លោកសាស្ត្រាចារ្យរង Phan Trong Thuong៖ អ្នកមានការរួមចំណែកដ៏ធំធេងក្នុងវិស័យអក្សរសាស្ត្រវៀតណាម
(VOVWORLD) - សំណង់ស្នាដៃ "បញ្ហាស្ដីពីទ្រឹស្តីនិងប្រវត្តិសាស្រ្តនៃអក្សរសាស្ត្រវៀតណាមសម័យទំនើប" របស់លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃចំនួន ១៧ ដែលត្រូវបានប្រគល់រង្វាន់រដ្ឋផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវដ្តទី ៦ នៅពិធីប្រគល់រង្វាន់ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា នៅរោងមហោស្រព រដ្ឋធានីហាណូយ។ ស្នាដៃនេះត្រូវបានគេវាយតម្លៃខ្ពស់ ដោយបានកំណត់អត្តសញ្ញាណ និងបកស្រាយបំភ្លឺពីសមទ្ធិផលផ្នែកអក្សរ សាស្ត្រក្នុងយុគសម័យផ្លាស់ប្ដូរថ្មី ហើយតម្រង់ទិសសម្រាប់ការអភិវឌ្ឍទ្រឹស្តីអក្សរសាស្ត្រ។










