វប្បធម៍វៀតណាម

11/10/2019

មហោស្រពអន្តរជាតិ-ឆាកល្ខោនពិសោធន៍ លើកទី ៤ ជាឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយសិល្បករក្នុងស្រុកនិងអន្តរជាតិ

(VOVWORLD) - មហោស្រពអន្តរជាតិ ឆាកល្ខោនពិសោធ ន៍លើកទី ៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ។ មហោស្រពនេះមានការចូលរួមសំដែងចំនួន ១៤ រឿង នៅក្នុងស្រុកនិង ៧ រឿងមកពីបរទេស។ ជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីស្វែងយល់ស្ទីលនៃការសម្តែងល្ខោនថ្មី ភាពច្នៃប្រឌិតក៏ដូចជាការសាកល្បងខ្ពស់ក្នុងដំណើរការនៃការច្នៃប្រឌិតសិល្បៈ បានជាឈុតសម្តែងនីមួយៗ ក្នុងមហោស្រពនេះ មានប្រធានបទសម្បូរបែបនិងមានរចនាប័ទ្មសិល្បៈខ្ពស់ផងដែរ។

មហោស្រពអន្តរជាតិ-ឆាកល្ខោនពិសោធន៍ លើកទី ៤ ជាឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយសិល្បករក្នុងស្រុកនិងអន្តរជាតិ
21/09/2019

អស់រយៈពេលបួនទសវត្សនៃការជួសជុលនិងអភិរក្សបេតិកភណ្ឌ My Son

(VOVWORLD) - កាលពី ២០ ឆ្នាំមុន តំបន់ប្រាសាទ My Son នៅខេត្ត Quang Nam ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ មុននោះ ប្រព័ន្ធប្រាសាទនេះ ក៏ទទួលបានការគាំទ្រពីសំណាក់អង្គការអន្តរជាតិនានា អ្នកជំនាញក្នុងស្រុកនិងបរទេសរាប់រយនាក់មកស្រាវជ្រាវនិងជួយឧបត្ថម្ភសម្រាប់ការជួសជុលឡើងវិញ។ រហូតមកដល់ពេលនេះមានប៉មជាច្រើននៃប្រព័ន្ធប្រាសាទត្រូវបានស្តារឡើងវិញស្ទើរតែទាំងស្រុង។

អស់រយៈពេលបួនទសវត្សនៃការជួសជុលនិងអភិរក្សបេតិកភណ្ឌ My Son
31/08/2019

“ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍” - ការលាយបញ្ចូលគ្នារវាងសិល្បៈល្ខោនប្រពៃណី

(VOVWORLD) - ដោយយកលំនាំពីរឿង “នាង To Thi” - ដែលជាស្ត្រីម្នាក់ទន្ទឹងរង់ចាំប្តីរហូតដល់ក្លាយទៅជាដំសិលានោះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky បានសរសេរឡើងរឿងល្ខោនអក្សរសាស្ត្រមួយ ក្រោមចំណងជើងថា “ពពកសរាប់ពាន់ឆ្នាំចាំស្នេហ៍”។ រឿងល្ខោននេះត្រូវបានបង្ហាញដល់ទស្សនិកជនដោយបានរួមបញ្ចូលគ្នានៃសិល្បៈប្រជាប្រិយ ៤ ប្រភេទ។ រីករាយនឹងការសម្តែងនេះ អ្នកទស្សនាហាក់ដូចជាបណ្តោយអារម្មណ៍ក្នុងវប្បធម៌ពោរពេញទៅដោយព្រលឹងជាតិវៀតណាមផងដែរ។

24/08/2019

ពិធីបុណ្យព្រះច័ន្ទពេញវង់ (មាឃបូជា) នៅខេត្ត Binh Duong

(VOVWORLD) - ជារៀងរាល់ឆ្នាំ ក្នុងឱកាសព្រះចន្ទពេញ វង់ (Magha) -មាឃបូជា នៅខេត្ត Binh Duong តែងតែបានប្រារព្ធពិធីបុណ្យវត្ត Ba Thien Hau (Thien Hau គឺជាព្រះមហាក្សត្រិយានីមួយអង្គ)។ ពិធីបុណ្យនេះ បានក្លាយទៅជាពិធីបុណ្យដ៏ធំមួយរបស់បងបង្អូនជនជាតិចិននិងជនជាតិ Kinh នៅភាគខាងត្បូងវៀតណាម។ ពិធីបុណ្យនេះ បានប្រារព្ធធ្វើឡើងក្នុងគោលបំណង រួមចំណែកពង្រឹងសាមគ្គីភាពរបស់ប្រជាជនបណ្តាជនជាតិនិងក្លាយទៅជាលក្ខណៈវប្បធម៌រួមនៅក្នុងសហគមន៍បណ្តាជនជាតិវៀត ណាម។ នៅក្នុងកម្មវិធីថ្ងៃនេះ យើងចង់ណែនាំអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃពិធីបុណ្យនេះ។

