ភាពតានតឹងកើនឡើងក្នុងជម្លោះនៅតំបន់ហ្គាហ្សា
(VOVWORLD) - ជម្លោះដែលអូសបន្លាយជាង ១៨ ខែកន្លងមកនៅតំបន់ហ្គាហ្សា ហៀបនឹងឈានចូលដំណាក់កាលថ្មីដ៏កាន់តែសាហាវជាងមុន នៅពេលដែលរដ្ឋាភិបាលអ៊ីស្រាអែលកាលពីថ្ងៃទី ៥ ឧសភា បានប្រកាសថា នឹងបើកយុទ្ធនាការយោធាដ៏ស៊ីជម្រៅមួយ សំដៅគ្រប់គ្រងតំបន់នេះយ៉ាងពេញលេញ។ វិធានការនេះអាចធ្វើអោយតំបន់មជ្ឈិមបូព៌ាទាំងមូលដែលមិនមានស្ថិរភាពរួចទៅហើយ នឹងកាន់តែស្មុគស្មាញថែមទៀត។










