ព្រឹត្តិការណ៍

27/11/2018

ជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយលក្ខណៈទំនើបនិងចីរភាព

(VOVWORLD) - សេចក្ដីសម្រេចចិត្តលេខ២៦របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១០ ស្ដីពីការអភិវឌ្ឍវិស័យកសិកម្ម កសិករ និងជនបទ ត្រូវ បានវៀតណាមដំណើរការអនុវត្តន៍ចាប់តាំងពីឆ្នាំ២០០៨មក។ គោលដៅនៃ សេចក្ដីសម្រេចចិត្តនេះគឺសំដៅអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយលក្ខណៈ ទំនើបនិងចីរភាព កសាងជនបទថ្មីដែលមានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមទំនើប និងវណ្ណៈកម្មករដែលមានឫទ្ធានុភាពនយោបាយដ៏គ្រប់គ្រាន់ដើម្បីគ្រប់គ្រង ជនបទថ្មី។ ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តនេះ វិស័យ កសិកម្មបានរួមចំណែកទៅក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រង អតិផរណា ការបង្កើតការងារបន្ថែម ការកាត់បន្ថយភាពក្រីនិងលើកកំពស់ឋានៈ របស់វៀតណាមលើឆាកអន្តរជាតិផងដែរ។

ជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយលក្ខណៈទំនើបនិងចីរភាព
26/11/2018

វៀតណាមជំរុញកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងអំពើពុករលួយ

(VOVWORLD) - នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនាចុងសប្ដាហ៍កន្លងទៅ អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា នឹង មិនដែលរាថយក្នុងការតស៊ូបង្ការប្រឆាំងអំពើពុករលួយទេ។ មុននោះ រដ្ឋសភា វៀតណាមក៏បានអនុម័តលើកច្បាប់ស្ដីពីការបង្ការប្រឆាំងអំពើពុករលួយ។ សញ្ញា ទាំងពីរនេះគឺជាមូលដ្ឋានដើម្បីវៀតណាមបន្តអនុវត្តន៍ការតស៊ូបង្ការប្រឆាំងអំពើ ពុករលួយអោយបានខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេល ខាងមុខ។

វៀតណាមជំរុញកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងអំពើពុករលួយ
23/11/2018

ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ

(VOVWORLD) -ការធ្វើភាគហ៊ុនភាវូបនីយកម្មត្រូវបានចាត់ទុកជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ដោយផ្ដោតលើសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋក្នុងដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។ ប៉ុន្តែ ដំណើរការធ្វើភាគហ៊ុនភាវូបនីយកម្មនៅតែមិនទាន់ឆ្លើយតបក្នុងការរំពឹងទុកឡើយ ពោលគឺត្រូវការដំណោះស្រាយជាក់ស្ដែង និងទាន់ពេលវេលា ទើបអាចទទួលបានប្រសិទ្ធភាព។ នាថ្ងៃទី ២១ ខែវិច្ឆិកា កន្លងទៅ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទស្ដីពិការជំរុញសកម្មភាពធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋនាដំណាក់កាលខាងមុខផងដែរ។

ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ
22/11/2018

សញ្ញាដ៏អវិជ្ជមានក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសមួយចំនួនបានប្រកាសជាបន្តបន្ទាប់ថា នឹង បដិសេធសន្ធិសញ្ញាសកលស្ដីពីបញ្ហាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ ហើយក៏នឹងមិនចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីការបោះឆ្នោត អនុម័តលើឯកសារនេះ នាពាក់កណ្ដាលខែធ្នូខាងមុខ នៅប្រទេសម៉ារ៉ុកឡើយ។ ការបដិសេធឯកសារដែលធ្លាប់បានគេគាំទ្រកាលពីខែកក្កដាឆ្នាំ២០១៨នេះ គឺប្រៀបដូចជាជ្រោះ ទឹកត្រជាក់មួយត្រឡោកលើកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍របស់អង្គការពហុភាគីធំបំផុតលើពិភពលោកនេះ។ ប្រការ នេះក៏បានសរអោយឃើញនូវភាពស្មុគស្មាញក៏ដូចជាការលំបាកក្នុងការដោះ ស្រាយបញ្ហាអន្តោប្រវេសន៍លើទូទាំងពិភពលោក ផងដែរ។

សញ្ញាដ៏អវិជ្ជមានក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍
21/11/2018

ផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាព ​ប្រសិទ្ធភាព​នៃ​សកម្មភាព​របស់​រដ្ឋសភា​ដោយឥតឈប់ឈរ

