្យបានសមស្រប និងទូលំទូលាយនៅគ្រប់វិស័យចាប់ពីនយោបាយរហូតដល់ការទូត និងសេដ្ឋកិច្ច ដើម្បីមានការឆ្លើយតបដ៏សមស្របទៅនឹងគោលនយោបាយពន្ធគយរបស់អាមេរិកបច្ចុប្បន្ន។










