វប្បធម៍វៀតណាម

19/03/2021

អ្នកវិទ្យាសាស្ត្រស្វែងរកវិធីសាស្ត្រថ្មីសម្រាប់ព្យាបាលជម្ងឺបេះដូង

(VOVWORLD) - សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី Truong Thanh Huong ឯកទេសផ្នែក ជម្ងឺបេះដូង នៃមន្ទីរពេទ្យ Bach Mai ជាអ្នកវិទ្យាសាស្ត្រនិងគ្រូបង្រៀនជួរមុខមួយ រូបក្នុងវិស័យវេជ្ជសាស្ត្រនៅវៀតណាម។ ស្នាដៃមួយក្នុងចំណោមស្នាដៃគួរឲ្យ ចាប់អារម្មណ៍របស់លោកស្រី គឺការកសាងប្រកបដោយជោគជ័យនូវគំរូ ត្រួត ពិនិត្យ ធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងតាមដានជម្ងឺកូលេស្តេរ៉ុលក្នុងឈាមកើនខ្ពស់ តាមលក្ខណៈគ្រួសារនៅវៀតណាមហើយផ្ទេរប្រគល់ដល់មូលដ្ឋានសុខាភិបាលនានា។ ដោយមានការរួមវិភាគទានដល់វិទ្យាសាស្ត្រ សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី Truong Thanh Huong មានកិត្តិយសដោយទទួលបានពានរង្វាន់ Kovalevskaia ឆ្នាំ២០២០របស់សម្ព័ន្ធសមាគមន៍នារីវៀតណាម។

អ្នកវិទ្យាសាស្ត្រស្វែងរកវិធីសាស្ត្រថ្មីសម្រាប់ព្យាបាលជម្ងឺបេះដូង
13/03/2021

ឮកងរំពងសំនៀងគងឃ្មោះនិទាឃរដូវ

(VOVWORLD) - ថ្ងៃមួយនៃដើមនិទាឃរដូវ ២០២១ ក្រុមគងឃ្មោះវ័យក្មេងពីក្រុមនៃភូមិ Kmrơng Prong A (ឃុំ Ea Tu) និងភូមិ Kbu (ឃុំ Hoa Khanh ) បានជួបជុំគ្នានៅឯកំពង់ផែទឹកនៃភូមិ Kmrơng Prong A ឃុំ Ea Tu ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ដើម្បី សម្តែងគងឃ្មោះជាមួយគ្នា។ ក្រុមគងឃ្មោះ Kmrơng Prong A គឺជាក្រុមប្រុសដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ ១៥ ឆ្នាំ រីឯក្រុមគងឃ្មោះ ភុមិ Kbu ជាក្រុមនារីចាប់ពីអាយុ ១៤ ឆ្នាំដល់ ៣២ ឆ្នាំ។

ឮកងរំពងសំនៀងគងឃ្មោះនិទាឃរដូវ
27/02/2021

អ្នកដែលមានចិត្តធ្ងន់ជាមួយវប្បធម៌ជនជាតិ Thai

(VOVWORLD) - លោក Luong Van Chua ជនជាតិ Thai មួយរូបនៅភូមិ Ngua ឃុំ Chieng Pan ស្រុក Yen Chau ខេត្ត Son La ត្រូវបានគេស្រឡាញ់រាប់អានជាច្រើនដោយលោកមានចំណង់ចំណូលចិត្តជាមួយនឹងវប្បធម៌របស់ជនជាតិ Thai។ ដោយមិនគិតពីពេលវេលា ពីអាយុកាលឡើយ លោកតែងតែឧស្សាហ៍ព្យាយាមថែរក្សានូវភាសានិងអក្សរក៏ដូចជាទំនៀមទំលាប់របស់ជនជាតិខ្លួនឲ្យស្ថិតស្ថេរគងវង្សជានិច្ច។

អ្នកដែលមានចិត្តធ្ងន់ជាមួយវប្បធម៌ជនជាតិ Thai
19/02/2021

ពិធីបុណ្យទាននិទាឃរដូវនៅទូទាំងប្រទេសវៀតណាម

(VOVWORLD) - សម្រាប់ប្រជាជនវៀតណាម និទាឃរដូវគឺជារដូវនៃពិធីបុណ្យទាន។ ពិធីបុណ្យទាននិទាឃរដូវត្រូវបានប្រារព្ធឡើងយ៉ាងច្រើនបំផុត បើប្រៀប ធៀបទៅនឹងរដូវផ្សេងៗទៀតក្នុងឆ្នាំ ហើយបានប្រព្រឹត្តទៅនៅគ្រប់តំបន់ទាំងអស់ទូទាំងប្រទេសជាតិ។ ដំណើរទស្សនាកម្សាន្តនានិទាឃៈរដូវ ទាំងក្មេងទាំងចាស់សប្បាយរីករាយនិងជូនពរគ្នាឆ្នាំថ្មីប្រកបដោយសុខសន្តិភាព និងវិបុលភាព។

ពិធីបុណ្យទាននិទាឃរដូវនៅទូទាំងប្រទេសវៀតណាម
29/01/2021

ការតាំងពិព័រណ៍វត្ថុតាងដែលបង្ហាញឡើងវិញមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមទាំង ១២ លើក

(VOVWORLD) - ការតាំងពិព័រណ៍ក្រោមប្រធានបទ “បក្សកុម្មុយ និស្តវៀតណាម - ពីមហាសន្និបាតមួយទៅមហាសន្និបាតមួយ” កំពុងប្រព្រឹត្តទៅនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិលេខ ២៥ វិថី Tong Dan នៃទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ សារមន្ទីរប្រវត្តិសាស្ត្រជាតិ សម្របសម្រួលជាមួយនាយកដ្ឋានបណ្ណសារនៃខុទ្ទកាល័យមជ្ឈឹមបក្ស ដើម្បីអបអរសាទរមហាសន្និ បាត លើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

