វប្បធម៍វៀតណាម

16/02/2019

ការផ្លាស់ប្តូរថ្មីសកម្មភាពរបស់បណ្ណាល័យក្នុងយុគសម័យបច្ចេកវិទ្យា ៤.០

(VOVWORLD) - ជាយូរណាស់មកហើយ ការទៅបណ្ណាល័យដើម្បីអានសៀវភៅបានក្លាយជាទម្លាប់ របស់មនុស្សជាច្រើន សំដៅក្រេបយកនូវចំណេះដឹង បម្រើការងារនិងអាជីពរួមទាំងជីវភាពខាងស្មារតីផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយទម្លាប់ប្រើប្រាស់បណ្ណាល័យក៏មានការផ្លាស់ប្តូរជាច្រើន។ ការពិតជាក់ស្តែងនេះ បានដាក់ចេញនូវបញ្ហាមួយចំនួនសម្រាប់ប្រព័ន្ធបណ្ណាល័យនៅវៀតណាម។

ការផ្លាស់ប្តូរថ្មីសកម្មភាពរបស់បណ្ណាល័យក្នុងយុគសម័យបច្ចេកវិទ្យា ៤.០
09/02/2019

ទៅវត្តនាដើមឆ្នាំ - លក្ខណៈស្រស់ស្អាតក្នុងជីវភាពខាងព្រលឹងរបស់ប្រជាជនវៀតណាម

(VOVWORLD) - ត្រចៀកកាំនាំនិទាឃរដូវមកដល់ ជាសញ្ញាប្រាប់ថា ឆ្នាំថ្មីមកដល់ហើយ ដោយបង្កប់នូវបំណងប្រាថ្នាទទួលបានពរជ័យ សិរីសួស្តីសម្រាប់ឆ្នាំថ្មី។ នាដើមនិទាឃរដូវនេះ ប្រជាជនវៀតណាម តែងតែមានទំនៀមទម្លាប់ទៅវត្តអារាមដើម្បីបួងសួងសុំប្រសិទ្ធិពរជ័យសេរីបវរ មហាប្រសើរសម្រាប់ឆ្នាំថ្មី។ ទំនៀមទម្លាប់នេះបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតក្នុងជីវភាពរស់នៅ ខាងព្រ លឹងរបស់ប្រជាជនវៀតណាម។

ទៅវត្តនាដើមឆ្នាំ - លក្ខណៈស្រស់ស្អាតក្នុងជីវភាពខាងព្រលឹងរបស់ប្រជាជនវៀតណាម
02/02/2019

អភិរក្សវប្បធម៌បណ្តាជនជាតិតាមរយៈក្លឹបអភិរក្សវប្បធម៌នៅស្រុក Sin Ho ខេត្ត Lai Chau

(VOVWORLD) - សហគមន៍ជនជាតិភាគតិចចំនួន ១៤ នៅតំបន់ខ្ពង់រាប Sin Ho ខេត្ត Lai Chau មានឃ្លាំងវប្បធម៌ដ៏សម្បូរបែប ដោយមានសកម្មភាពសហគមន៍ ដូចជាពិធីបុណ្យប្រជាប្រិយប្រពៃណី រឿងព្រេងនិទាន វីរៈកថា បទចម្រៀងប្រជាប្រិយដែលទាក់ទាញអារម្មណ៍របស់មនុស្សគ្រប់រូប។ ការបង្កើតក្លឹបរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនៅស្រុក Sin Ho បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សនិងពង្រីកនូវអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិផងដែរ។

អភិរក្សវប្បធម៌បណ្តាជនជាតិតាមរយៈក្លឹបអភិរក្សវប្បធម៌នៅស្រុក Sin Ho ខេត្ត Lai Chau
19/01/2019

មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយដែលរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី

(VOVWORLD) - មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ កំពុងក្លាយទៅជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរ ជាតិ។ ទីតាំងនេះ បានបង្ហាញពីប្រវត្តិសាស្រ្តនិងតម្លៃនៃបេតិកភណ្ឌរបស់ទីក្រុងបុរាណ ក៏ដូចជា ជាកន្លែងជួបប្រាស្រ័យនិងណែនាំនូវមុខរបរបែបប្រពៃណីរបស់រដ្ឋធានីហាណូយ។ មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយ បានរួមចំណែកផ្សព្វផ្សាយនូវរូបភាពវិថីបុរាណហាណូយនិងបង្កើនការយល់ដឹងរបស់សហគមន៍ចំពោះការអភិរក្សបេតិកភណ្ឌផងដែរ។ មានទីតាំងនៅផ្ទះលេខ ៥០ នៃវិថី Dao Duy Tu (សង្កាត់ Hang Buom រដ្ឋធានីហាណូយ) មជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌វិថីបុរាណហាណូយគឺជាគម្រោងការមួយស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងទីក្រុង Toulouse (បារាំង) ដែលផ្តោតលើការអភិរក្សបេតិកភណ្ឌតំបន់វិថីបុរាណហាណូយ ហើយត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៥។

មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌វិថីបុរាណហាណូយដែលរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី
12/01/2019

នាំសិល្បៈប្រពៃណីខិតមកជិតជាមួយទស្សនិកជនសម័យទំនើប

(VOVWORLD) - ការអភិវឌ្ឍពោរពេញទៅដោយលក្ខណៈសម្បូរបែបនៃប្រភេទសិល្បៈកម្សាន្តទំនើប បានធ្វើឲ្យទម្រង់សិល្បៈតាមបែបប្រពៃណីជាច្រើនដូចជា Cheo, tuong, cai luong ជួបការលំបាកក្នុងការស្វែងរកនិងរក្សាទស្សនិកជន។ ដូច្នេះការនិពន្ធស្នាដៃថ្មី បង្កប់វបញ្ហាបច្ចុប្បន្ន ប៉ុន្តែបានសម្តែងតាមលំនាំ សិល្បៈ Tuong បុរាណ ហើយបន្ថយរយៈពេលសម្តែងសម្រាប់ភ្ញៀវទេសចរបរទេស គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត របស់រោងមហោស្រព Tuong វៀតណាម។

នាំសិល្បៈប្រពៃណីខិតមកជិតជាមួយទស្សនិកជនសម័យទំនើប
22/12/2018

ទីក្រុង Hai Phong អភិរក្សនិងពង្រីកកេរដំណែលចម្រៀង Dum

(VOVWORLD) - ចម្រៀង Dum ឬហៅថាចម្រៀងនិយាយ គឺបានគេស្គាល់ដល់ថាជាប្រ ភេទបទចម្រៀងប្រពៃណីដោយចង្វាក់ឆ្លើយឆ្លង ត្រូវបានគេនិយមចូលចិត្តនៅក្នុងឱកាសនៃពិធីបុណ្យទាននានាផងដែរ។ នេះជាទម្រង់សិល្បះដែលបង្កើតឡើងនៅក្នុងដំណើរការធ្វើ ពលកម្មដែលបានជាប់ទាក់ទងនឹងពិធីបុណ្យទាននិងមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៅតំបន់មាត់សមុទ្រដែលជាកន្លែងដើមកំណើតនៃចម្រៀង Dum នោះគឺ ស្រុក Thuy Nguyen ទីក្រុង Hai Phong (ភាគខាងជើងនៃប្រទេសវៀតណាម)។ ចម្រៀង Dum ទើបនឹងបានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិផងដែរ។

