ព្រឹត្តិការណ៍

16/01/2023

ចលនាអន្តរជាតិគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម

(VOVWORLD) - កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីសន្តិភាពនៅ វៀតណាម ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ ដែលជាឯកសារគតិយុត្តអន្តរជាតិដំបូងបង្អស់ ក្នុងនោះបានបង្ខំឲ្យ អាមេរិកត្រូវសន្យាគោរពឯករាជ្យ អធិបតេយ្យភាព និងឯកភាពរបស់ប្រជាជាតិវៀតណាម មិនត្រឹមតែមានអត្ថន័យធំធេងក្នុងប្រវត្តិសាស្ត្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិទៀតផង។ ការតស៊ូនៃប្រាជ្ញានិងឫទ្ធានុភាពដ៏ស្វិតស្វាញ ពោរពេញទៅដោយការលំបាក ប៉ុន្តែអង់អាចក្លាហានរបស់ការទូតវៀតណាម ឈានដល់ភាពជោគជ័យ ក៏មានតួរនាទីនិងការជួយគាំទ្រយ៉ាងសកម្ម ពីមិត្តភក្តិអន្តរជាតិដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌ផងដែរ។ មិនថាចូលរួមចំណែកជាសាធារណៈ ឬដោយស្ងៀមស្ងាត់នោះទេ ពួកគេបានរួមជាមួយវៀតណាមបង្កើតឡើងប្រវត្តិសាស្ត្រ។

ចលនាអន្តរជាតិគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម
13/01/2023

ពង្រីកធនធានពីអាណិកជនក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - បច្ចុប្បន្ននេះ វៀតណាមមានអាណិកជនចំនួនជាង ៥,៣ លាននាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសនិងតំបន់ដែនដីជាង ១៣០ ជុំវិញពិភពលោក។ ក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ សហគមន៍ជនវៀតណាមនៅឯបរទេស ជានិច្ចកាលរួមដំណើរជាមួយលំហូរនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយមានការរួមវិភាគទានដ៏ធំធេងជាច្រើនសម្រាប់ មាតុភូមិ។

ពង្រីកធនធានពីអាណិកជនក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ
12/01/2023

សុក្រិតរបៀបរបប ដើម្បីកសាងបក្សឱ្យកាន់តែរឹងមាំ

(VOVWORLD) - ឆ្នាំ ២០២២ គឺជាឆ្នាំទីពីរដែលប្រទេសជាតិទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងចំណោមភារកិច្ចដែលបានដាក់ចេញនោះ ភារកិច្ចកសាង និងកែទម្រង់បក្សត្រូវបានកំណត់ថា ជាការងារគន្លឹះ និងសំខាន់ជួរមុខ។ ដោយមានកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការងារកសាង និងកែទម្រង់បក្សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកបានបន្សល់ទុកនូវសញ្ញាណគួរឲ្យកត់សម្គាល់ ជាមួយនឹងលទ្ធផលលោតផ្លោះជាច្រើន ជាពិសេសការងាររៀបចំកម្មាភិបាល ការងារប្រឆាំងអំពើពុករលួយ ដោយស្មារតីស្រុះចិត្តគំនិតពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។

សុក្រិតរបៀបរបប ដើម្បីកសាងបក្សឱ្យកាន់តែរឹងមាំ
11/01/2023

ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវដោយឥតឈប់ឈរ

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Sonexay Siphandon នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ និងអញ្ជើញធ្វើជាសហប្រធានសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ និងបិទបញ្ចប់ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម - ឡាវ និងឡាវ - វៀតណាមឆ្នាំ ២០២២ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា។

ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវដោយឥតឈប់ឈរ
10/01/2023

ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែមិនទាន់រកឃើញសម្លេងរួមឡើយ

(VOVWORLD) - ក្រោយរយៈពេលជិត ១១ ខែនៃជម្លោះ រុស្ស៊ី និងអ៊ុយក្រែន និងភាគីពាក់ព័ន្ធនានានៅតែមិនអាចស្វែងរកសំឡេងរួម ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាឡើយ។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីជំរុញការចរចា ដែលត្រូវបានសហគមន៍អន្តរជាតិអនុវត្តន៍ក៏ដោយ ប៉ុន្តែយថាទស្សន៍ឈានចូលកិច្ចព្រមព្រៀងសន្តិភាពនៅតែស្រពិចស្រពិលនៅឡើយ។ ស្វែងរកសំឡេងរួមដើម្បីបញ្ចប់ជម្លោះ និងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព នៅតែជាបញ្ហាប្រឈមដ៏ធំចំពោះភាគីពាក់ព័ន្ធនានា ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែមិនទាន់រកឃើញសម្លេងរួមឡើយ
09/01/2023