ការតាំងពិព័រណ៍វត្ថុតាងដែលបង្ហាញឡើងវិញមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមទាំង ១២ លើក
21/01/2021

គ្រូបង្រៀនភ្លេង Nguyen Vinh Bao - អ្នកចូល រួមវិភាគទានដ៏ធំធេងសម្រាប់ខឿនតន្ត្រីជាតិ

(VOVWORLD) - គ្រូបង្រៀនភ្លេង Nguyen Vinh Bao បានទទួលមរណភាពនៅថ្ងៃទី ៧ ខែមករាឆ្នាំ ២០២១ នៅគេហដ្ឋានរបស់លោកនៅ ទីក្រុង Cao Lanh ខេត្ត Dong Thap ក្នុង ជន្នាយុ ១០៤ ឆ្នាំ។ លោកគឺជាសិល្បករដែលមានទេពកោសល្យម្នាក់ ហើយ ជាសិល្បករជើងចាស់នៃវង់ភ្លេងDon ca tai tu ណាមបូ។ គ្រូបង្រៀនភ្លេង Nguyen Vinh Bao ក៏ជាអ្នកស្រាវជ្រាវតន្ត្រីជាសាស្រ្តាចារ្យបង្រៀនតន្ត្រីប្រពៃណី និងជាសិប្បករធ្វើចាប៉ីផងដែរ។

គ្រូបង្រៀនភ្លេង Nguyen Vinh Bao - អ្នកចូល រួមវិភាគទានដ៏ធំធេងសម្រាប់ខឿនតន្ត្រីជាតិ
15/01/2021

Bac Kan អភិរក្សចម្រៀង Then និងចាបី Tinh

(VOVWORLD) - នាពេលថ្មីៗនេះ សិប្បករនិងអ្នកសិល្បៈដែលស្រឡាញ់ចម្រៀង Then រាប់រយនាក់នៅតាមបណ្តាខេត្តភាគខាងជើងវៀតណាម បានចូលរួមកម្មវិធីសិល្បៈច្រៀងចម្រៀង Then ចាបី Tinh និងចង្វាក់ចម្រៀងប្រជាប្រិយតំបន់ព្រៃភ្នំគខាងជើង ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌ខេត្ត Bac Kan។ កម្មវិធីបានបង្ហាញពីការទាក់ទាញនៃវប្បធម៌ជនជាតិភាគតិច នៅក្នុងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាតួនាទីរបស់ក្លឹបនិងក្រុមអ្នកមានចំណាប់អារម្មណ៍ក្នុងការថែរក្សានិងផ្សព្វផ្សាយចម្រៀង Then នៃភាគខាងជើង។

Bac Kan អភិរក្សចម្រៀង Then និងចាបី Tinh
09/01/2021

រីកសាយភាយចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងសហគមន៍កាតូលិក

(VOVWORLD) - មជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀត ណាម នាពេលថ្មីៗនេះ បានបើកសន្និសីទប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេស ដើម្បីលើកសរសើរមនុស្សល្អ ការងារល្អ ក្នុងចំណោមគ្រីស្តបរិស័ទ លើកទី ៥ ដំណាក់កាល ២០១៥ - ២០២០។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ចលនាប្រឡងប្រណាំងស្នេហាជាតិ បានរីកសាយ ភាយក្នុងប្រជាគ្រីស្តបរិស័ទនៅទូទាំងប្រទេសជាមួយនឹងទម្រង់ដ៏សម្បូរបែបនិងមានខ្លឹមសារជាក់ស្តែង។

រីកសាយភាយចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងសហគមន៍កាតូលិក
01/01/2021

ខេត្ត Dak Lak អភិរក្សនិងពង្រីកវប្បធម៌គងឃ្មោះ

(VOVWORLD) - ក្រោយរយៈពេល ៥ ឆ្នាំ អនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត Dak Lak ស្តីពីការអភិរក្សនិងពង្រីកវប្បធម៌គងឃ្មោះ ហើយការអភិរក្សបេតិកភណ្ឌនេះរបស់ខេត្ត Dak Lak ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ដោយហេតុនេះ បានចូលរួមចំណែកក្នុងការស្តារឡើងវិញនូវវប្បធម៌គងឃ្មោះក្នុងជីវភាព សហគមន៍។

ខេត្ត Dak Lak អភិរក្សនិងពង្រីកវប្បធម៌គងឃ្មោះ
12/12/2020

វាល Coi - ប្រសព្វគ្នារវាងបណ្តាខឿនវប្បធម៌

(VOVWORLD) - វាល Coi ជាបណ្តុំបុរាណវត្ថុវិទ្យា រួមមានវាល Coi និងកន្លែងព័ទ្ធជុំវិញ ដូចជា វាល Loi និងវាល Phoi Phoi ស្ថិតនៅឃុំ Xuan Vien ស្រុក Nghi Xuan ខេត្ត Ha Tinh។ វាល Coi គឺជាតំបន់បុរាណវត្ថុវិទ្យាពិសេសមួយ ពីព្រោះទីនេះជាកន្លែងសម្រាប់ផ្លាស់ប្តូររវាងខឿនវប្បធម៌បុរេប្រវត្តិនៅវៀតណាមផងដែរ។

វាល Coi - ប្រសព្វគ្នារវាងបណ្តាខឿនវប្បធម៌