ដំណោះស្រាយជារបកគំហើញសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
(VOVWORLD) - ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិត្រូវបានកំណត់ថា ជារបកគំហើញដ៏សំខាន់បំផុត និងជាកម្លាំងចលករដើម្បីនាំវៀតណាមឈានចូលក្នុងយុគសម័យថ្មី។ សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ (ខែធ្នូ ឆ្នាំ២០២៤) និងសន្និសីទទូទាំងប្រទេសស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ (ថ្ងៃទី ១៣ មករា) បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំពោះការអភិវឌ្ឍរបស់ វៀតណាម។










