(VOVWORLD) - កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៧,៤% ហើយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ សម្រេចបានប្រហែល ៦,៨២% ខ្ពស់ជាងការរំពឹងទុក នៅក្នុងបរិបទដែលសេដ្ឋកិច្ចនៃតំបន់ភាគខាងជើងមួយចំនួនបានរងផលប៉ះពាល់អវិជ្ជមានដោយសារព្យុះទីហ្វុង Yagi នៅខែកញ្ញាកន្លងមក។ ជាពិសេស ការកើនឡើង GDP ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ (៦,៨២%) គឺជាការកើនឡើងខ្ពស់បើធៀបទៅនឹងការកើនឡើង GDP ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣(៤,៤%)។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល មូលដ្ឋាន អាជីវកម្ម និងប្រជាជនទាំងមូល គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ ស្ថិតក្នុងកម្រិតពី ៦.៥ - ៧% គឺគៀកមកជិតបំផុតហើយ។