សញ្ញាសម្គាល់នៃកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២២

(VOVWORLD) - ឆ្នាំ ២០២២ បន្តជាឆ្នាំជោគជ័យផ្នែកកិច្ចការបរទេសរបស់វៀតណាម ដោយមានសកម្មភាពការទូតទ្វេភាគី និងពហុភាគីដ៏រស់រវើកជាច្រើន; រួមចំណែកជំរុញខ្លាំងការធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រទេសជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ ក៏ដូចជាបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជាច្រើនចំពោះមិត្តភក្តិអន្តរជាតិ។

សញ្ញាសម្គាល់នៃកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២២
06/01/2023

វៀតណាម-ចិនគាំទ្រគ្នាបោះជំហានឆ្ពោះទៅមុខ

(VOVWORLD) - ឆ្នាំ ២០២២ បានបញ្ចប់ជាមួយនឹងសញ្ញាសម្គាល់ពិសេសជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងចិន។ ជាពិសេស ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បានកំណត់រូបរាងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

វៀតណាម-ចិនគាំទ្រគ្នាបោះជំហានឆ្ពោះទៅមុខ
05/01/2023

រដ្ឋសភាបន្តការផ្លាស់ប្តូរថ្មី និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីបម្រើប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ មករា សម័យប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ បានបើកជាផ្លូវការនៅវិមានរដ្ឋសភា ទីក្រុងហាណូយ។ ប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃ (បញ្ចប់នៅរសៀលថ្ងៃទី ៩ ខែមករា) កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងសម្រេចលើខ្លឹមសារ បញ្ហាសំខាន់ៗមួយចំនួនរបស់ប្រទេសជាតិ តាមសំណើរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ បញ្ជាក់ជាថ្មីនូវស្មារតីផ្លាស់ប្តូរថ្មីដ៏រឹងមាំ និងខ្លាំងក្លារបស់រដ្ឋសភា ដើម្បីគោលដៅដ៏ឧត្តុងឧត្តមគឺបម្រើជាតិ និងប្រជាជាតិ។

រដ្ឋសភាបន្តការផ្លាស់ប្តូរថ្មី និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីបម្រើប្រទេសជាតិ
04/01/2023

ទាញយកកាលានុវត្តភាពគ្រប់បែបយ៉ាង ដើម្បីជំរុញការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ

(VOVWORLD) - “សាមគ្គីភាព វិន័យ នវានុវត្តន៍ ទាន់ពេលវេលា ប្រសិទ្ធភាព និងឬទ្ធានុភាពប្រកបដោយភាពបត់បែន” គឺជាប្រធានបទសម្របសម្រួលសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២៣ របស់រដ្ឋាភិបាលវៀតណាម។

ទាញយកកាលានុវត្តភាពគ្រប់បែបយ៉ាង ដើម្បីជំរុញការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ
03/01/2023

ពិភពលោកក្នុងឆ្នាំ ២០២៣៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម

(VOVWORLD) - ឆ្នាំ ២០២២ បានកន្លងផុតទៅជាមួយនឹងការផ្លាស់ប្តូរដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុន ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទិដ្ឋភាពជាច្រើននៃជីវភាពសង្គម ជាពិសេសវិស័យសេដ្ឋកិច្ច ថាមពល និងស្បៀងអាហាររបស់ប្រទេសជាច្រើន និងសហគមន៍ជុំវិញពិភព លោក។ ចូលដល់ឆ្នាំ ២០២៣ ពិភពលោកត្រូវបានព្យាករណ៍ថា នឹងបន្តជួបប្រទះនឹងការលំបាក បញ្ហាប្រឈមនិងក្ដីសង្ឃឹមជាច្រើនប្រទាក់ក្រឡាគ្នា។

ពិភពលោកក្នុងឆ្នាំ ២០២៣៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម