អ្នកស្រី Dinh Thi Hao និងដំណើរនាំភូមិក្រីក្រឲ្យក្លាយទៅជាទីតាំងទេសចរណ៍
(VOVWORLD) - តំបន់អាងទន្លេ Da ស្ថិតនៅស្រុក Da Bac ខេត្ត Hoa Binh កំពុងមានការផ្លាស់ប្តូរ យ៉ាងខ្លាំងក្លា អាស្រ័យដោយការអភិវឌ្ឍទេសចរណ៍សហគមន៍។ ទោះជាយ៉ាងណាក៏ ដោយ ប្រការដ៏អស្ចារ្យបំផុតនោះគឺថា លក្ខណៈវប្បធម៌ស្រស់ស្អាតរបស់អ្នកស្រុកនៅ តែត្រូវបានរក្សា ហើយថែមទាំងត្រូវបានស្ដារ ឡើងវិញនិងពង្រីកថែមទៀត។ មានមនុស្សតិច ណាស់ដែលដឹងថាអ្នកដែលរួមចំណែកបង្កើតឡើងការផ្លាស់ប្តូរនេះ បែជាអ្នកស្រីម្នាក់ មកពីខេត្ត Ha Nam - អ្នកស្រី Dinh Thi Hao នាយិកាក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ សហគមន៍ Da Bac។










