ព័ត៍មាន

19/06/2025

វៀតណាមសន្យាបន្តជំរុញសមភាពយេនឌ័រ

(VOVWORLD) - តំណាងឱ្យប្រទេសវៀតណាម ក្នុងនាមជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃ UN Women លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen បានលើកសំណើមួយចំនួនអំពី អាទិភាពទាក់ទងនឹងការបង្រួញគម្លាតឌីជីថល លើកកំពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងសេដ្ឋកិច្ចឌីជីថល និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។

វៀតណាមសន្យាបន្តជំរុញសមភាពយេនឌ័រ
19/06/2025

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណាយន្តការដោះស្រាយការលំបាកនិងការជំពាក់ជំពិនដោយសារបទប្បញ្ញត្តិច្បាប់

(VOVWORLD) - នាល្ងាចថ្ងៃទី ១៨ មិថុនា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀត ណាម លោក ត្រិន ថាញ់មិន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការដោះ ស្រាយការលំបាក និងការជំពាក់ជំពិនដោយសារបទប្បញ្ញត្តិច្បាប់។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណាយន្តការដោះស្រាយការលំបាកនិងការជំពាក់ជំពិនដោយសារបទប្បញ្ញត្តិច្បាប់
19/06/2025

បង្កើនចំណុចភ្លឺនិងកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិន

(VOVWORLD) - នារសៀលថ្ងៃទី ១៨ មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅ ខេត្ត យូណាន ប្រទេសចិន និងចូលរួមពិព័រណ៌ចិន-អាស៊ីខាងត្បូងលើកទី ៩ និង ពិព័រណ៍នាំចូល-នាំចេញទីក្រុង គុនមីង លើកទី២៩ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានជួបសវនាការជាមួយលោក Wang Dongming អនុប្រធាន សភាតំណាងប្រជាជនទូទាំងប្រទេសចិន។

បង្កើនចំណុចភ្លឺនិងកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិន
19/06/2025

សារព័ត៌មានបដិវត្តន៍វៀតណាមឈានចូលដំណាក់កាលថ្មីជាមួយនឹងឋានៈដ៏រឹងមាំ និងសេចក្ដីប្រាថ្នានៃការផ្លាស់ប្ដូរថ្មី

(VOVWORLD) - ដោយប្រធានបទ “សារព័ត៌មានវៀតណាម - ស្មោះត្រង់ ច្នៃប្រឌិត ឫទ្ធានុភាព ផ្លាស់ប្ដូរថ្មី ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ” មហោស្រពសារព័ត៌មានទូទាំង ប្រទេសឆ្នាំ ២០២៥ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ១៩ មិថុនា នៅមជ្ឈមណ្ឌលសន្និ សីទជាតិ ទីក្រុងហាណូយ។

សារព័ត៌មានបដិវត្តន៍វៀតណាមឈានចូលដំណាក់កាលថ្មីជាមួយនឹងឋានៈដ៏រឹងមាំ និងសេចក្ដីប្រាថ្នានៃការផ្លាស់ប្ដូរថ្មី
19/06/2025

បើកសប្តាហ៍ទំនិញវៀតណាមនៅប្រព័ន្ធ​ AEON ជប៉ុន និងបណ្តាប្រទេសអាស៊ី

(VOVWORLD) - ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមិថុនា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងសាជីវកម្ម AEON បានរៀបចំសប្តាហ៍ទំនិញវៀតណាមនៅ AEON ជប៉ុន និងបណ្តាប្រទេសអាស៊ី រួមមានម៉ាឡេស៊ី ហុងកុង (ចិន) និងកម្ពុជា ដោយប្រធានបទ៖ "ទទួលបទពិសោធន៍នៃភាពស្រស់ស្អាតរបស់វៀតណាមតាមរយៈញ្ញាណទាំងប្រាំ - ភោជនាហារ វប្បធម៌ និងទេសចរណ៍"។

