ព័ត៍មាន

17/05/2025

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ប្រសិនបើចង់មានបញ្ញាវៀតណាម ត្រូវតែមានទិន្នន័យវៀតណាមជាមុនសិន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំរបស់ រដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ៦។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ប្រសិនបើចង់មានបញ្ញាវៀតណាម ត្រូវតែមានទិន្នន័យវៀតណាមជាមុនសិន
17/05/2025

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកាំក្រុមហ៊ុនឈាន មុខចំនួន ៧ របស់ប្រទេសថៃ

(VOVWORLD) - ដោយលើកឡើងពីគោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ និងឆ្នាំបន្ត បន្ទាប់ទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន និងធនាគារថៃបន្តពង្រីកប្រតិ បត្តិការ និងការវិនិយោគលើវិស័យដែលមានប្រៀបខ្លាំង និងវិស័យថ្មីៗដូចជា សេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ឧស្សាហកម្មដែលទើបលេចចេញ និងបច្ចេក វិទ្យាខ្ពស់។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបថ្នាក់ដឹកាំក្រុមហ៊ុនឈាន មុខចំនួន ៧ របស់ប្រទេសថៃ
17/05/2025

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ១៦ ឧសភា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកស្រី Paetongtarn Shinawatra បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ លើកទី៤ ចាប់ពីថ្ងៃទី ១៥-១៦ ឧសភា តាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
17/05/2025

សហគមន៍អន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៦ ឧសភា អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកស្រី Stephanie Tremblay បានឲ្យដឹងថា អង្គការសហប្រជាជាតិបានស្វាគមន៍ការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ហើយបានចាត់ទុកព្រឹត្តិការណ៍នេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែន។

សហគមន៍អន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន
17/05/2025

វៀតណាម និងអាមេរិក ជំរុញការចរចាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ឧសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC លើកទី៣១ (MRT ៣១) នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល លោក Nguyen Hong Dien បានជួបសន្ទនាថ្នាក់រដ្ឋមន្ត្រីដោយផ្ទាល់ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក Jamieson Greer ។

វៀតណាម និងអាមេរិក ជំរុញការចរចាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក
17/05/2025

សញ្ញាវិជ្ជមានជាច្រើនបន្ទាប់ពីការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ១៦ ឧសភា ជុំទីមួយនៃការចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់ក្រោយរយៈពេល ២ ម៉ោង។

សញ្ញាវិជ្ជមានជាច្រើនបន្ទាប់ពីការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន
17/05/2025

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសវៀតណាមដ៏រុងរឿង

(VOVWORLD) - វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មិនត្រឹមតែជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសវៀតណាមដ៏រុងរឿង; ជាឧបករណ៍យុទ្ធសាស្ត្រដើម្បីលើកកម្ពស់ផលិតភាពការងារ ការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនទៀតផង។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសវៀតណាមដ៏រុងរឿង
16/05/2025

បើកជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ថៃ

(VOVWORLD) - នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយថៃ; សង្កត់ធ្ងន់ថា ការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបើកជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី បំពេញតម្រូវការអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

បើកជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ថៃ
16/05/2025

ថៃ និងវៀតណាម ជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចអាស៊ាន

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើជាសហអធិបតីនៃវេទិកាធុរកិច្ចវៀតណាម - ថៃ ដោយប្រធានបទ “មួយបូកមួយលើការតភ្ជាប់បី”។

ថៃ និងវៀតណាម ជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចអាស៊ាន
16/05/2025

លុបចោលបទប្បញ្ញត្តិមិនសម​ស្រប ដើម្បីឱ្យសេដ្ឋកិច្ចឯកជន "ហោះឡើង"

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ឧសភា បន្តកម្មវិធីក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ គណៈប្រតិភូបានពិភាក្សានៅសាលប្រជុំ អំពី៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការនិងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន បង្កើតរបក់គំហើញក្នុងការកសាងនិងអនុវត្តន៍ច្បាប់។

លុបចោលបទប្បញ្ញត្តិមិនសម​ស្រប ដើម្បីឱ្យសេដ្ឋកិច្ចឯកជន "ហោះឡើង"