ទីក្រុង Da Nang ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ
(VOVWORLD) - ក្រោយរយៈពេលជាង ៤៥ ឆ្នាំ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀតណាម-ថៃបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែងលើគ្រប់វិស័យ។ ក្នុងរយៈពេលកន្លងមក ទន្ទឹមនឹងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងនានារបស់ វៀតណាម ជាពិសេសទីក្រុង Da Nang ជាមួយប្រទេសថៃ ក៏ត្រូវបានជំរុញ ហើយសម្រេចបានលទ្ធផលជាច្រើនផងដែរ។ ដោយមានទីតាំងយុទ្ធសាស្ត្រ ដែលជាចំណុចបញ្ចប់នៃច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃតំបន់ភាគកណ្តាល - Tay Nguyen ទីក្រុង Da Nang កំពុងក្លាយជាគោលដៅគួរឲ្យកត់សម្គាល់សម្រាប់វិនិយោគិន និងដៃគូមកពីថៃ។