(VOVWORLD) -សម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៤បានបិទបញ្ចប់នាថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីរយៈពេលធ្វើការជិត ១ ខែយ៉ាងម៉ឹងម៉ាត់ ប្រជាធិបតេយ្យ និងមានការទទួលខុសត្រូវ។ នេះគឺជាសម័យប្រជុំពាក់កណ្ដាលអាណត្តិពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០២០ ព្រមទាំងជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវរយៈពេលកន្លងទៅ ក៏ដូចជាតម្រង់ទិសដៅសម្រាប់ភារកិច្ចសំខាន់ៗនៃពាក់កណ្តាលអាណត្តិដែលនៅសេសសល់។ ទន្ទឹមនឹងនេះ សម័យប្រជុំលើកនេះបានសម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ និងកសាងប្រព័ន្ធនីតិប្បញ្ញត្តិ ក៏ដូចជាដោះស្រាយបានបញ្ហាជាច្រើន ដែលអ្នកបោះឆ្នោត និងប្រជាជនមានការយកចិត្តទុកដាក់ផងដែរ។

ផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាព ​ប្រសិទ្ធភាព​នៃ​សកម្មភាព​របស់​រដ្ឋសភា​ដោយឥតឈប់ឈរ
20/11/2018

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) - ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងលោកជំទាវកំពុងអញ្ជើញ មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមការអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំង ចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគី ទាំងពីរ សំដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីអោយកាន់តែជាក់ស្ដែងនិងប្រកប ដោយប្រសិទ្ធភាពថែមទៀត។

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា
19/11/2018

ទំនាក់ទំនងវៀតណាម - រុស្ស៊ីបន្តទទួលបានសមិទ្ធិផលថ្មីជាច្រើន

(VOVWORLD) -នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ។ នាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាមកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ទំនាក់ទំនងវៀតណាម - រុស្ស៊ីបន្តទទួលបានសមិទ្ធិផលថ្មីជាច្រើន
16/11/2018

វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៦ ក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី២៦និងថ្ងៃទី២៧ ខែវិច្ឆិកា នៅ ប្រទេសប៉ាពួញូហ្គីណេ។ នៅកិច្ចប្រជុំលើកនេះ វៀតណាមនឹងបន្តពង្រីកនូវលទ្ធ ផលសំខាន់ៗដែលទទួលបានក្នុងឆ្នាំ APEC ២០១៧ ជាពិសេសគឺការកសាងចក្ខុ វិស័យ APEC ក្រោយឆ្នាំ២០២០ ក៏ដូចជារួមចំណែកយ៉ាងសកម្មចំពោះការយក ចិត្តទុកដាក់រួមនានារបស់ APEC ផងដែរ។

វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC
15/11/2018

CPTPP ជួយបង្កើនការប្រកួតប្រជែងលើទីផ្សារពលករអន្តរជាតិ

(VOVWORLD) - វៀតណាមទើបនឹងបានក្លាយទៅជាប្រទេសទី៧ដែលអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នាពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននាចុងឆ្នាំនេះ វានឹង នាំមកនូវឱកាសជាច្រើនសម្រាប់វៀតណាម ប៉ុន្តែក៏ដាក់ចេញការសាកល្បងមិន តិចតួចដែរ ក្នុងនោះត្រូវនិយាយដល់វិស័យការងារ ទីផ្សារពលករនិងទំនាក់ទំនង ពលកម្ម។

CPTPP ជួយបង្កើនការប្រកួតប្រជែងលើទីផ្សារពលករអន្តរជាតិ
14/11/2018

ការបោះជំហានថ្មីក្នុងដំណើរការ Brexit

(VOVWORLD) - ក្រោយរយៈពេល២ឆ្នាំកន្លះចាប់តាំងពីពេលប្រព្រឹត្តទៅការធ្វើប្រជាមតិនៅអង់គ្លេសស្ដីពីការដកចេញឬការបន្តស្នាក់នៅក្នុងសហភាពអឺរ៉ុប (EU) និងរយៈពេល ១ឆ្នាំនៃដំណើរការចរចាដែលពោរពេញទៅដោយភាពលំបាកនិងភាពជាប់គាំងនោះ អង់គ្លេសនិង EU នាពេលថ្មីៗនេះ បានឯកភាពគ្នាខាងបច្ចេកទេសលើ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមួយស្ដីពី Brexit។ នេះត្រូវបានគេរំពឹងទុកថា ជារបត់ សំខាន់មួយក្នុងដំណើរការចរចារវាងទីក្រុងឡុងដ៍និងប្រ៊ុចសែល។

ការបោះជំហានថ្មីក្នុងដំណើរការ Brexit