អាស៊ានកាន់តែស្អិតរមួត និងអះអាងពីឋានៈរបស់ខ្លួន
(VOVWORLD) - អាស៊ានបានអះអាងពីតួនាទីដ៏សំខាន់ក្នុងតំបន់ ក្នុងនោះមានការទប់ស្កាត់ និងគ្រប់គ្រងរាល់ជម្លោះ ឬហានិភ័យជម្លោះ។ ក្នុងបញ្ហាសមុទ្រខាងកើត អាស៊ានតែងតែលើកកម្ពស់ការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

(VOVWORLD) - អាស៊ានបានអះអាងពីតួនាទីដ៏សំខាន់ក្នុងតំបន់ ក្នុងនោះមានការទប់ស្កាត់ និងគ្រប់គ្រងរាល់ជម្លោះ ឬហានិភ័យជម្លោះ។ ក្នុងបញ្ហាសមុទ្រខាងកើត អាស៊ានតែងតែលើកកម្ពស់ការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

(VOVWORLD) - នាថ្ងៃទី ៨ សីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋៃភានៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែសីហា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលវៀតណាមនិងអ៊ីរ៉ង់ប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៧៣ - ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣)។ នេះជាព្រឹត្តិការដ៏សំខាន់ដែលរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងជំរុញខ្លាំងការទូតពហុភាគី និងសមាហរណកម្មអន្តរជាតិ។

(VOVWORLD) - នាថ្ងៃទី ៤ សីហា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - AIPA លើកទី ៤៤ តបតាមការអញ្ជើញរបស់ប្រធានសភាតំណាងប្រជាជនឥណ្ឌូនេស៊ី (សភាជាន់ទាប) លោកស្រី Puan Maharani។ ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុងសហគមន៍អន្តរសភាអាស៊ាន ព្រមទាំងបង្កើតកម្លាំងចលករថ្មី ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ីផងដែរ។

(VOVWORLD) - សមាហរណកម្មអន្តរជាតិគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីដែលវៀតណាមជ្រើស រើសដើម្បីអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ ក្រោយ រយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិ (២០១៣ - ២០២៣) វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនដែលមានសារៈសំខាន់ ជាប្រវត្តិសាស្ត្រ។ ឈរលើមូលដ្ឋាននេះ នាពេលខាងមុខ វៀតណាមប្តេជ្ញា បង្កើតជំហានអភិវឌ្ឍន៍ថ្មី ប្រកបដោយគុណភាពក្នុងសមាហរណកម្មអន្តរជាតិ នាំប្រទេសជាតិឆ្ពោះទៅរកឋានៈល្អប្រសើរក្នុងស្ថានភាពអន្តរជាតិថ្មី រួមទាំងឆ្លៀតយកអតិបរមារាល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

(VOVWORLD) - សេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ជំហានលោតផ្លោះមួយ ក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង ៣ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិគឺផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្ត លោក នាយករដ្ឋមន្ត្រីបានអនុម័តលើគម្រោងអភិវឌ្ឍន៍ការប្រើប្រាស់ទិន្នន័យប្រជាជន កំណត់អត្តសញ្ញាណអេឡិចត្រូនិក បម្រើការផ្លាស់ប្ដូរឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ (ហៅកាត់ថាគម្រោង០៦ )

(VOVWORLD) - ស្ថានការណ៍នយោបាយនៅនីហ្សេរីកំពុងទាក់ទាញការចាប់អារម្មណ៍របស់សាធារណមតិអន្តរជាតិ ក្រោយពេលលោកប្រធានាធិបតី Mohamed Bazoum ត្រូវបានកងទ័ពផ្ទួលរលំ ហើយរបបយោធារបស់ភាគីរដ្ឋប្រហារបង្កើតឡើង បានចាប់ខ្លួនសមាជិក រដ្ឋាភិបាលជាច្រើនរូបស្របរដ្ឋធម្មនុញ្ញ។ ទង្វើនេះបានគូសសញ្ញានៃភាពតានតឹងឡើងជណ្ដើរនៃវិបត្តិនយោបាយថ្មីបំផុតនៅនីហ្សេ ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនោះ អាចធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិច ក្នុងការជួយដល់បណ្ដាប្រទេសនៅតំបន់ Sahel ប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ពួកជីហាដ។

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអូទ្រីស ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់។ ដំណើរទស្សនកិច្ចដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែកក្កដា របស់ប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទទួលបានលទ្ធផលសំខាន់ៗជាច្រើន បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយអូទ្រីស អ៊ីតាលី ក៏ដូចជារួមចំណែកក្នុងការពង្រឹងនិងការពង្រីកទំនាក់ទំនងដ៏ល្អប្រសើរជាមួយបុរីវ៉ាទីកង់ផងដែរ។

(VOVWORLD) - វៀតណាមបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ២៨ (AMM-28) នៅប្រទេសប្រ៊ុយណេ។ ក្នុងអំឡុងពេល ២៨ ឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ចូលរួមយ៉ាងស៊ីជម្រៅក្នុងគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន ហើយមានការរួមវិភាគទានយ៉ាងសកម្មក្នុងការរក្សាសាមគ្គីភាពក្នុងប្លុក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាន និងដៃគូខាងក្រៅនានា រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍនិងជោគជ័យរបស់អាស៊ាន។

(VOVWORLD) - នៅប្រទេសវៀតណាម ទិវាយុទ្ធជនពិការ-យុទ្ធជនពលី ថ្ងៃទី២៧ ខែកក្កដាជារៀងរាល់ឆ្នាំ គឺជាថ្ងៃបុណ្យដ៏សែនសំខាន់ និងប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ នេះជាឱកាសសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលរំលឹកឡើងវិញ និងសម្តែងការតបស្នងសងគុណចំពោះបុព្វបុរសបដិវត្តន៍ វីរៈជន និងយុទ្ធជនពលីដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន លះបង់ទាំងសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិ ក៏ដូចជា ក្នុងការកសាង និងការពារមាតុភូមិវៀតណាម។

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និង សម្រេចប៉ាប់ Francis។
