វប្បធម៍វៀតណាម

29/02/2020

ទីក្រុងហូជីមិញធ្វើអាជីវកម្មនិងអភិរក្សតំបន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ

(VOVWORLD) - ដោយមានរយៈពេលជាង ៣២២ ឆ្នាំនៃការបង្កើតនិងអភិ វឌ្ឍន៍មក តំបន់ដី Gia Dinh - សាយហ្គន - ទីក្រុងហូជីមិញ កំពុងថែរក្សានូវភាពលេចធ្លោនៃបេតិកភណ្ឌវប្បធម៌ទីក្រុងដ៏សម្បូរបែប។ នេះគឺជាឧត្តមភាពនិងសក្តានុពលក្នុងការកសាងនិងអភិវឌ្ឍបេតិកភណ្ឌទាំងអស់នេះ ទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល ក៏ដូចជា ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាអភិរក្សនិងពង្រីកនូវតម្លៃនិងអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ទីក្រុង ហូជី មីញ។

ទីក្រុងហូជីមិញធ្វើអាជីវកម្មនិងអភិរក្សតំបន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ
21/02/2020

ការស្ដារឡើងវិញគំនូរប្រជាប្រិយ Kim Hoang - ការអភិរក្សវប្បធម៌តំបន់ដីថាំងឡុង

(VOVWORLD) - ប្រសិនបើរំលឹកអំពីភូមិរបរធ្វើគំនូរប្រជាប្រិយរបស់វៀតណាម គឺអ្នកទេសចរច្រើនតែនឹកដល់ភូមិរបរគំនូរ Dong Ho នៅខេត្ត Bac Ninh ឬគំនូរវិថី Hang Trong នៃទីក្រុងហាណូយ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលដឹងថា ក្នុងរដ្ឋធានីហាណូយនេះឯង នៅមានប្រភេទគំនូរប្រជាប្រិយឈ្មោះ Kim Hoang នៅឃុំ Van Canh ស្រុក Hoai Duc ផងដែរ។ ឆ្លងកាត់ដំណើរការឡើងចុះនៃប្រវត្តិសាស្ត្រជាច្រើនមក គំនូរប្រជាប្រិយ Kim Hoang ពេលខ្លះហាក់ដូចជាត្រូវបានគេបំភ្លេចចោលហើយ ប៉ុន្តែដោយមានការប្តេជ្ញាចិត្តក្នុងការថែរក្សានិងស្តារឡើងវិញនូវវប្បធម៌នៃស្រុកកំណើតនោះ ឥឡូវនេះ ប្រជាជនឃុំ Van Canh កំពុងធ្វើឱ្យរស់ឡើងវិញនូវប្រភេទគំនូរដ៏វិសេសវិសាលនេះ។

ការស្ដារឡើងវិញគំនូរប្រជាប្រិយ Kim Hoang - ការអភិរក្សវប្បធម៌តំបន់ដីថាំងឡុង
31/01/2020

ខេត្ត Dak Lak ផ្សព្វផ្សាយវប្បធម៌គងឃ្មោះដល់សិស្សានុសិស្ស និស្សិត

(VOVWORLD) - នាពេលថ្មីៗនេះ ខេត្ត Dak Lak បាន បើកថ្នាក់បង្រៀនវាយគងឃ្មោះនៅក្នុងសាលារៀន សម្រាប់សិស្សានុសិស្សនិងនិស្សិតជាជនជាតិភាគតិចផងដែរ។ សកម្មភាពនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្អូនៗសិស្សា នុសិស្សនិងនិស្សិត ព្រោះថា តាមរយៈសកម្មភាពនេះ បានជួយអោយប្អូនៗ ស្គាល់អំពីគងឃ្មោះ និងមានមនសិការ ឆ្ពោះទៅរកតម្លៃនៃប្រភពដើម។ ថ្នាក់បង្រៀនវាយគងឃ្មោះដើមដំបូង ត្រូវបានបើកនៅសាកលវិទ្យាល័យ Tay Nguyen ដែលបានជួយអោយសិស្សានុសិស្សនិងនិស្សិតជាច្រើន ស្គាល់ពីវប្បវធម៌គងឃ្មោះ និងបំផុសការស្រឡាញ់ និងការនិយមចូលចិត្តពីប្អូនៗ ដែលចូលរួមក្នុងថ្នាក់រៀននេះផង ដែរ។

