ព្រឹទ្ធសភាអាមេរិកអនុម័តលើកញ្ចប់គោលនយោបាយផ្ទៃក្នុងដ៏ទូលំទូលាយរបស់ប្រធានាធិបតី Donald Trump
(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា នៅទីក្រុងវ៉ាស៊ីនតោន ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តលើកញ្ចប់គោលនយោបាយផ្ទៃក្នុងដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump ជាមួយនឹងអត្រាប្រកៀកប្រកិតគ្នា គឺសម្លេងគាំទ្រចំនួន ៥១ និងសម្លេងប្រឆាំងចំនួន៥០។









