មនុស្សវៀតណាម

09/02/2023

កវី Giang Nam - អ្នកដែលបំផុសមនោសញ្ចេតនាក្នុងកំណាព្យ

(VOVWORLD) - កវី Giang Nam ដែលជាអ្នកនិពន្ធនៃកម្រងកំណាព្យ និងបទកំណាព្យល្បីៗជាច្រើន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ក្នុងជន្មាយុ៩៦ឆ្នាំ។ ក្នុងឆាកជីវិតរបស់លោក កវី Giang Nam មិនជ្រើសរើសចាប់ផ្ដើមអាជីពជាមួយនឹងអក្សរសិល្ប៍នោះទេ ប៉ុន្តែលោកមាននិស្ស័យជាច្រើនជាមួយវិស័យនេះ។ ដោយមានរចនាប័ទ្មប្រកបដោយមនោសញ្ចេតនា និងសាមញ្ញ ស្នាដៃកំណាព្យរបស់លោកគឺជាប្រភពមនោសញ្ចេតនាដែលហូរជារៀងរហូត បន្សល់ទុកមកជំនាន់ក្រោយៗ។

កវី Giang Nam - អ្នកដែលបំផុសមនោសញ្ចេតនាក្នុងកំណាព្យ
02/02/2023

លោក Vo Duc Anh និង Hanoi Rock City

(VOVWORLD) - ហាណូយរ៉ុកស៊ីទី (Hanoi Rock City - HRC) គឺជាទីកន្លែងជួបជុំនិង ប្រាស្រ័យទាក់ទងគ្នារបស់សហគមន៍សិល្បករតន្ត្រីឯករាជ្យនៅទីក្រុងហាណូយ។ និយាយដល់ HRC គឺនិយាយដល់ទីធ្លាលេងដ៏ពោរពេញដោយសេរី និងភាពច្នៃប្រឌិត ជាទីកន្លែងដែលសិល្បៈករវ័យក្មេងនៃប្រភេទតន្ត្រីអ៊ីនឌី (Indie) អាចសំដែង ហើយណែនាំពីរចនាប័ទតន្ត្រីរបស់ខ្លួន។ ម្ចាស់ទីធ្លាលេងតន្ត្រីដ៏ពិសេសមួយនេះ គឺលោក Vo Duc Anh ជាយុវជនម្នាក់ដែលស្រឡាញ់គណិតវិទ្យា។

លោក Vo Duc Anh និង Hanoi Rock City
26/01/2023

លោក Le Duc Tho - អ្នកដឹកនាំដែលមានទេពកោសល្យជាមួយនឹងកិច្ចចរចាប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីស

(VOVWORLD) - ក្នុងអស់មួយជីវិតបម្រើបដិវត្តន៍របស់ខ្លួន លោក Le Duc Tho អតីតប្រធានគណៈចាត់តាំងមជ្ឈិម បានចំណាយពេលច្រើនឆ្នាំធ្វើសកម្មភាពនៅសមរភូមិភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះ ជាតិ។ លោក Le Duc Tho ក៏បានកាន់តំណែងសំខាន់ៗជាច្រើនក្នុងបក្ស ហើយមានការរួមវិភាគទានយ៉ាងសំខាន់ក្នុងតួនាទីជាទីប្រឹក្សាពិសេសនៃក្រុមចរចាររបស់រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ នៅសន្និសីទទីក្រុង ប៉ារីសឆ្នាំ ១៩៧៣ ស្តីពីការបញ្ចប់សង្គ្រាម និងស្តារសន្តិភាពឡើងវិញនៅវៀតណាម។

លោក Le Duc Tho - អ្នកដឹកនាំដែលមានទេពកោសល្យជាមួយនឹងកិច្ចចរចាប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីស
19/01/2023

គ្រូពេទ្យប្រជាជន Chau Duong ជាមួយនឹងការប្តេជ្ញាចិត្តលុបបំបាត់ជំងឺរបេងក្នុងពេលឆាប់ៗ

(VOVWORLD) - វេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Chau Duong នាយកមន្ទីរពេទ្យសួត Dak Lak គឺជាមនុស្សម្នាក់ដែលបានរួមចំណែកជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ របេង។ ការលុបបំបាត់ជំងឺរបេង ជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាគោលដៅដែលផ្នែកសុខាភិបាលខេត្ត Dak Lak និងបុគ្គលវេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Chau Duong កំពុងឆ្ពោះទៅរកផងដែរ។

