ជំរុញការទូតសភាវៀតណាម-ស្វីស
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas នាថ្ងៃទី ២៧ មិថុនា ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ មិថុនា បានបង្ហាញពីការគោរពរបស់ស្វីសចំពោះវៀតណាម ព្រមទាំងជាសកម្មភាពកិច្ចការបរទេសសភាដ៏សំខាន់ បន្តការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរក្រោយជំងឺរាតត្បាតកូវីដ ១៩។










