ព័ត៍មាន

21/10/2025

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញមកដល់ទីក្រុង Helsinki ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់

(VOVWORLD) - នាល្ងាចថ្ងៃទី ២០ តុលា (តាមម៉ោងក្នុងតំបន់) ពោលគឺយប់ថ្ងៃទី ២០ ខែតុលា (ម៉ោងនៅទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុង Helsinki ចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ តបតាមការអញ្ជើញរបស់ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញមកដល់ទីក្រុង Helsinki ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់
20/10/2025

រដ្ឋាភិបាលអាណត្តិឆ្នាំ ២០២១-២០២៦៖ សេដ្ឋកិច្ច​មាន​របកគំហើញ ខណៈដែល GDP ជាមធ្យម​សម្រេចបាន ៥.០០០ ដុល្លារ/ម្នាក់

(VOVWORLD) - នារសៀលថ្ងៃទី ២០ តុលា បន្តសម័យប្រជុំលើកទី ១០ នៅសាលប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh ក្នុងនាមរដ្ឋាភិបាល បានបង្ហាញរបាយការណ៍បូកសរុបការងារអាណត្តិ ២០២១-២០២៦។

រដ្ឋាភិបាលអាណត្តិឆ្នាំ ២០២១-២០២៦៖ សេដ្ឋកិច្ច​មាន​របកគំហើញ ខណៈដែល GDP ជាមធ្យម​សម្រេចបាន ៥.០០០ ដុល្លារ/ម្នាក់
20/10/2025

ទីក្រុង Hoi An បន្តជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក

(VOVWORLD) - ក្នុងដំណាក់កាលឆ្នាំ ២០១២-២០២៥ ទីក្រុងបុរាណ Hoi An នៃទីក្រុង Da Nang បានវិនិយោគជាង ១.៣២៤ លានលានដុង (ប្រហែល ៥៨ លានដុល្លារអាមេរិក) ដើម្បីរៀបចំផែនការមេ អភិរក្ស ជួសជុល និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ "Hoi An គឺជាគំរូមួយនៃទីក្រុងកំពង់ផែអាស៊ីប្រពៃណី ដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ"។

ទីក្រុង Hoi An បន្តជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក
20/10/2025

បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២០​នាក់ ត្រូវបានឃុំខ្លួនដោយក្រុម Houthi​

(VOVWORLD) - ការិយាល័យអង្គការសហប្រជាជាតិក្នុងប្រទេសយេម៉ែននៅថ្ងៃទី ១៩ ខែតុលាបានឲ្យដឹងថា បុគ្គលិកចំនួន ២០ នាក់របស់ការិយាល័យនេះ នៅតែត្រូវបានឃុំខ្លួនដោយកងកម្លាំង Houthi បន្ទាប់ពីការវាយឆ្មក់លើទីស្នាក់ការកណ្តាលរបស់ការិយាល័យក្នុងរដ្ឋធានីសាណាកាលពីមួយថ្ងៃមុននោះ។

បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២០​នាក់ ត្រូវបានឃុំខ្លួនដោយក្រុម Houthi​
20/10/2025

បទឈប់បាញ់នៅតំបន់ហ្គាហ្សាបានស្ដារឡើងវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

(VOVWORLD) - កងទ័ពអ៊ីស្រាអែលបាននាយប់ថ្ងៃទី ១៩ តុលា បានប្រកាសថា ខ្លួនបានស្តារឡើងវិញបទឈប់បាញ់នៅតំបន់ហ្គាហ្សាជាមួយនឹងចលនាអ៊ីស្លាមហាម៉ាស។

បទឈប់បាញ់នៅតំបន់ហ្គាហ្សាបានស្ដារឡើងវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
20/10/2025

ពន្លឿនដំណើរការកសាងស្តង់តំនិញ​ក្នុងពិព័រណ៍សរទរដូវឆ្នាំ ២០២៥​

(VOVWORLD) - នារសៀលថ្ងៃទី ១៩ តុលា ចុះត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម (ហាណូយ) ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឱ្យពន្លឿនដំណើរការកសាងស្តង់ទំនិញ ដោយធានាថាទំនិញទាំងអស់ មានលក្ខណៈពិសេស និងមានគុណភាពខ្ពស់បំផុត។

ពន្លឿនដំណើរការកសាងស្តង់តំនិញ​ក្នុងពិព័រណ៍សរទរដូវឆ្នាំ ២០២៥​
20/10/2025

យុទ្ធនារីវៀតណាមអះអាងនូវតួនាទីត្រួសត្រាយរបស់នារីក្នុងការងាររក្សាសន្តិភាព

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតសហភាពនារីវៀតណាម (ថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៣០ - ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥) ខួបលើកទី ២៥ នៃកំណើត របស់សេចក្តីសម្រេចចិត្តលេខ ១៣២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីនារី សន្តិភាព និងសន្តិសុខ (ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០០ - ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥) នាថ្ងៃទី ១៩ តុលា សមាគមន៍នារីនៃកងពេទ្យកម្រិត ២ លេខ ៧ បាន រៀបចំការផ្លាស់ប្តូរវប្បធម៌ និងសិក្ខាសលាជំនាញនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូង។ ព្រឹត្តិការណ៍នេះមានការចូលរួមពីយុទ្ធនារីយ៉ាងច្រើនកុះករ មកពីអង្គភាពមិត្ត ក្នុងផ្នែក UNITY។

យុទ្ធនារីវៀតណាមអះអាងនូវតួនាទីត្រួសត្រាយរបស់នារីក្នុងការងាររក្សាសន្តិភាព
20/10/2025

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស
20/10/2025

ពិធីបុណ្យ STEAMese ឆ្នាំ ២០២៥ រួមចំណែកផ្សព្វផ្សាយបញ្ញាសិប្បនិម្មិតដល់សហគមន៍

(VOVWORLD) - នាថ្ងៃទី ១៩ ខែតុលា ពិធីបុណ្យ STEAMese ដែលជាពិធីបុណ្យ STEAM ប្រចាំឆ្នាំឈានមុខគេនៅវៀត ណាមត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ។

ពិធីបុណ្យ STEAMese ឆ្នាំ ២០២៥ រួមចំណែកផ្សព្វផ្សាយបញ្ញាសិប្បនិម្មិតដល់សហគមន៍
20/10/2025

បើកសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី១៥

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែតុលា នៅសាលប្រជុំ Dien Hong (ហាណូយ) រដ្ឋសភាបាន បើកសម័យប្រជុំលើកទី១០ ដែលជាសម័យប្រជុំជាប្រចាំចុងក្រោយរបស់រដ្ឋសភានីតិ កាលទី១៥។

បើកសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី១៥