អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញមកដល់ទីក្រុង Helsinki ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់
(VOVWORLD) - នាល្ងាចថ្ងៃទី ២០ តុលា (តាមម៉ោងក្នុងតំបន់) ពោលគឺយប់ថ្ងៃទី ២០ ខែតុលា (ម៉ោងនៅទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុង Helsinki ចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ តបតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb។









