ផ្ទាំងរូបភាពដ៏រស់រវើកនៃការអភិវឌ្ឍសារព័ត៌មានបដិវត្តន៍វៀតណាម
(VOVWORLD) - ប្រទេសវៀតណាមកំពុងប្រារព្ធ ខួបលើកទី ៩៩ នៃការចាប់បដិសន្ធិខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម (២១ មិថុនា ១៩២៥- មិថុនា ២០២៤)។ អស់រយៈពេលជិតមួយសតវត្សកន្លងមក ប្រព័ន្ធសារព័ត៌មានរបស់វៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាបណ្តាញតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាមួយប្រជាជន ឆ្ពោះទៅគោលដៅដ៏ខ្ពង់ខ្ពស់បំផុត នោះគឺបម្រើមាតុភូមិប្រទេសជាតិ និងបម្រើប្រជាជន រួមចំណែកលើកកម្ពស់វឌ្ឍនភាពសង្គម។ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃប្រព័ន្ធសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសវៀតណាម។