ពិធីបុណ្យព្រះច័ន្ទពេញវង់ (មាឃបូជា) នៅខេត្ត Binh Duong
03/08/2019

ពីក្តីសុបិន្តរបស់មជ្ឈដ្ឋានយុវជនទៅដល់អនាគតនៃផ្នែកឧស្សាហកម្មវប្បធម៌វៀតណាម

(VOVWORLD) - ពីជោគជ័យនៃការប្រគំតន្រ្តី Concert of Childhood Memory ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក រួមជាមួយរាត្រីប្រគំតន្ត្រីផ្សេងៗទៀត ដោយមានវត្តមានរបស់សិល្បករវ័យក្មេង គឺជាការកត់សម្គាល់នូវការបង្កើតផ្នែកឧស្សាហកម្មវប្បធម៌វៀតណាម។ នៅទីនោះមានសិល្បករ មានអ្នកផលិតនិងមានទាំងមូលនិធិសម្រាប់ឧបត្ថម្ភទេពកោសល្យតន្ត្រីហើយសំខាន់បំផុត នោះគឺសិល្បករវ័យក្មេងទទួលបានប្រជាប្រិយភាពពីមជ្ឈដ្ឋានទស្សនិកជនហើយអាចរស់នៅដោយវិជ្ជាជីវៈផងដែរ។

ពីក្តីសុបិន្តរបស់មជ្ឈដ្ឋានយុវជនទៅដល់អនាគតនៃផ្នែកឧស្សាហកម្មវប្បធម៌វៀតណាម
27/07/2019

ការតាំងពិព័រណ៌តបស្នងសងគុណនៃការរួមចំណែករបស់យុទ្ធជនបដិវត្តន៍វៀតណាម

(VOVWORLD) - ការតាំងពិព័រណ៍ក្រោមប្រធានបទ “យុទ្ធ ជនបដិវត្តន៍ត្រូវខ្មាំងសត្រូវចាប់ដាក់គុក” នៅសារមន្ទីរប្រវត្តិសាស្រ្តវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយបានសហការជាមួយគណៈកម្មាធិការគ្រប់គ្រងបេតិ កភណ្ឌ Con Dao និងសារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវខ្មាំងសត្រូវចាប់ដាក់គុក”។ ការតាំងពិព័រណ៍នេះសំដៅលើកតំកើងនិងតបស្នងសងគុណចំពោះយុទ្ធជនបដិវត្តន៍ដែលបានប្រយុទ្ធនិងពលីកម្មដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ។

ការតាំងពិព័រណ៌តបស្នងសងគុណនៃការរួមចំណែករបស់យុទ្ធជនបដិវត្តន៍វៀតណាម
20/07/2019

ការអភិរក្សនិងលើកកម្ពស់នូវតម្លៃបេតិកភណ្ឌវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - បេតិកភណ្ឌវប្បធម៌វៀតណាមគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សហគមន៍ប្រជាជាតិទាំង ៥៤ លើ ទូទាំងប្រទេសវៀតណាម។ ទ្រព្យសម្បត្តិនេះ ត្រូវបាន អភិរក្សអស់រយៈពេលរាប់ពាន់ឆ្នាំនៃការកសាងនិងថែរក្សាប្រទេសជាតិ ដែលជានិមិត្តរូបនៃភាពអមតៈ ព្រមទាំងជាស្ពានតភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាលនិងអនាគតរបស់ប្រទេសជាតិផងដែរ។ ការអភិរក្សនិងការពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ក៏ជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងវប្បធម៌វៀតណាមទំនើបនិងពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ។

ការអភិរក្សនិងលើកកម្ពស់នូវតម្លៃបេតិកភណ្ឌវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
06/07/2019

អស់រយៈពេល ៥ ឆ្នាំកសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សមក វៀតណាមបានឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ

(VOVWORLD) - ដោយបានចេញផ្សាយនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៤ សេចក្តីសម្រេចលេខ ៣៣ ដើម្បីកសាង ខឿនវប្បធម៌និងមនុស្សវៀតណាមក្នុងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ជ្រួតជ្រាបនូវស្មារតីជនជាតិ មនុស្សសាស្ត្រប្រជាធិបតេយ្យនិងវិទ្យាសាស្ត្រ។ ក្នុង ដំណើរការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមនោះ ប្រទេសវៀតណាមជានិច្ចកាលយកចិត្តទុក ដាក់ដល់កត្តាវប្បធម៌និងមនុស្ស។

អស់រយៈពេល ៥ ឆ្នាំកសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សមក វៀតណាមបានឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពប្រទេសជាតិ
15/06/2019

មហោស្រពសំនៀង Son Ca ជាកន្លែងតន្ត្រីដែលមានប្រយោជន៍សម្រាប់កុមារ

(VOVWORLD) - មហោស្រពសំនៀង Son Ca លើកទី៤ ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់ស្រុកកំណើត” ដោយវិទ្យុសម្លេងវៀតណាមទទួលរៀបចំ ដែលទើបបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ មហោស្រពនេះ គឺជាឱកាសដើម្បីបង្ហាញពីសកម្មភាពច្រៀងរបស់កុមារ តាមនោះ អាចរកឃើញប្អូនៗកុមារ ដែលទេពកោសល្យតន្ត្រីនិងបង្កើតកន្លែងតន្ត្រីដែលមានប្រយោជន៍សម្រាប់កុមារទូទាំងប្រទេស។

មហោស្រពសំនៀង Son Ca ជាកន្លែងតន្ត្រីដែលមានប្រយោជន៍សម្រាប់កុមារ