ទំនាក់ទំនងវៀតណាម-ចិនឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន (CABIS) លើកទី២២ កាលពីរសៀលថ្ងៃទី ១៦ កញ្ញា នៅទីក្រុងណាននីង ប្រទេសចិន ឧបនាយករដ្ឋមន្រ្តី លោក Mai Van Chinh បានជួបជាមួយអនុប្រធានរដ្ឋចិន លោក Han Zheng។










