សន្និបាតមជ្ឈិមធ្វើការសន្និដ្ឋានលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ
(VOVWORLD) - ក្រោយពីការប្រជុំរយៈពេល ៧ ថ្ងៃនៅទីក្រុងហាណូយ សន្និបាតលើកទី ៦ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមនីតិកាលទី១៣ បានបិទបញ្ចប់នៅថ្ងៃ ទី ៩ ខែតុលា។ មិនត្រឹមតែពិភាក្សាហើយចេញដំណោះស្រាយសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមក្នុងបរិបទដែលស្ថានភាពពិភពលោក និងក្នុងស្រុកមានការវិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកទាយទុកជាមុនប៉ុណ្ណោះទេ មជ្ឈិមបានធ្វើជាក់ ស្ដែងភាវូបនីយកម្មនូវខ្លឹមសារស្នូលៗ និងបញ្ហាធំៗដែលបានលើកឡើងនៅក្នុងសេចក្តី សម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ ដូច្នេះ ជោគជ័យនៃសន្និបាត លើកនេះមានអត្ថន័យដ៏សំខាន់ពិសេស។