ខេត្ត Dak Lak ផ្សព្វផ្សាយវប្បធម៌គងឃ្មោះដល់សិស្សានុសិស្ស និស្សិត
27/01/2020

ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

(VOVWORLD) - បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូត ទោស័ក មិនត្រឹមតែមានអត្តន័យសំខាន់ សម្រាប់ប្រជាជន វៀត ណាមប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកក្នុងដួងចិត្តជនបរទេសជាច្រើនរូប ដែលកំពុងរស់នៅវៀតណាមនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានឡើយ។ ពួកគេកំពុងរស់នៅក្នុងបរិយាកាសសប្បាយរីករាយ នៃបុណ្យតេតប្រ ពៃណីរបស់ប្រជាជនវៀតណាម ជាពិសេស ពួកគេហាក់ដូចជាយល់ពីមានអារម្មណ៍ស្រឡាញ់រាប់អានគ្នារបស់សមាជិកក្នុងគ្រួសារៗ នៅថ្ងៃបុណ្យតេតជួបជុំនៃនិទាឃរដូវ។

ជនបរទេសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
17/01/2020

UNESCO រួមដំណើរជាមួយវៀតណាមលើវិស័យអភិរក្សបេតិកភណ្ឌ

(VOVWORLD) - ការអភិរក្សនិងពង្រីកនូវតម្លៃនៃបេតិ កភណ្ឌគឺជាសកម្មភាពមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការការពារនិងពង្រីកអត្តសញ្ញាណជាតិ បង្កើតការអភិវឌ្ឍនាពេលអនាគតនៃប្រជាជាតិនីមួយៗ ពីតំណតភ្ជាប់ពិសេសពីអតីតកាលនិងបច្ចុប្បន្ន។ នាពេលកន្លង មក អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO ) តែងតែរួមដំណើរជាមួយវៀតណាម ក្នុងការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភ័ណ្ឌទាំងនេះ។

UNESCO រួមដំណើរជាមួយវៀតណាមលើវិស័យអភិរក្សបេតិកភណ្ឌ
04/01/2020

ថែរក្សានិងផ្សព្វផ្សាយលក្ខណៈស្រស់ស្អាតនៃសិល្បៈសម្តែងចម្រៀង Then

(VOVWORLD) - Then គឺជាទម្រង់សិល្បៈជំនឿប្រជាប្រិយ របស់បណ្តាជនជាតិ Tay, Nung, Thai នៅវៀតណាម។ ការសម្តែងចម្រៀង Then ទើបត្រូវបានគណៈកម្មការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំនៃអង្គការសហប្រជាជាតិ (UNESCO) ដាក់បញ្ចូលចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក។ ក្រោយពីទទួលបានកិត្តិយសនឹងមោទនភាពដោយប្រការនេះមក សហគមន៍បណ្តាជនជាតិ Tay, Nung, Thai ជាពិសេសគឺសិប្បករប្រជាប្រិយ មានភារកិច្ចបន្ថែមទៀត គឺរក្សានិងនិងផ្សព្វផ្សាយសោភណ្ឌភាពនៃទម្រង់វប្បធម៌ប្រជាប្រិយដ៏វិសេសវិសាលនេះ។

ថែរក្សានិងផ្សព្វផ្សាយលក្ខណៈស្រស់ស្អាតនៃសិល្បៈសម្តែងចម្រៀង Then
30/11/2019

លក្ខណៈពិសេសនៃ “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩”

(VOVWORLD) - “សប្តាហ៍សាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅឯភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាម (នៃទីក្រុងហាណូយ)។ នៅទីនេះ សកម្មភាពនៃជីវភាពរស់នៅរបស់ សហគមន៍ដ៏វិសេសវិសាលជាច្រើនត្រូវបានបង្ហាញឡើងវិញ ដោយហេតុនេះ បានរួមចំណែកដល់ការពង្រឹងផែនមហា សាមគ្គីភាពរវាងប្រជាជាតិទាំងមូល និងលើកតម្កើងនូវបេតិកភ័ណ្ឌវប្បធម៌របស់ជនជាតិវៀតណាម។

