ចំណងសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវចែងចាំងពន្លឺរស្មីជារៀងរហូត
(VOVWORLD) - ឆ្នាំ ២០២២ត្រូវបានជ្រើសរើសជាឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ។ ក្នុងឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ - ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២)។ នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ បង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ។ នាថ្ងៃទី ១៨ ខែកក្កដា នៅទីក្រុងហាណូយ ពិធីអបអរសាទរខួបឆ្នាំសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងឡាវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក។










