ព្រឹត្តិការណ៍

18/10/2021

សម្របខ្លួនយ៉ាងបត់បែននឹងជម្ងឺរាតត្បាតដើម្បីស្ដារផលិតកម្ម

(VOVWORLD) - បណ្ដាថ្ងៃកន្លងមក ក្រសួង ស្ថាប័ន ខេត្តក្រុងជាច្រើននៅវៀតណាមបានផ្លាស់ប្ដូរ យ៉ាងឆាប់រហ័ស ចាប់ពីស្ថានការណ៍ “បិទទ្វារ” ទៅកាន់ស្ថានការណ៍ធម្មតាបែបគន្លងថ្មី បន្ទាប់ពីរដ្ឋាភិបាលចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ១២៨កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលកំណត់ជាបណ្ដោះអាសន្នពី “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព”។ ការរៀបចំអនុវត្តន៍ សេចក្ដីសម្រេចចិត្តលេខ១២៨ដោយព្រមៗគ្នា ស៊ីសង្វាក់គ្នាលើទូទាំងប្រទេស គឺជា កត្តាដ៏សែនសំខាន់ដើម្បីជួយវៀតណាមស្ដារផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចក្នុងពេល ឆាប់ៗ។

សម្របខ្លួនយ៉ាងបត់បែននឹងជម្ងឺរាតត្បាតដើម្បីស្ដារផលិតកម្ម
15/10/2021

អឺរ៉ុបនិងដំណោះស្រាយស្ដារសេដ្ឋកិច្ចទប់ទល់នឹងជម្ងឺរាតត្បាត

(VOVWORLD) - កង្វល់រួមរបស់ពិភពលោកនាបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដា ប្រទេសនិងអង្គការអន្តរជាតិក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩និង ស្ដារសេដ្ឋកិច្ចឡើងវិញ។ អឺរ៉ុបក៏មិនមែនជាករណីលើកលែងដែរ។ ប្លុកនេះកំពុងសម្រប ខ្លួនជាបណ្ដើរៗ ហើយមានដំណោះស្រាយជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទដែល ប្រទេសនានាក្នុងតំបន់សុទ្ធតែសម្រេចបានល្បឿនចាក់វ៉ាក់សាំងយ៉ាងលឿន។

អឺរ៉ុបនិងដំណោះស្រាយស្ដារសេដ្ឋកិច្ចទប់ទល់នឹងជម្ងឺរាតត្បាត
14/10/2021

ធានាសិទ្ធិមនុស្សក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ

(VOVWORLD) - បក្សនិងរដ្ឋវៀតណាមតែងតែកំណត់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពថាជាគោលនយោបាយយ៉ាងខ្ជាប់ ខ្ជួនក្នុងដំណើរការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នេះគឺជាទិសដៅសង្គមនិយមដ៏សំខាន់របស់សង្គម វៀតណាម ក្រោមការដឹកនាំរបស់បក្ស ក្នុងគោលបំណងធានាសិទ្ធិមនុស្សជាពិសេសសិទ្ធិទទួលបានសន្តិសុខសង្គមរបស់ប្រជាជន ដូចបានចែងក្នុងមាត្រា ៣៤ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ឆ្នាំ ២០១៣។

ធានាសិទ្ធិមនុស្សក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ
13/10/2021

បង្កើនរាល់ដំណោះស្រាយស្ដារផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - វៀតណាមកំពុងទទួលបានសញ្ញាវិជ្ជមានជាច្រើនក្នុងការកាត់បន្ថយការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ រលកទី ៤។ នេះគឺជាពេលវេលាដែលវៀតណាមអាចចាប់ផ្ដើមការស្ដារផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ការបញ្ជាណែនាំជាបន្តបន្ទាប់ដែលមានលក្ខណៈតម្រង់ទិសដៅរបស់ថ្នាក់ដឹកនាំត្រូវបាននាំចេញក្នុងប៉ុន្មានថ្ងៃកន្លងទៅបានសរឲ្យឃើញពីការប្តេជ្ញាចិត្តដ៏ធំធេងរបស់វៀតណាមក្នុងការបន្តសន្ទុះកំណើនឡើងវិញផងដែរ។

