សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍៖ ចម្លើយដ៏ត្រឹមត្រូវដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលលោកនានា
(VOVWORLD) - ក្រោយរយៈពេល២ឆ្នាំនៃការចរចាអន្តររដ្ឋាភិបាលដ៏ តានតឹង សន្ធិសញ្ញាសកលលោកស្ដីពីអន្តោប្រវេសន៍ប្រកបដោយសុវត្ថិភាព មានសណ្ដាប់ធ្នាប់និងជាញឹកញ៉ាប់របស់អង្គការសហប្រជាជាតិ ត្រូវបានតំណាង នៃប្រទេសចំនួន១៥០អនុម័តជាផ្លូវការនាថ្ងៃទី១០ ខែធ្នូ នៅទីក្រុង Marrakech នៃ ប្រទេសម៉ារ៉ុក។ បើទោះបីជាសន្ធិសញ្ញានេះនៅតែកំពុងបង្កឡើងភាពចម្រូង ចម្រាសជាច្រើន សូម្បីតែមានប្រទេសខ្លះៗបានបដិសេធសន្ធិសញ្ញានេះហើយក្ដី ក៏ប៉ុន្តែមានការពិតមួយដែលមិនអាចបដិសេធបានឡើយនោះគឺនេះជាបញ្ហាដែលជាប់ពាក់ព័ន្ធដល់ប្រទេសទាំងអស់ ដូច្នេះបានជាសន្ធិសញ្ញានេះគឺជាជម្រើសមួយ ដើម្បីប្រទេសនានាសហការគ្នាដោះស្រាយបញ្ហាសកលលោក ផងដែរ។










