មនុស្សវៀតណាម

04/09/2023

ជនវៀតណាមប្រើប្រាជ្ញាវៀតណាមដើម្បីនាំវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - សម្រាប់ជនវៀតណាមជំនាន់ទី ២ និងទី ៣ ដែលបានកើតនិងធំដឹងក្ដីនៅបរទេស គោលគំនិតអំពីវៀតណាមមិនទាន់ត្រូវបានកំណត់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែបទពិសោធន៍បន្ទាប់ពីដំណើរវិលត្រឡប់មកស្រុកកំណើតវិញ បានធ្វើឲ្យមនុស្សជាច្រើនសម្រេចចិត្តស្នាក់នៅប្រទេសវៀតណាម ដើម្បីចាប់ផ្តើមអាជីវកម្ម ឬខិតខំប្រឹងប្រែងតភ្ជាប់វៀតណាមជាមួយប្រទេសនានាជុំវិញពិភពលោក។ ៧៨ ឆ្នាំក្រោយពីរដ្ឋវៀតណាមដាក់ឈ្មោះខ្លួនលើផែនទីពិភពលោក (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥) អាណិកជនវៀតណាមវ័យក្មេងកាន់តែច្រើន មានសេចក្ដីប្រាថ្នាចង់លះបង់និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍប្រទេសជាតិ និងប្រជាជាតិវៀតណាម នៅក្នុងលំហូរទូទៅនៃមនុស្សជាតិ។

ជនវៀតណាមប្រើប្រាជ្ញាវៀតណាមដើម្បីនាំវៀតណាមទៅកាន់ពិភពលោក
31/08/2023

សិប្បករ Dieu Chinh La “រក្សាអណ្ដាតភ្លើងក្លៀវក្លា” ជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau)

(VOVWORLD) - ទីញតូវ (tinh tau) គឺជាឧបករណ៍ភ្លេងប្រពៃណីដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ Thai ស ជាពិសេសក្នុងឱកាសពិធីបុណ្យទាន របស់ភូមិឃុំ។ សិប្បករឆ្នើម Dieu Chinh La នៅឃុំ Muong Giang ស្រុក Quynh Nhai ខេត្ត Son La បានចំណាយពេលកន្លះសតវត្សសម្រាប់ការច្នៃនិងបង្ហាត់បង្រៀនចាប៉ី tinh tau ដោយបំណងប្រាថ្នាដ៏ធំធេងនោះ គឺបន្តថែរក្សាចង្វាក់ភ្លេងដ៏ទន់ភ្លន់និងជ្រាលជ្រៅនៃចាប៉ី tinh tau សម្រាប់ជំនាន់អនាគត។

សិប្បករ Dieu Chinh La “រក្សាអណ្ដាតភ្លើងក្លៀវក្លា” ជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau)
24/08/2023

បុរសកសិករខ្មែរម្នាក់ទទួលបានជោគជ័យពីមុខរបរធ្វើកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វ

(VOVWORLD) - អាស្រ័យដោយមានភាពឧស្សាហ៍ព្យាយាម ខ្នះខ្នែងក្នុងការសិក្សា ហើយចេះអនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេស ធ្វើពិពិធកម្មដំណាំដាំដុះ និងសត្វចិញ្ចឹមយ៉ាងសកម្ម... លោក ថាច់ចាន់ដូរ៉ា ជនជាតិខ្មែរម្នាក់ នៅខេត្តសុកត្រាំង ជារៀងរាល់ឆ្នាំ រកចំណូលបានពីការដាំដំណាំស្រូវ ដូង ចិញ្ចឹមគោ ត្រី ពស់... ឡើងដល់ទៅរាប់ម៉ឺនដុល្លារអាមេរិក។ លោកគឺជាកសិករគំរូម្នាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃស្រុក Chau Thanh ខេត្តសុកត្រាំង។

បុរសកសិករខ្មែរម្នាក់ទទួលបានជោគជ័យពីមុខរបរធ្វើកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វ
17/08/2023

លោកគ្រូវៀតណាមនិងសេចក្តីប្រាថ្នាចង់ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅប្រទេសចិន

