វប្បធម៍វៀតណាម

08/06/2019

ខ្សែភាពយន្តវៀតណាមចូលរួមមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប - វៀតណាម លើកទី ១០

(VOVWORLD) - មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀត ណាមលើកទី ១០ បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ៣១ ឧសភាដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុង ហាណូយនិង ទីក្រុងហូជីមិញនៃប្រទេសវៀតណាម។ ខ្សែភាពយន្តវៀត ណាម ដែលចូលរួមក្នុង មហោស្រពភាពយន្តលើកនេះ គឺជាខ្សែភាពយន្តឯកសារទើបផលិតចេញថ្មីៗ ដោយក្រុមហ៊ុនភាពយន្តឯកសារនិងវិទ្យាសាស្រ្តមជ្ឈិម រួមទាំងអ្នកនិពន្ធឯករាជ្យ។

ខ្សែភាពយន្តវៀតណាមចូលរួមមហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប - វៀតណាម លើកទី ១០
01/06/2019

វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយផ្លូវហូជីមិញដ៏អស្ចារ្យ

(VOVWORLD) - មានផ្លូវមួយដែលតែងតែរួមដំណើរជាមួយផ្លូវហូជីមិញជានិច្ចក្នុងប៉ុន្មានឆ្នាំនៃ ការតស៊ូប្រឆាំងនឹងចក្រពត្តអាមេរិក នោះគឺជារលកវិទ្យុសម្លេង វៀតណាម ។ អស់រយៈពេល ១៦ ឆ្នាំ ចាប់តាំង ពីការបើកផ្លូវហូជីមិញ នាថ្ងៃទី ១៩ ខែឧសភាឆ្នាំ ១៩៥៩ រហូតដល់ទីបញ្ចប់ នៃសង្គ្រាមនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ មក រលកវិទ្យុសម្លេងវៀតណាមបានរួមដំណើរជាមួយប្រជាជននិងកងទ័ពនៃប្រទេសទាំងមូល រួមចំណែករំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ទាំង ស្រុង។

វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយផ្លូវហូជីមិញដ៏អស្ចារ្យ
29/05/2019

ជាងដេរអាវផាយភូមិរបរ Trach Xa នៅទីក្រុងហាណូយ

(VOVWORLD) - ដេរអាវផាយតាមការឃើញរូបថតមួយសន្លឹក? ថ្នេរដេរតូចដល់ថ្នាក់សឹងតែមើលឃើញ។ ប្រការមិនជឿបានទាំងនេះត្រូវបានជាងដេរអាវផាយនៅភូមិTrach Xa (ឃុំ Hoa Lam ស្រុក Ung Hoa ទីក្រុងហាណូយ) លោក Le Van Can ធ្វើបាន។ សូមអញ្ជើញលោកអ្នកនាងតាមដានការតាមដានអំពីភាពប៉ិនប្រសប់របស់ជាងដេរអាវផាយភូមិ Trach Xa នៅទីក្រុងហាណូយតាមរយៈបទយកការរបស់អ្នកយកព័ត៌មាន Phuong Lien។

ជាងដេរអាវផាយភូមិរបរ Trach Xa នៅទីក្រុងហាណូយ
11/05/2019

ភូមិរបរធ្វើអំបុក Me Tri - បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ

(VOVWORLD) - ភូមិរបរធ្វើអំបុក Me Tri (ខ័ណ្ឌ Nam Tu Liem នៃទីក្រុងហាណូយ) ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិទាំង ១៧ តាមសេចក្តីសម្រេចចិត្តនាពេលថ្មីៗនេះ របស់ក្រសួងវប្បធម៌កីឡានិងទេសចរ ណ៍វៀតណាម។ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមានអត្ថបទស្តីពីភូមិរបរធ្វើអំបុក Me Tri។ មកដល់បច្ចុប្បន្ននេះ មុខរបរធ្វើអំបុកនៅភូមិ Me Tri មានកម្រាស់ប្រវត្តិសាស្ត្រជាង១សតវត្សហើយ។ ក្នុងភូមិមានឃុំពីរ គឺឃុំលើ (Thuong) និងឃុំក្រោម (Ha) ដែលសុទ្ធតែមានគ្រួសារជាច្រើនប្រកបមុខរបរធ្វើអំបុកផងដែរ។

ភូមិរបរធ្វើអំបុក Me Tri - បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ
04/05/2019

គួរឲ្យរំជួលចិត្តនិងរីករាយជាមួយ “ផ្កាភ្លើង Truong Bon”

(VOVWORLD) - ដើម្បីឈានដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី ៣០ ខែ មេសាឆ្នាំ ១៩៧៥នោះ កងទ័ពនិងប្រជាជន វៀតណាម បានឆ្លងកាត់នូវឧបសគ្គនិងការលំបាកមិនតិចតូចឡើយ រួមទាំងការបាត់បង់និងការលះបង់អស់រយៈពេលជាច្រើនឆ្នាំមក។ ប្រជាជនវៀតណាមជាច្រើននាក់ត្រូវពលីទាំងសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីនៃស្រុកកំណើតរបស់មាតុប្រទេស ក្នុងនោះមានយុវជន កង អនុសេនាធំលេខ ៣១៧ នៃក្រុមយុវជនស្ម័គ្រចិត្តប្រឆាំងនឹងចក្រព័ត្តអាមេរិក សង្គ្រោះជាតិ នៃខេត្ត Nghe An ដែលចូលរួមសមរភូមិ Truong Bon។

