តែងតាំងបេក្ខភាពវៀតណាមសម្រាប់តំណែងចៅក្រម ITLOS អាណត្តិ ២០២៦-២០៣៥
(VOVWORLD) - នាថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញជាអធិបតីក្នុងពិធីឧទ្ទេសនាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នាយិការរងនៃបណ្ឌិត្យសភាការទូត ជាបេក្ខភាពរបស់វៀតណាមសម្រាប់តំណែង ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) សម្រាប់អាណត្តិ ២០២៦-២០៣៥។