បង្កើនរាល់ដំណោះស្រាយស្ដារផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ
12/10/2021

សហគមន៍អន្តរជាតិបង្កើនសម្ពាធលើក្រុមតាលីបង់

(VOVWORLD) - នៅចុងសប្តាហ៍កន្លងទៅ រដ្ឋបាលអាមេរិកបានដំណើរការកិច្ចសន្ទនាផ្ទាល់លើកដំបូងជាមួយក្រុមតាលីបង់ ដែលជាកម្លាំងកំពុងកាន់កាប់អាហ្វហ្កានីស្ថាន ចាប់តាំងពីពាក់កណ្តាលខែសីហាឆ្នាំ ២០២១ រហូតមកដល់ពេលនេះ។ កិច្ចសន្ទនាដែលបានធ្វើឡើងនៅរដ្ឋធានីដូហារបស់កាតា ដោយត្រូវបានចាត់ទុកថាជាកាយវិការថ្មីនិងគួរឱ្យកត់សម្គាល់បំផុតរបស់សហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសម្ពាធលើក្រុមតាលីបង់ឱ្យគោរពតាមការសន្យារបស់ខ្លួនក្នុងការបោះបង់អំពើហឹង្សា ជំរុញការផ្សះផ្សារនិងអនុវត្តន៍សិទ្ធិមនុស្ស។

សហគមន៍អន្តរជាតិបង្កើនសម្ពាធលើក្រុមតាលីបង់
11/10/2021

ឆ្លើយតបនឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការងារកសាងបក្ស

(VOVWORLD) - ការងារកសាង ពង្រឹងបក្សជាបញ្ហាស្នូលនៃសន្និបាតលើកទី៤ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ទី១៣។ ចំណុចថ្មីលើកនេះ គឺមជ្ឈឹមបាន ពង្រីកវិសាលភាព មិនត្រឹមតែការកសាង ពង្រឹងក្នុងជួរបក្សប៉ុណ្ណោះទេ ថែមទាំងក្នុង ប្រព័ន្ធនយោបាយទាំងមូលទៀតផង។ ទន្ទឹមនឹងការទប់ស្កាត់ រុញថយ បក្សនឹងម្ចាស់ ការបង្ការប្រឆាំង តស៊ូយ៉ាងប្ដូរផ្ដាច់ ចំណាត់ការយ៉ាងម៉ឺងម៉ាត់ការធ្លាក់ចុះសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ និងអំពើពុករលួយ អំពើអសកម្មក្នុងបក្ស។ ទស្សនៈនេះបានឆ្លើយតបនឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការងារកសាងបក្ស។

ឆ្លើយតបនឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការងារកសាងបក្ស
08/10/2021

បង្កើនវិធានការ ពង្រីកវិសាលភាពក្នុងការងារកសាង ពង្រឹងបក្ស

(VOVWORLD) - នៅថ្ងៃទី៧ ខែតុលា សន្និបាតលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បានបិទបញ្ចប់ក្រោយរយៈពេល៣ថ្ងៃកន្លះធ្វើការនៅរដ្ឋធានីហាណូយ។ នៅសម័យបិទ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សលោក Nguyen Phu Trong បានអះអាងថា នៅសន្និបាតលើកនេះ មជ្ឈឹមបានពង្រីកវិសាលភាពក្នុងការងារកសាង ពង្រឹងបក្ស កសាងប្រព័ន្ធនយោបាយ យ៉ាងត្រឹមត្រូវតាមស្មារតីដែលសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សបានដាក់ចេញ សំដៅប្ដេជ្ញាចិត្តបោសសម្អាតបុគ្គលនិយមក្នុងបក្ស កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ ខ្លាំងមាំមួនគ្រប់ជ្រុងជ្រោយ។