គ្រូពេទ្យប្រជាជន Chau Duong ជាមួយនឹងការប្តេជ្ញាចិត្តលុបបំបាត់ជំងឺរបេងក្នុងពេលឆាប់ៗ
12/01/2023

អ្នកស្រី Ha Ngan Kim Toi - កម្មាភិបាលរណសិរ្សដែលលះបង់អស់ពីចិត្តដើម្បីការងារនិងប្រជាជន

(VOVWORLD) - ជាង ៨ ឆ្នាំផ្សាភ្ជាប់នឹងការងាររណសិរ្សមាតុភូមិឃុំ Lieu Tu ស្រុក Tran De ខេត្ត Soc Trang អ្នកស្រី Ha Ngan Kim Toi ជាជាតិខ្មែរ ដែលជានិច្ចកាលពង្រីកតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។ ក្នុងនាមជាប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិឃុំ អ្នកស្រីបានបំពេញយ៉ាងល្អនូវការងារចលនាមហាជន រួមចំណែកបង្កើតភាពជាធ្លុងមួយ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាពិសេស អ្នកស្រីតែងតែចូលរួមយ៉ាងសកម្មក្នុងការងារសន្តិសុខសង្គម និងការកសាងជនបទថ្មីនៅមូលដ្ឋាន។

អ្នកស្រី Ha Ngan Kim Toi - កម្មាភិបាលរណសិរ្សដែលលះបង់អស់ពីចិត្តដើម្បីការងារនិងប្រជាជន
06/01/2023

តន្ត្រីករ Do Nhuan - អ្នកត្រួសត្រាយផ្លូវនៃតន្ត្រីបដិវត្តន៍វៀតណាម

(VOVWORLD) - តន្ត្រីករ Do Nhuan (១៩២២ - ១៩៩១) ត្រូវបានគេស្គាល់ដល់ថា ជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតនៃខឿនតន្ត្រីបដិវត្តន៍វៀតណាម។ ក្នុងរយៈពេលជាង ៥០ ឆ្នាំនៅក្នុងអាជីពច្នៃប្រឌិតសិល្បៈរបស់ខ្លួន លោកបានបន្សល់ទុកមកនូវរតនសម្បត្តិតន្ត្រីដ៏សម្បូរបែប វិសេសវិសាល គួរឲ្យចាប់អារម្មណ៍ចំពោះមហាជន និងមានតម្លៃសិល្បៈខ្ពស់។ លោកក៏ត្រូវបានស្គាល់ដល់ថា ជាអគ្គលេខាធិការដំបូងគេ និងយូរជាងគេ (១៩៥៧-១៩៨៣) នៃសមាគមតន្ត្រីករវៀតណាម ហើយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់ដំបូងដែលទទួលបានពានរង្វាន់ហូជីមិញផ្នែកអក្សរសាស្ត្រសិល្បៈក្នុងឆ្នាំ ១៩៩៦។

តន្ត្រីករ Do Nhuan - អ្នកត្រួសត្រាយផ្លូវនៃតន្ត្រីបដិវត្តន៍វៀតណាម
03/01/2023

ពីការជក់ចិត្តនឹងស្រូវអង្ករដល់គម្រោងស្រាវជ្រាវ "បាយហូបភ្លាម"

(VOVWORLD) - ក្នុងរយៈពេលត្រឹម ៦ នាទីតែប៉ុណ្ណោះ ជាមួយនឹងអានុភាពពី ៣៥០ដល់៤៥០វ៉ាត់ នៃមីក្រូវ៉េវ ផលិតផលអង្ករហូបភ្លាម បានក្លាយទៅជាគ្រាប់បាយសក្រអូប ទន់ និងស្ងួត មិនសូវខុសពីអង្ករដែលចម្អិនក្នុងចង្ក្រានបាយអគ្គីសនីរយៈពេលជាង ៣០ នាទីនោះឡើយ។ វាជាផលិតផល "បាយហូបភ្លាម" ដ៏ពិសេសរបស់ក្រុមនិស្សិតស្រី មកពីសាកលវិទ្យាល័យឧស្សាហកម្មម្ហូបអាហារទីក្រុងហូជីមិញ។

