ភូមិ Rach ថែរក្សាមុខរបររាំអាយ៉ងទឹក
(VOVWORLD) - ភូមិ Rach ស្ថិតនៅសង្កាត់ Hong Quang ខេត្ត Ninh Binh (ពីមុនគឺឃុំ Hong Quang ស្រុក Nam Truc ខេត្ត Nam Dinh) គឺជាភូមិសិប្បកម្មប្រពៃណីដ៏ល្បីល្បាញដោយមុខរបររាំអាយ៉ងទឹក។ ទីនេះក៏ជាលំយោលមួយនៃសិល្បៈរាំអាយ៉ងទឹកនៅតំបន់ភាគខាងជើងប្រទេសវៀតណាមផងដែរ។ ឆ្លងកាត់ការឡើងចុះជាច្រើនតាមពេលវេលា ប្រជាជនភូមិ Rach នៅតែបន្តខិតខំព្យាយាមថែរក្សាមុខរបរប្រពៃណីដែលដូនតាបានបន្សល់ទុកមកតាំងពីរាប់រយឆ្នាំមុន។










