ការអភិរក្សរបរផលិតស្ករគ្រាប់ Cu Do ប្រពៃណីនៅ Ha Tinh
(VOVWORLD) - រសជាតិឈ្ងុយនៃសណ្តែកដី ក្លិនក្រអូបរបស់ខ្ញី លាយឡំជាមួយទឹកស្ករអំពៅ បានបង្កើតជារសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលធ្វើឱ្យអ្នកទទួលទាន ទាំងក្នុងស្រុក ឬបរទេសត្រូវចងចាំជារៀងរហូត នៅពេលទទួលទានស្ករគ្រាប់ Cu Do នៃខេត្ត Ha Tinh។ ជាមួយនឹងរសជាតិពិសេស ស្ករគ្រាប់ Cu Do បានបញ្ជាក់ម៉ាកយីហោរបស់ខ្លួននៅលើផែនទីម្ហូបអាហារជាតិ ដោយត្រូវបានចុះបញ្ជីនៅក្នុង "ជម្រើសកំពូលនៃមុខម្ហូបនិងអំណោយពិសេសទាំង១០០របស់វៀតណាម"។