បង្កើនវិធានការ ពង្រីកវិសាលភាពក្នុងការងារកសាង ពង្រឹងបក្ស
07/10/2021

សារដ៏រឹងមាំអំពីដំណើរការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) - ស្ថានការណ៍សេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២១-២០២២ គឺជា ក្រុមបញ្ហាមួយក្នុងចំណោមក្រុមបញ្ហាធំនិងសំខាន់ចំនួនពីរដែលកំពុងត្រូវបានសន្និបាត មជ្ឈឹម លើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ លើក យកមកពិភាក្សា។ សេចក្តីណែនាំនៅក្នុងសុន្ទរកថាបើកសន្និបាតរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បានបង្ហាញសារដ៏រឹងមាំរបស់បក្សនិងរដ្ឋវៀតណាម គឺបន្ត កំណត់គោលដៅសុវត្ថិភាពចំពោះមុខជំងឺកូវីដ ១៩ ធានាប្រកបមុខរបរប្រចាំថ្ងៃនិងសុខភាព របស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះគឺស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប៉ុន្មានខែ នៅសេសសល់នៃឆ្នាំ២០២១នេះ និងផែនការសម្រាប់ឆ្នាំ ២០២២ ខាងមុខ។ ទស្សនៈនិង គោលនយោបាយទាំងនេះត្រូវបានសាធារណមតិក្នុងប្រទេសវាយតម្លៃខ្ពស់។

សារដ៏រឹងមាំអំពីដំណើរការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច
06/10/2021

ការសម្របខ្លួនប្រកបដោយសុវត្ថិភាព ត្រៀមខ្លួនជាស្រេចបើកទ្វារ និង​ការស្ដារសកម្មភាព​សេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ដោយផ្អែកលើមូលដ្ឋានតថភាពជាក់ស្ដែងនៃការវិវឌ្ឍ និងបទពិសោធន៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅទាំងក្នុងប្រទេស និងនៅលើពិភពលោកនោះ វៀតណាមបានធ្វើការកែសម្រួលនិងកំពុងអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រថ្មីស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ដូច្នេះ វៀតណាមបានផ្លាស់ប្តូរគោលដៅ“សូន្យកូវីដ” (Zero Covid) ទៅជាគោលដៅសម្របខ្លួន និងរៀនរស់ប្រកបដោយប្រសិទ្ធភាពជាមួយជំងឺរាតត្បាត ក៏ដូចជាជួយសម្រួលការបើកទ្វារ និងការស្ដារសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ។

ការសម្របខ្លួនប្រកបដោយសុវត្ថិភាព ត្រៀមខ្លួនជាស្រេចបើកទ្វារ និង​ការស្ដារសកម្មភាព​សេដ្ឋកិច្ចឡើងវិញ
05/10/2021

បន្តជំរុញការកសាង ការពង្រឹងនិងលើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ស

(VOVWORLD) - នៅថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងសុន្ទរកថាបើកសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ បានបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈនិងគោលនយោបាយស្តីពីការបន្តកសាងនិងពង្រឹងបក្ស។ ភារកិច្ចនៃការកសាងនិងពង្រឹងបក្សគឺដើម្បីរាំងស្កាត់និងរុញថយក្រោយការធ្លាក់ចុះនៃសតិអារម្មណ៍ យោបាយ សីលធម៌ របៀបរស់នៅ ការបង្ហាញពី “ការប្រែប្រួលដោយខ្លួនឯង” “ការប្រែធាតុដោយខ្លួនឯង” និងការលើកកម្ពស់សមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធប្រឆាំង ការបង្កើតសញ្ញាសម្គាល់ថ្មីរបស់បក្ស របស់ប្រទេសជាតិនិងប្រជាជាតិវៀតណាម។

បន្តជំរុញការកសាង ការពង្រឹងនិងលើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ស