ពីការជក់ចិត្តនឹងស្រូវអង្ករដល់គម្រោងស្រាវជ្រាវ "បាយហូបភ្លាម"
29/12/2022

សិប្បការិនី Van Thi Thang - បាតដៃមាសត្បាញចរបាប់នៅខេត្ត Ninh Thuan

(VOVWORLD) - សិប្បការិនី Van Thi Thang គឺជាសិប្បការិនីម្នាក់ក្នុងចំណោមសិប្បការិនីពូកែតិចបំផុតនៅក្នុងភូមិត្បាញចរបាប់ My Nghiep ទីរួមស្រុក Phuoc Dan ខេត្ត Ninh Thuan។ បច្ចុប្បន្ននេះ លោកស្រី Van Thi Thang ត្រូវបានគេចាត់ទុកថាជាអ្នកដែលមានជំនាញវិជ្ជាជីវៈពូកែបំផុតនៅភូមិ My Nghiep។

សិប្បការិនី Van Thi Thang - បាតដៃមាសត្បាញចរបាប់នៅខេត្ត Ninh Thuan
23/12/2022

Sity Hara - ស្ត្រីជនជាតិចាមអស់ពីចិត្តសម្រាប់ការងារសុខុមាលភាពសង្គម

(VOVWORLD) - Sity Hara ស្ត្រីជនជាតិចាមកាន់សាសនាឥស្លាមម្នាក់ មកពីឃុំ Khanh Hoa ស្រុក Chau Phu ខេត្ត An Giang ធ្លាប់ទៅសិក្សារៀនសូត្រនៅប្រទេសម៉ាឡេស៊ី ជំនាញផ្នែកសង្គមសាស្ត្រ-មនុស្សសាស្ត្រ។ យ៉ាងណាមិញ ក្រោយរយៈពេល ៤ ឆ្នាំ ជាមួយនឹងសេចក្ដីស្នេហាជាតិ យ៉ាងអស់ពីចិត្តដើម្បីសហគមន៍ អ្នកស្រីបានសម្រេចចិត្តវិលត្រឡប់ទៅវៀតណាមវិញ ដើម្បីរួមចំណែកទាំងកម្លាំងកាយចិត្តរបស់ខ្លួននិងប្រាជ្ញាសម្រាប់ស្រុកកំណើតនិងសហគមន៍ជនជាតិចាមនៅខេត្ត An Giang។ ក្នុងនាមជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានគណៈកម្មាធិការសប្បុរសធម៌ គណៈ កម្មាធិការតំណាងសហគមន៍ឥស្លាមខេត្ត An Giang អ្នកស្រី Sity Hara បានកៀរគរថវិការាប់សិបពាន់លានដុងដើម្បីជួយឧបត្ថម្ភជនក្រីក្រ អ្នកដែលមានស្ថានភាពលំបាក កសាងផ្ទះមហាសាមគ្គី ផ្ទះមេត្តា និងមូលនិធិអាហារូបករណ៍។

Sity Hara - ស្ត្រីជនជាតិចាមអស់ពីចិត្តសម្រាប់ការងារសុខុមាលភាពសង្គម
15/12/2022

លោកឧត្តមសេនីយ៍ទោ Nguyen Duc Soat - អ្នកបើកយន្តហោះរឿងព្រេងនៃ កងទ័ពជើងអាកាសវៀតណាម

(VOVWORLD) - លោកឧត្តមសេនីយទោ វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន Nguyen Duc Soat គឺជារឿងព្រេងមួយនៃកងទ័ពជើងអាកាសវៀតណាម។ មានជំនាញក្នុងការបើក យន្តហោះ MiG-21 លោកគឺជាអ្នកបើកយន្តហោះម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះ ដែលពូកែបំផុតនៃប្រទេសវៀតណាម ក្នុងការបាញ់ចំគោលដៅ ដោយបានបាញ់ទម្លាក់ យន្តហោះអាមេរិកចំនួន ៦ គ្រឿង ហើយបានជាប់ បញ្ជីអ្នកបើកយន្តហោះថ្នាក់ Ace នៃកងទ័ពជើងអាកាស។

លោកឧត្តមសេនីយ៍ទោ Nguyen Duc Soat - អ្នកបើកយន្តហោះរឿងព្រេងនៃ កងទ័ពជើងអាកាសវៀតណាម