(VOVWORLD) - សហគមន៍ជនវៀតណាមនៅប្រទេសចិននាបច្ចុប្បន្នមានចំនួនប្រមាណ៤៣.០០០នាក់។ មនុស្សជាច្រើនក្នុងចំណោមនេះ តាមរយៈការងារប្រចាំថ្ងៃ កំពុងជួយប្រជាជនចិនឱ្យយល់ដឹងបន្ថែមអំពីទឹកដីនិងមនុស្សវៀតណាម ក៏ដូចជារួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ក្នុងនោះ លោកគ្រូ Nguyen Xuan Dien គ្រូបង្រៀននៅសកលវិទ្យាល័យភាសាបរទេស Sichuan អ្នកដែលបានសិក្សា និងធ្វើការនៅប្រទេសចិន ប្រមាណ ២០ឆ្នាំមកនេះ កំពុងបង្រៀនភាសាវៀតណាម ហើយឧទ្ទេសនាមវប្បធម៌វៀតណាមជារៀងរាល់ថ្ងៃដល់និស្សិតចិនពីជំនាន់មួយទៅជំនាន់មួយទៀត។

លោកគ្រូវៀតណាមនិងសេចក្តីប្រាថ្នាចង់ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅប្រទេសចិន
14/08/2023

លោកស្រី Ta Thu Huong - សិប្បការិនីដែលនាំយកមួកដួនភូមិ Chuong ទៅកាន់ពិភពលោក

(VOVWORLD) - ឆ្លងកាត់រយៈពេល ៤ សតវត្សនៃការប្រកបរបរធ្វើមួកដួន ភូមិ Chuong (ឃុំ Phuong Trung ស្រុក Thanh Oai រដ្ឋធានីហាណូយ) សព្វថ្ងៃនេះ នៅសល់ មនុស្សតិចណាស់ដែលប្រកបរបរនេះ ប៉ុន្តែអ្នកដែលនៅសេសសល់ទាំងនេះ សុទ្ធតែខិតខំព្យាយាមថែរក្សាមុខរបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។ ក្នុងចំណោមនោះ មានសិប្បការិនី Ta Thu Huong ស្ត្រីដែលមិនត្រឹមតែជក់ចិត្តនឹងសិប្បកម្មប្រពៃណី ខិតខំថែរក្សាតម្លៃនៃមួកដួនភូមិ Chuong នៅចំពោះមុខហានិភ័យនៃការរលាយបាត់ទៅប៉ុណ្ណោះទេ ថែមទាំងក៏មានការច្នៃប្រឌិតដ៏ពិសេសដើម្បីនាំយកមួកដួនភូមិ Chuong ទៅកាន់ភ្ញៀវទេសចរអន្តរជាតិហើយនាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោកទៀតផង។

លោកស្រី Ta Thu Huong - សិប្បការិនីដែលនាំយកមួកដួនភូមិ Chuong ទៅកាន់ពិភពលោក
11/08/2023

មេភូមិ Ama Thap - គំរូឈានមុខគេនៃភូមិ Buor

(VOVWORLD) - ក្នុងតួនាទីជាលេខារងសាខាបក្ស និងជាមេភូមិ Buor លោក Y Siem Bkrong (ឈ្មោះដែលគេស្គាល់ជាទូទៅថា Ama Thap) នៅភូមិ Buor ឃុំ Hoa Xuan ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ជានិច្ចកាលឈានមុខគេក្នុងគ្រប់ការងារនិងចលនានៅមូលដ្ឋាន ហើយត្រូវបានប្រជាជនស្រឡាញ់ និងជឿទុកចិត្ត។ ការរួមវិភាគទានរបស់លោក Ama Thap បានជួយលើកស្ទួយជីវភាពរស់នៅហើយពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស និងរដ្ឋ។

មេភូមិ Ama Thap - គំរូឈានមុខគេនៃភូមិ Buor
03/08/2023

សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang៖ លះបង់អស់មួយជីវិតដើម្បីសិល្បៈជាតិ

