គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកវៀតណាមដើម្បីចូលរួមខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបលើកទី៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា។