ទីក្រុង Hai Phong អភិរក្សនិងពង្រីកកេរដំណែលចម្រៀង Dum
15/12/2018

ពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អរបស់ Hoi An

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៩ នៃទីក្រុងបុរាណ Hoi An ត្រូវបានអង្គការអប់រំ-វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ទីក្រុង Hoi An បានប្រកាសជាផ្លូវការនូវគម្រោង “ Hoi An - សេចក្តីស្លូតបូតនិងស្មោះត្រង់”។ គម្រោងនេះមានគោលបំណងស្តារមេរៀនដ៏មានតំលៃស្តីពីក្រមសីលធម៌និងរបៀបរស់នៅរបស់មនុស្សសម័យកាលនៃប្រជាជនបុរាណ Hoi An តាមនោះផ្លាស់ប្តូរស្ថានភាពរស់នៅនៃជំនាន់បច្ចុប្បន្ននៅក្នុងទិសដៅវិជ្ជមានបន្ថែមទៀត ជាពិសេស ពង្រីកនូវតំលៃវប្បធម៌ដ៏ល្អដែលមានស្រាប់របស់ Hoi An ។

ពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អរបស់ Hoi An
07/12/2018

មហោស្រពគង ឃ្មោះ Tay Nguyen ឆ្នាំ២០១៨

(VOVWORLD) - មហោស្រពវប្បធម៍គង ឃ្មោះ ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅទីក្រុង Pleiku និងស្រុក Chu Pah។ នេះជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយដើម្បីលើកតម្កើងនិងអភិរក្សក៏ដូចជាពង្រីកនូវតម្លៃវប្បធម៌ដ៏ពិសេសនៃបរិយាកាសវប្បធម៍គង ឃ្មោះ Tay Nguyen ដែលជាបេតិកភណ្ឌវប្បធម៌អរូបីយតំណាងមនុស្សជាតិ។ តាមរយៈមហោ ស្រពនេះ នឹងរួមចំណែកបង្កើនការជួបប្រាស្រ័យវប្បធម៌ បង្កើនសាមគ្គីភាពក្នុងសហគមន៍ជន ជាតិភាគតិចនៅតាមបណ្តាខេត្ត Tay Nguyen។

មហោស្រពគង ឃ្មោះ  Tay Nguyen ឆ្នាំ២០១៨
24/11/2018

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងការអភិរក្សចម្រៀង Tru

(VOVWORLD) - ចាប់តាំងពីបានអង្គការ UNESCO លើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីត្រូវការការពារបន្ទាន់មក ទីក្រុងហាណូយបានផ្សព្វផ្សាយយ៉ាងសកម្មដើម្បីជួយឲ្យបេតិកភណ្ឌចម្រៀង Tru មិនត្រឹមតែ “រស់រានឡើងវិញ” ប៉ុណ្ណោះទេ ថែមទាំងបានអភិរក្សប្រកបដោយនិរន្តរភាពទៀតផង។ ក្រៅពីផ្តោតការយកចិត្តទុកដាក់លើការបង្រៀនឲ្យជំនាន់វ័យក្មេងមក ទីក្រុងហាណូយកំពុងរៀបចំសកម្មភាព ច្រៀងចម្រៀង Tru យ៉ាងសកម្មដើម្បីធ្វើឱ្យទម្រង់សិល្បៈបែបប្រពៃណីនេះមានភាពរស់រវើកឡើងវិញនិងខិតមកជិតជាមួយមហាជនជាង។

ទីក្រុងហាណូយខិតខំប្រឹងប្រែងក្នុងការអភិរក្សចម្រៀង Tru
17/11/2018

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅផ្សារបណ្តែតទឹកភាគខាងលិចប្រទេសវៀតណាម

(VOVWORLD) - ដោយមានបណ្តាញទន្លេនិងប្រឡាយប្រទាក់គ្នា ហើយភាគខាងលិចនៃដីសណ្ដទន្លេ Cuu Long មានទន្លេទឹកធំនិងទឹកហើយពោរពេញទៅដោយទូកដែលកំពុងធ្វើដំណើរទៅវិញទៅមកលើដងទន្លេ។ ហេតុដូច្នេះ នេះគឺជាហេតុដែលបណ្តាលឲ្យកន្លែងនេះបង្កើតលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ទន្លេ នោះគឺ “ផ្សារ បអណ្តែតទឹក”។

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅផ្សារបណ្តែតទឹកភាគខាងលិចប្រទេសវៀតណាម