គួរឲ្យរំជួលចិត្តនិងរីករាយជាមួយ “ផ្កាភ្លើង Truong Bon”
15/04/2019

ពិធីការអង្គុយទាញព្រ័ត្រនៅវិហារ Tran Vu ទីក្រុងហាណូយ - បេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក

(VOVWORLD) - នាពេលថ្មីៗនេះ ពិធីការអង្គុយទាញព្រ័ត្រប្រពៃណីនៅវិហារ Tran Vu សង្កាត់ Thach Ban ខ័ណ្ឌ Long Bien រដ្ឋធានីហាណូយ ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក។

ពិធីការអង្គុយទាញព្រ័ត្រនៅវិហារ Tran Vu ទីក្រុងហាណូយ - បេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក
13/04/2019

លើកតម្កើងវប្បធម៌វៀតណាមតាមរយៈ Festival វប្បធម៌ប្រពៃណីវៀតណាម

(VOVWORLD) - Festival វប្បធម៌ប្រពៃណីវៀតណាមនិងការជួបប្រាស្រ័យវប្បធម៌អន្តរជាតិ ២០១៩ បានប្រព្រឹត្តទៅពេលថ្មីៗនេះ នៅឯមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ បរមរាជវាំង Thang Long។ Festival វប្បធម៌ប្រពៃណីវៀតណាម បានបង្ហាញឡើងវិញ នូវលក្ខណៈវប្បធម៌ប្រពៃណីបុរាណកាលរបស់ប្រជាជាតិវៀតណាម ដោយបានណែនាំនិងឧទ្ទេសនាមផ្សព្វផ្សាយនូវលក្ខណៈវប្បធម៍ដវិសេសវិសាលរបស់វៀត ណាមជាមួយវប្បធម៌អន្តរជាតិ។

លើកតម្កើងវប្បធម៌វៀតណាមតាមរយៈ Festival វប្បធម៌ប្រពៃណីវៀតណាម
22/03/2019

ពិធីបុណ្យវប្បធម៌ Le Chan - ទម្រង់តភ្ជាប់ប្រពៃណីជាមួយបច្ចុប្បន្នកាល

(VOVWORLD) - នៅក្នុងប្រវត្តិសាស្ត្រនៃការប្រឆាំងពួកឈ្លានពានរបស់ប្រជាជនវៀតណាម មេទ័ពស្រី Le Chan គឺជាតួរអង្គប្រវត្តិសាស្រ្តដែលមានគុណូបការៈយ៉ាងធំធេងក្នុងកូប្បកម្មរបស់ព្រះមហាក្សត្រីយានីពីរអង្គ Hai Ba Trung។ មេទ័ពស្រីរូបនេះក៏ជាមនុស្សម្នាក់ដែលបានរានដីបង្កើតភូមិមួយឈ្មោះ An Bien (ដែលជាទីក្រុង Hai Phong សព្វថ្ងៃ) ។

ពិធីបុណ្យវប្បធម៌ Le Chan - ទម្រង់តភ្ជាប់ប្រពៃណីជាមួយបច្ចុប្បន្នកាល
09/03/2019

ដើម្បីចម្រៀងប្រជាប្រិយ Quan ho បន្តការរីកសាយភាយ

(VOVWORLD) - ក្នុងឆ្នាំ ២០០៩ ចម្រៀងប្រជាប្រិយ Quan Ho របស់វៀតណាម ត្រូវបានអង្គការ UNESCO ទទួលស្គាល់ ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិ។ ក្រោយ រយះពេល ១០ ឆ្នាំត្រូវបានទទួលស្គាល់ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិមក ខេត្ត Bac Ninh ដែលត្រូវបានចាត់ទុកជាដើមកំណើតទម្រង់សិល្បៈបែបប្រពៃណីនេះ បានអនុវត្តយ៉ាងល្អនូវខ្លឹមសារដែលវៀតណាមបានប្តេជ្ញាចិត្តអនុវត្តន៍ចំពោះអង្គការ UNESCO ស្តីពីការអភិរក្សប្រភេទចម្រៀងប្រពៃណីនេះ។

ដើម្បីចម្រៀងប្រជាប្រិយ Quan ho បន្តការរីកសាយភាយ
02/03/2019

ទិវាកំណាព្យវៀតណាមលើកទី១៧ ឆ្នាំ២០១៩ រួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រ វៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - ទិវាកំណាព្យវៀតណាម ឆ្នាំ ២០១៩ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ដោយមានការរួមបញ្ជូលជាមួយសន្និសីទអន្តរជាតិ ផ្សព្វ ផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤; មហោស្រពកំណាព្យអន្ដរជាតិទី ៣ នៅរដ្ឋធានីហាណូយនិងខេត្តចំនួន ២ ទៀត គឺខេត្ត Quang Ninh និងខេត្ត Bac Giang ។ សកម្មភាពដ៏ពិសេសនេះ បានរួមចំណែកដល់ការផ្សព្វផ្សាយអក្សរសាស្ត្រ វៀតណាមនិងនាំកំណាព្យវៀតណាមឱ្យចូលរួមជាមួយលំហូរនៃវប្បធម៌ពិភពលោក។

ទិវាកំណាព្យវៀតណាមលើកទី១៧ ឆ្នាំ២០១៩ រួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រ វៀតណាមទៅកាន់ពិភពលោក