(VOVWORLD) - ក្នុងប្រវត្តិសាស្រ្តនៃការកសាង និងអភិវឌ្ឍសិល្បៈល្ខោនបដិវត្តន៍វៀតណាម សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang ត្រូវបានគេស្គាល់ដល់ថា ជាមនុស្សម្នាក់ដែលបានលះបង់អស់មួយជីវិតសម្រាប់ចង្វាក់ចម្រៀង cheo។ ជាមួយនឹងទេពកោសល្យរបស់ខ្លួន លោកបាននាំសិល្បៈ cheo ប្រជាប្រិយឡើង ឆាកល្ខោនវិជ្ជាជីវៈ សម្ដែង ជូនទស្សនិកជនក្នុង និងក្រៅប្រទេស។ ដោយសារអាយុចាស់ជរា និងរោគាពាធ លោកបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែកក្កដាកន្លងទៅ ក្នុងជន្មាយុ ៩៧ ឆ្នាំ។ មរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំធេងចំពោះខឿនសិល្បៈជាតិ។

សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang៖ លះបង់អស់មួយជីវិតដើម្បីសិល្បៈជាតិ
27/07/2023

បក្ខជន Y Chon - អ្នកត្រួសត្រាយផ្លូវក្នុងចលនានារីនៅឃុំព្រំដែន Dak Duc

(VOVWORLD) - ក្នុងតួនាទីជាប្រធានសមាគមនារីឃុំព្រំដែន Dak Duc ស្រុក Ngoc Hoi ខេត្ត Kon Tum ក្នុងរយៈពេលជាង ៧ ឆ្នាំកន្លងមកនេះ អ្នកស្រី Y Chon ជនជាតិ Gie Trieng បានប្រមូលផ្តុំសមាជិកាជាង ៩០០ នាក់ ក្នុងនោះ ៩៨% ជាជនជាតិភាគតិច Gie Trieng ដើម្បីចូលរួមក្នុងការងាររបស់សមាគម។ ទន្ទឹមនឹងនោះ ណែនាំ និងចែករំលែកពីរបៀបអភិវឌ្ឍន៍សេដ្ឋកិច្ច ជាជំហានៗលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីសម្រាប់សមាជិកា ហើយកសាងសមាគមនារីឃុំឲ្យកាន់តែរីកចម្រើន។

បក្ខជន Y Chon - អ្នកត្រួសត្រាយផ្លូវក្នុងចលនានារីនៅឃុំព្រំដែន Dak Duc
20/07/2023

លោក Kpă Meo - គំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្ត Gia Lai

(VOVWORLD) - ដោយមានឆន្ទៈ ឈានឡើង ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់អំពីវិទ្យាសាស្ត្រ បច្ចេកទេសដើម្បីអនុវត្តន៍ក្នុងផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លោក Kpă Meo នៅភូមិ Tung ឃុំ Ia O ស្រុក Chu Prong (ខេត្ត Gia Lai) បានក្លាយជាគំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។ លោកត្រូវបានចាត់ទុកជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ហើយទទួលបានការស្រឡាញ់រាប់អានពីបងប្អូនជនរួមជាតិ។

លោក Kpă Meo - គំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្ត Gia Lai
06/07/2023

លោក Po Lo Hu - អ្នកត្រួសត្រាយផ្លូវជួយជនរួមជាតិ La Hu រួចផុតពីភាពក្រីក្រ

(VOVWORLD) - លោក Po Lo Hu កើតនិងធំដឹងក្ដីនៅលើតំបន់ព្រំដែនស្រុក Muong Te (ខេត្ត Lai Chau)។ ថ្វីត្បិតតែជីវភាពជួបប្រទះការលំបាកលំបិនជាច្រើនក៏ដោយ ប៉ុន្តែដោយឆន្ទៈខ្លាំងក្លា មិនខ្លាចទុក្ខលំបាក លោកបានខិតខំប្រឹងប្រែង ត្រួសត្រាយផ្លូវក្នុងការធ្វើសេដ្ឋកិច្ច ចលនាជនរួមជាតិបោះបង់ចោលទំនៀមទម្លាប់ហួសសម័យ ហើយរួមដំណើរជាមួយអ្នកភូមិដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

លោក Po Lo Hu - អ្នកត្រួសត្រាយផ្លូវជួយជនរួមជាតិ La Hu រួចផុតពីភាពក្រីក្រ