ការផ្លាស់ប្តូរថ្មី ភាពច្នៃប្រឌិត សាមគ្គីភាពនិងការខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ភារកិច្ចឆ្នាំ ២០២២
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសន្និសីទអនឡាញរបស់រដ្ឋាភិ បាលជាមួយតំបន់នានាដើម្បីបូកសរុបការងារឆ្នាំ ២០២១ ដាក់ពង្រាយភារកិច្ចសំខាន់ៗ និងដំណោះស្រាយចាំបាច់សម្រាប់ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី ៥ មករា ឆ្នាំ ២០២២ នោះ អគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា លទ្ធផលនិងសមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២១ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រទេសជាតិ ជំនះពុះពាររាល់ការលំបាកដែលមិនធ្លាប់មានពីមុនមកដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយបន្តរួមចំណែកធ្វើឲ្យប្រវត្តិសាស្ត្រនិងប្រពៃណីវីរៈភាពរបស់ប្រជាជាតិវៀតណាមកាន់តែរុងរឿង។ លោកអគ្គលេខាបក្សក៏បានលើកឡើងនូវបញ្ហាមានលក្ខណៈកំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមក្នុងឆ្នាំ២០២២ ផងដែរ។










