E-Sport - ស្ពានមិត្តភាពរបស់យុវវ័យអាស៊ីអាគ្នេយ៍
(VOVWORLD) - E-Sport ឬកីឡាអេឡិចត្រូនិក គឺជាវិញ្ញាសារកីឡាមួយក្នុងចំណោមវិញ្ញាសារកីឡាចំនួន ៤ ដែលត្រូវបានបំពេញបន្ថែមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) ដែលទើបបានរៀបចំឡើងនៅប្រទេសវៀតណាម។ នេះជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២ ក្នុងប្រវត្តិសាស្ត្រហើយ ដែល E-sport ត្រូវបានជ្រើសរើសជាវិញ្ញាសារកីឡាផ្លូវការ។ នេះមិនត្រឹមតែជាឱកាសមួយដើម្បីឲ្យមិត្តយុវវ័យចូលរួមប្រកួតដណ្ដើមមេដាយប៉ុណ្ណោះទេ ថែមទាំងជា ឱកាសដើម្បីឲ្យសង្គមមានការសម្លឹងពហុទិដ្ឋភាពចំពោះ E-sport ទៀត ផង។ លើសពីនេះទៅទៀត នេះក៏ជាឱកាសសម្រាប់ E-sport ដើម្បីបង្ហាញពីប្រៀបខ្លាំងរបស់ខ្លួនក្នុងការដើរតួជាស្ពានមិត្តភាពសម្រាប់យុវជនអាស៊ីអាគ្នេយ៍ក្នុងយុគសម័យឌីជីថលផងដែរ។