បើកសប្តាហ៍ទំនិញវៀតណាមនៅប្រព័ន្ធ​ AEON ជប៉ុន និងបណ្តាប្រទេសអាស៊ី
19/06/2025

គណបក្ស​មោទនភាពថៃ (Bhumjaithai) ប្រកាសដកខ្លួនចេញពីសម្ព័ន្ធ​ភាព​កាន់អំណាចរបស់ប្រទេសថៃ

(VOVWORLD) - គណបក្សមោទនភាពថៃ (Bhumjaithai) ដែលជាគណបក្សធំទីពីរនៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលមានអាសនៈចំនួន ៦៩ នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី ១៨ ខែមិថុនា បានប្រកាសជាផ្លូវការពីការដកខ្លួនចេញពីសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះ។

គណបក្ស​មោទនភាពថៃ (Bhumjaithai) ប្រកាសដកខ្លួនចេញពីសម្ព័ន្ធ​ភាព​កាន់អំណាចរបស់ប្រទេសថៃ
19/06/2025

ប្រធានាធិបតីរុស្ស៊ី ត្រៀម​ខ្លួន​ជាអ្នកសម្រុះសម្រួលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ១៨ មិថុនា បានបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាអ្នកសម្រុះសម្រួលដើម្បីបញ្ឈប់ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដែលធានាសិទ្ធិអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ទីក្រុងតេអេរ៉ង់ និងសន្តិសុខដាច់ខាតរបស់អ៊ីស្រាអែលគឺអាចធ្វើទៅបាន។

ប្រធានាធិបតីរុស្ស៊ី ត្រៀម​ខ្លួន​ជាអ្នកសម្រុះសម្រួលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល
18/06/2025

ពិធីប្រកាស គំនិតផ្តួចផ្តើមជំរុញការចាប់ផ្តើមអាជីវកម្ម AI

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ មិថុនា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) ចំណុះក្រសួងហិរញ្ញវត្ថុ សម្របសម្រួលជាមួយ Google បានប្រកាសពង្រីកកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម AI តាមរយៈកម្មវិធីបណ្តុះបណ្តាល Google for Startups ថ្មីចំនួនពីរ ក៏ដូចជាជំរុញដំណើរការបរិវត្តកម្មឌីជីថលនៅវៀតណាម តាមរយៈការបើកវគ្គបណ្តុះបណ្តាល Google AI Essentials កំណែភាសាវៀតណាមផងដែរ។

ពិធីប្រកាស គំនិតផ្តួចផ្តើមជំរុញការចាប់ផ្តើមអាជីវកម្ម AI
18/06/2025

កិច្ចប្រជុំកំពូល G7 មិន​សម្រេចបានសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - នៅយប់ថ្ងៃទី ១៧ ខែមិថុនា (ម៉ោងក្នុងស្រុក) កិច្ចប្រជុំកំពូលក្រុមG7 នៅទីក្រុង Alberta ប្រទេសកាណាដាបានបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនៈរួម តាមទម្លាប់បន្ទាប់ពីកិច្ចប្រជុំមុនៗ ។ ផ្ទុយទៅវិញ កិច្ចប្រជុំកំពូលបានចេញសេចក្តីប្រកាសព័ត៌មានរួមជាបន្តបន្ទាប់លើបញ្ហាជាច្រើន ចាប់ពីបញ្ញាសិប្បនិមិត្ត (AI) និងកុំព្យូទ័រកង់ទិច រហូតដល់ការជួញដូរមនុស្សឆ្លងដែន។

កិច្ចប្រជុំកំពូល G7 មិន​សម្រេចបានសេចក្តីថ្លែងការណ៍រួម
18/06/2025

ប្រតិភូ ២០.០០០នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨

(VOVWORLD) - វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨ (SPIEF-2025) បានប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ១៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍ ExpoForum ក្នុងទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី ដោយមានការចូលរួមពីគណៈប្រតិភូ ២០.០០០នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកជំនាញ និងធុរកិច្ចមកពីប្រទេសនិងតំបន់ដែនដីចំនួន១៤០។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានចូលរួមវេទិកានេះ។

ប្រតិភូ ២០.០០០នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