លក្ខណៈពិសេសនៃ “សប្តាហ៍មហាសាមគ្គីភាពរវាងបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០១៩”
22/11/2019

លើកតម្កើងជំនឿសក្ការៈបូជាព្រះម៉ែនិងបុណ្យភូមិបុរាណរបស់ប្រជាជនវៀតណាម

(VOVWORLD) - កម្មវិធីលើកតម្កើងជំនឿសក្ការៈបូជាព្រះម៉ែ និងបុណ្យភូមិបុរាណរបស់ប្រជាជនវៀតណាម ដែលរៀបចំឡើងដោយខេត្ត Phu Tho ទើបតែបានប្រារព្ធធ្វើឡើងនៅស្រុក Thanh Thuy (ខេត្ត Phu Tho) ក្នុងគោល បំណង ផ្សព្វផ្សាយនូវសក្តានុពលវប្បធម៌ដ៏ពិសេសរបស់ខេត្ត។ ជាពិសេស នេះក៏ជាឱកាសសម្រាប់អ្នកទេសចរទាំងជិតនិងឆ្ងាយ មកស្វែងយល់កាន់តែច្បាស់អំពីជំនឿសក្ការៈបូជាព្រះម៉ែនិងអនុវត្តនូវជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាមផងដែរ។

លើកតម្កើងជំនឿសក្ការៈបូជាព្រះម៉ែនិងបុណ្យភូមិបុរាណរបស់ប្រជាជនវៀតណាម
09/11/2019

ខេត្ត Kon Tum លើកកម្ពស់តម្លៃវប្បធម៌ជនជាតិ

(VOVWORLD) - Kon Tum ជាខេត្តព្រៃភ្នំមួយដែលមានព្រំប្រទល់ ជាប់នឹងខាងជើងនៃតំបន់ Tay Nguyen ដែលមានក្រុមជនជាតិចំនួន ២៨ រស់នៅរួមគ្នា។ ក្រុមជនជាតិនីមួយៗ សុទ្ធតែមានអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួននិងសម្បូរបែបណាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋរួមទាំងការលើកកម្ពស់ធនធានផ្ទៃក្នុងជាមួយនឹងការផ្លាស់ប្តូរជាច្រើនក្នុងដំណើរការអភិវឌ្ឍវប្បធម៌ប្រពៃណីមក ខេត្ត Kon Tum ទទួលបានសមិទ្ធិផលជាច្រើនក្នុងការអភិរក្សនិងអភិវឌ្ឍន៍នូវតម្លៃវប្បធម៌ជនជាតិនៅលើទូទាំងខេត្តផងដែរ។

ខេត្ត Kon Tum លើកកម្ពស់តម្លៃវប្បធម៌ជនជាតិ
03/11/2019

បង្កើនការផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ

(VOVWORLD) - អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពាក្យ "វៀតណាម" ពីរមាត់នេះ កាន់តែមានភាពស្និទ្ធស្នាលសម្រាប់មិត្តភក្តិនិងអ្នកទេសចរជាច្រើនដែលមកពីទូទាំងពិភពលោក។ ចំនួនភ្ញៀវទេសចរអន្តរជាតិជាង ១៥ លាននាក់ មកទស្សនាប្រទេសវៀតណាមក្នុងឆ្នាំ ២០១៨ បានសរបង្ហាញមួយផ្នែកអំពីមុខមាត់ប្រទេសជាតិ ប្រជាជននិងវប្បធម៌វៀតណាម ដែលទាក់ទាញភ្ញៀវបរទេសច្រើន។ ចំនួនភ្ញៀវទេសចរដែលចូលមកប្រទេសវៀតណាម នៅឆ្នាំក្រោយគឺខ្ពស់ជាងឆ្នាំមុន ដោយសារការផ្សព្វផ្សាយយ៉ាងសកម្មនូវវប្បធម៌វៀតណាមដល់ប្រជាជននៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។

បង្កើនការផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