អតីតឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan៖ អ្នកដែលរួមចំណែកយ៉ាងធំធេងក្នុងដំណើរការសមាហរណកម្មរបស់វៀតណាម
(VOVWORLD) - អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Khoan កម្មាភិបាលម្នាក់ដែលចាប់អាជីពពីផ្នែកការទូត បានទទួលមរណភាពនៅថ្ងៃទី ២១ ខែមិថុនា កន្លងទៅ ក្នុងជន្មាយុ ៨៦ ឆ្នាំ។ ជីវិតរបស់លោកផ្សារភ្ជាប់ជាមួយនឹងដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនរបស់ប្រទេសជាតិ ក្នុងនោះមានសម័យបើកទ្វារនិងសមាហរណកម្មនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សមុន។ ដោយធ្លាប់កាន់តំណែងជាអ្នកដឹកនាំសំខាន់ៗជាច្រើន ជាមួយនឹងបទពិសោធន៍ និងឫទ្ធានុភាពរបស់ខ្លួន លោកជាអ្នកត្រួសត្រាយផ្លូវក្នុងការកែទម្រង់ ផ្លាស់ប្ដូរថ្មី បើកទ្វារចំហ និងដំណើរការសមាហរណកម្មរបស់វៀតណាមតាំងពីប៉ុន្មានឆ្នាំដំបូង។










